សង្គម​​ស៊ីវិល​​ ចាត់​​ទុក​​ការ​​រារាំង​​ការ​​​ដើរ​​ក្បួន​​ក្នុង​​ទិវា​​​នារី​អន្តរជាតិ​​​ជា​​ការ​​រឹតត្បិត​​សេរីភាព​​​នៅ​​កម្ពុជា​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ នៅ​ព្រឹក​នេះ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​៧​មករា​រារាំង​មិន​ឲ្យ​ដើរ​ចេញ​ពី​ស្តាត​អូឡាំពិក​នោះ​ទេ ដោយ​ថា ​ការ​ដើរ​ហែ​ក្បួន​នោះ​​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។

សមត្ថកិច្ច​ បិទ​ទ្វារ​ស្តាត​អូឡាំពិក​​មិន​ឲ្យ​សង្គម​ស៊ីវិល​​​ហែ​ញត្តិ​​នៅ​ថ្ងៃ​​ទិវា​នារី​អន្តរជាតិ​​

សមត្ថកិច្ច​រាប់​រយនាក់​ បាន​រារាំងក្រុម​អង្គការសង្គមស៊ីវិលដែល​ប្រារព្ធ​ទិវានារី​អន្តរជាតិមិនឲ្យហែញត្តិទៅដាក់​នៅទីស្តី​ការគណៈរដ្ឋមន្រ្តី។

អាជ្ញាធរ​ ខេត្ត​ត្បូងឃ្មុំ​ហាម​សហគមន៍​ធ្វើ​ពិធី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​

អាជ្ញាធ​រស្រុ​កមេ​មត់​ ខេត្ត​ត្បូ​ង​ឃ្មុំ ​មិ​នអ​នុញ្ញាតិ​ឲ្យ​ស​ហគម​ន៍​មូលដ្ឋាន ​ធ្វើពិ​ធី​អប​អរ​ទិ​វា​នារី​អ​ន្ត​រ​ជា​តិ ៨​មីនា ​ដែល​ធ្វើ​ឡើងនៅថ្ងៃនេះទេ ​បើ​​ទោះ​​​បី​ក្រសួងមហាផ្ទៃធ្លាប់ណែនាំថា ពួកគេអាចធ្វើសកម្មភាពបាន ដោយមិន​ចាំ​បា​​ច់ជូ​ន​ដំណឹងជាមុន​ក៏​ដោយ។

កុមារី​ម្នាក់​ត្រូវ​បាន​គេ​រំលោភ​សេពសន្ថេវៈពេលទៅរៀននៅម្ដុំទួលគោក

ស្ថាបនិក​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា លោក​ Scott Neeson បាន​ឲ្យ​ដឹង​ថា កុមារីម្នាក់ត្រូវបានរំលោភ​ផ្លូវ​ភេទ ក្រោយ​ពី​ត្រូវ​បាន​ល្បួង និង​ដាក់​ថ្នាំ​សណ្ដំ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។

ក្រុម​​សហជីព​​រក្សា​​ជំហរ​​ដង្ហែ​​ក្បួន​​​ប្រារព្ធ​​សិទ្ធិ​​នារី​​អន្តរជាតិ​​ដដែល​​ ​ទោះ​បី​​អាជ្ញាធរ​​មិន​​អនុញ្ញាត​​ក៏​​ដោយ​

ក្រុមអង្គការសង្គមស៊ីវិល និងសហជីពដែលធ្វើការលើកម្ពស់សិទ្ធិស្ត្រី អះអាងថា ពួកគេនឹង​នៅ​តែ​ដើរហែ​​ក្បួនក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃស្អែកនេះ ទោះបីជាសាលារាជធានីភ្នំពេញហាមឃាត់ក៏ដោយ។

ព្រះរាជអាជ្ញាថា ករណីបាត់ខ្លួនអ្នកមានជម្លោះដីធ្លីម្នាក់នៅព្រះវិហារ ជាចេតនាទម្លាក់កំហុសលើអាជ្ញាធរ

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ អះអាងថា លោកមិនអនុញ្ញាតឲ្យពលរដ្ឋមានជម្លោះដីធ្លីដែលកំពុងជាប់ពន្ធនាគារបណ្តោះអាសន្នបាននៅក្រៅឃុំឡើយ និងព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលលោកយល់ថា បានផ្តល់យោបល់ឲ្យពលរដ្ឋម្នាក់រត់គេចខ្លួន ដើម្បីទម្លាក់កំហុសលើអាជ្ញាធរ។​

ឡុង គីមហ៊ាង៖ ករណីប្តីខ្ញុំ រដ្ឋាភិបាលមិនឆ្លើយតប តែមហាជនដឹងកាន់តែច្រើន

ភរិយាអ្នកបកប្រែភាសាឲ្យសារព័ត៌មានរុស្សី (RT) សង្ឃឹមទទួលបានយុត្តិធម៌ ទោះមិនមានការឆ្លើយតបពីរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលកម្ពុជាក៏ដោយ ព្រោះអ្នកស្រីថា សាធារណជនបានដឹងរឿងទាំងនេះកាន់តែច្រើន។

សង្គមស៊ីវិលទទូចឱ្យបញ្ឈប់ការបញ្ចប់រឿងត្រឹមសំណង ករណីហិង្សាលើស្ត្រី

សង្គមស៊ីវិល បានលើកឡើងថា ការផ្តល់សំណងដល់ជនរងគ្រោះដោយការប្រើអំពើហិង្សា គឺមិនអាចឱ្យជនល្មើសរួចខ្លួន​បានទេ ដោយថាផ្លូវច្បាប់ អ្នកដែលបង្កអំពើហិង្សាត្រូវប្រឈមនឹងទោសទណ្ឌផងដែរ។

ក្រុមសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស

ក្រុម​អង្គការសង្គមស៊ីវិល អំពាវនា​វ​ទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស ​ដោយថា កន្លងមក អាជ្ញាធរតែងតែធ្វើការគំរាមកំហែង និងការប្រើអំពើហិង្សាលើរាងកាយលើស្ត្រីនៅពេលដែលពួកគេចុះទៅអប់រំពលរដ្ឋនៅតាមមូលដ្ឋាន​។

សមត្ថកិច្ចរារាំងក្រុម​កម្មករ​រោងចក្រ W&D ស្វែង​ដំណោះ​ស្រាយ​វិវាទ​ការងារ​ពី​​លោក ហ៊ុន សែន

ក្រុម​កម្មករ​រោងចក្រ W&D ត្រូវ​បាន​សមត្ថកិច្ច​រារាំងនៅ​ព្រឹក​ថ្ងៃ​នេះ អំឡុង​ពេល​ពួកគេ​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ដែ​ល​អូស​បន្លាយ​ពេល​វេលា​អស់​រយៈ​ពេល​ជាង ២​ខែ​មក​ហើយ​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ