ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd ASIA PACIFIC SUMMIT ) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន ប្រាប់​ទៅ​ប្រតិភូ​អន្តរជាតិ​ថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋ បើកផ្លូវឱ្យពលរដ្ឋ​ជ្រើសរើសមេដឹកនាំ​ទៅតាម​គោលការណ៍ច្បាប់ និង​គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

អាជ្ញាធរខេត្តចុះទៅជម្លៀសកម្មករចេញពីអគារ

អាជ្ញាធរខេត្តព្រះសីហនុផ្អាកដំណើរការសាងសង់អគារមួយ ក្រោយកឃើញថាប្រេះស្រុត

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកដំណើរការសាងសង់សំណង់អគារមួយកន្លែងជាកម្មសិទ្ធិរបស់ជនជាតិចិ​ន ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ក្រោយពីរកឃើញថា អគារនោះមានស្ថានភាពស្រុតចុះ និងប្រេះស្រាំខឿនគ្រឹះក្រោម។

សាលារាជធានីព្រមានអ្នកបន្លំសម្លៀកបំពាក់សមត្ថកិច្ច ប្រឈមចាប់បញ្ជូនទៅតុលាការ

​សាលារាជធានីភ្នំពេញព្រមានចាត់វិធានការច្បាប់ឈានដល់បញ្ជូនទៅតុលាការ ចំពោះសាធារណជនបន្លំស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ឬប្រហាក់ប្រហែលនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងថ្ងៃបុណ្យអុំទូក ដែលនាំឲ្យមានការភាន់ច្រឡំថាជាសមត្ថកិច្ច ហើយអាចបង្កឲ្យមានចលា​ចល​ក្នុងសង្គម។

ម៉ូតូកង់បី

សាលារាជធានីភ្នំពេញផ្តល់ម៉ូតូកង់បី​ដល់ខណ្ឌចំនួន៤ ទុកដឹក​សំរាមពេលអុំទូក

រដ្ឋបាលរាជធានីភ្នំពេញ បាន​ផ្តល់ម៉ូតូ​កង់បីដល់ខណ្ឌចំនួន៤ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធទៅចាប់​ពីថ្ងៃទី១០ដល់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

កងកម្លាំងជិត២ម៉ឺននាក់នឹងដាក់ពង្រាយក្នុងថ្ងៃ៩វិច្ឆិកា និងថ្ងៃបុណ្យអុំទូក

កងកម្លាំងចម្រុះជិត២ម៉ឺននាក់នឹងត្រូវដាក់ពង្រាយក្នុងថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក។​ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ដែលថ្លែងប្រាប់ វីអូឌី នៅថ្ងៃនេះ។

ក្រសួង​បរិស្ថាន​យក​ឱកាស​បុណ្យ​អុំទូក​ផ្សព្វផ្សាយ​ពី​វិធាន​ការ​ថ្មី​របស់​រដ្ឋ​លើ​អ្នក​ចោល​សំរាម

ក្រសួង​បរិស្ថាន​យក​ឱកាស​បុណ្យ​អុំទូក​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធាន​ការ​របស់​រដ្ឋាភិបាល​​លើ​អ្នក​ចោល​សំរាម​ខុសច្បាប់ ខណៈ​បញ្ជាក់​ថា​ ក្រោយ​ចប់​ពិធី​នេះ​វិធាន​ការ​នឹង​អនុវត្តដោ​យ​មិន​លើក​លែង​នោះ​ទេ។

ជនសង្ស័យទាំង៤នាក់

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យ​៤នាក់នាំចូលគ្រឿងញៀន៤០គីឡូក្រាមពីប្រទេសថៃ

អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃច័ន្ទទី២១តុលា បានឃាត់ខ្លួនបុរ​ស៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន៤០គីឡូក្រាមឆ្លងដែនពីប្រទេសថៃ។

តំណាងសហគមន៍ជនជាតិដើមភាគតិច

សង្គម​ស៊ីវិល​ ថាការចុះ​បញ្ជីដីសមូហភាពរបស់​ជនជាតិដើមភាគតិច​នៅ​តែមាន​ភាព​យឺតយ៉ាវ​

មន្រ្តីជាន់​ខ្ពស់នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) លើកឡើងថាការ​ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជានៅតែមានភាពយឺតយ៉ាវ។

លោក ស ខេង

លោក ស ខេង ប្រកាសដំឡើងថវិកាឃុំសង្កាត់ឱ្យដល់ចំនួនជាង១៣ម៉ឺនដុល្លារនាឆ្នាំ២០២០

លោក ស ខេង មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ថាការដំឡើងថវិកាឱ្យដល់ថ្នាក់ឃុំសង្កាត់ជារឿងបន្ទាន់ ដែលត្រូវតែអនុវត្តន៍ឱ្យខាងតែបាន ត្រឹមឆ្នាំ២០២០ខាងមុខនេះ។ លោកបន្តថា បើរាជរដ្ឋាភិបាលមិនដំឡើងថវិកាជូនដល់ថ្នាក់ឃុំសង្កាត់ទេនោះ ការងាររដ្ឋបាលមូលដ្ឋាននឹងនៅតែទន់ខ្សោយ ហើយការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិក៏មិនសម្រេចបានជោគជ័យដែរ។

សំឡេងទាំងស្រុងលោកឈាង វុនបកស្រាយពាក់ព័ន្ធប ស ស

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានបកស្រាយបន្ថែមលើករណីដែលលើកឡើងពាក់ករណីពលករប្រើប្រាស់សេវា ប ស ស បន្ទាប់ពីលោកបានថ្លែងនៅរដ្ឋសភាកាលពីថ្ងៃទី១ខែតុលា។​ សូមស្តាប់ការសាកសួររវាងកញ្ញា ឃុន វ៉ាន់ដា និង លោក ឈាង វុន៖

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ