អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ជិន ម៉ាលីន៖ ការ​ថត​បង្ហាញ​ជន​សង្ស័យ​ជា​សាធារណៈ​ជា​ទង្វើ​បំពានច្បាប់​

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើងថា ករណីដែលប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធថតបង្ហាញមុខជនសង្ស័យជាសាធារណៈគឺជាទង្វើបំពានច្បាប់ ហើយជនសង្ស័យនោះអាចប្តឹងទាមទារឲ្យមានការទទួលខុសត្រូវចំពោះការប៉ះពាល់ដល់កិត្តិយសបាន។

តុលាការ ចេញដីកាតាម​ចាប់​អ្នកមានជម្លោះដីធ្លីម្នាក់​ដែល​គ្រួសារអះអាងថាបាត់ខ្លួន

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់ វីអូឌី នៅថ្ងៃនេះថា តុលាការកំពុងចេញដីកាតាមចាប់ខ្លួនបុរស​ឈ្មោះ ស៊ុំ ម៉ឺន ក្រោយពីបុរសម្នាក់នោះបានរត់គេចខ្លួន អំឡុងពេលបរិភោគអាហារពេលព្រឹក។ លោកបន្តថា សមត្ថកិច្ចបានឃើញឈ្មោះ ស៊ុំ ម៉ឺន ហើយ ប៉ុន្តែលោកសុំមិនផ្ដល់ព័ត៌មានលំអិត។

មេ​សហជីពដទៃ​ទៀត​​ស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​ពួកគេ​​ក្រោយ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ជា មុនី

ក្រុមមេដឹកនាំ​សហជីពដែលកំពុងរងបណ្តឹង និង​ត្រូវ​បាន​កាត់​ទោស​រួច​មក​ហើយ​នោះ បាន​ស្នើជាថ្មីទៀត​ឱ្យតុលាការទម្លាក់ការចោទប្រកាន់ និង​លើកលែងទោសបញ្ចប់ករណី​របស់ពួកគាត់ ក្រោយ​ពី​អតីតប្រធានសហជីព​មួយ​រូប​ត្រូវ​បាន​តុលាការ​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់។

UN កំពុងបន្ត​ស៊ើបអង្កេតការ​បាត់ខ្លួនពលរដ្ឋ​ម្នាក់នៅខេត្តព្រះវិហារ​ក្រោយសមត្ថកិច្ចចាប់ខ្លួនក្នុង​វិវាទ​ដី​ធ្លី

មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ពិភព​លោក​មួយ​នេះ កំពុង​តែ​ស៊ើប​អង្កេត​លើ​ការ​បាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ឯ​ខេត្ត​ព្រះវិហារ ក្រោយ​ពី​បុរស​ម្នាក់​នោះ ត្រូវ​បាន​ក្រុម​ទាហាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ខណៈ​ដែល​ក្រុម​គ្រួសារកំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា។

អតីតមេឃុំ CNRP ម្នាក់ត្រូវសមត្ថកិច្ចហៅទៅ​បំភ្លឺ ក្រោយលោក ហ៊ុន សែន ព្រមានកម្ចេចរចនា​សម្ព័ន្ធ​បក្សប្រឆាំង

អតីតមេឃុំមួយ​រូប​មក​ពី​គណបក្សសង្រ្គោះជាតិ​​នៅ​ខេត្ត​កំពង់ចាម បាន​ទទូចទៅ​អាជ្ញាធរមូលដ្ឋាន ឲ្យ​បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងប្រើរូបភាពគំរាមកំហែងដល់អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងបន្តទៀត។

កម្ពុជា​ប្រា​ប់​អាមេ​រិក​វិ​ញ​ថា​ លោក ​កឹម​ សុ​ខា ​ត្រូវ​​បាន​ដោះលែ​ងឲ្យ​នៅ​ក្រៅឃុំ​តាំង​ពី ៦​ខែមុ​ន​

ក្រសួ​ងយុ​ត្តិ​ធ​ម៌​ក​ម្ពុជា​ព​ន្យល់​ថា ​អតី​ត​មេដឹក​នាំប​ក្សប្រ​ឆាំង​ លោក​ កឹម​ សុខា ​ត្រូវព្រះរា​ជអាជ្ញា​ដោះ​​លែងឲ្យនៅ​​ក្រៅឃុំ​តាំ​ង​​ពី៦​ខែមុនមក​ម៉្លេះ បន្ទាប់​ពី​អា​​មេ​រិកបង្ហាញការ​ខក​ចិត្ត​​​ចំពោះ​ការ​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​​ទាំង «​អយុត្តិធម៌​» អស់​រយៈ​ពេល​ជិត ១៨​ខែ​មក​នេះ។

មេ​ទ័ព​ខេត្តព្រះសីហនុអះអាងថា អង្គភាព​សម្រេច​ព្យួរ​ការងារ​ទាហាន​ប្រើ​កាំភ្លើង​វាយ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី

មេ​បញ្ជាការយោធាខេត្តព្រះសីហនុ អះអាងថា មន្រ្តីយោធារបស់ខ្លួនម្នាក់ដែលបានចូលរួមបង្រ្កាបដោយហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីស្ថិតក្នុងស្រុកព្រៃនប់កាលពីខែមករានោះ បានរកមុខឃើញហើយ និង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិន័យ​រដ្ឋបាលយោធា ប៉ុន្តែ ពុំ​មាន​ការ​ដាក់ទោសអ្វីផ្សេងទៀតឡើយ។

លោក ហ៊ុន សែន ជំរុញទៅក្រសួងពាក់ព័ន្ធឲ្យពន្លឿន និងសម្រួលនីតិវិធីដោះលែងជនជាប់ឃុំជាស្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ឲ្យ​ពិនិត្យ​មើល​ និង​ពន្លឿន​នីតិវិធី​តុលាការ​សម្រាប់​ជន​ជាប់​ឃុំ​ជា​ស្ត្រី ដោយ​ថា ស្ត្រី​ទាំង​នោះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​នៅ​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​ផ្សព្វផ្សាយ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ។

ភរិយា​លោក ​រ៉ាត់ រតុ្នមុនី ថា​ពន្ធនាគារ​ព្រៃ​ស​មិន​អនុវត្តតាម​សេចក្ដី​សម្រេច​របស់​តុលាការ

ភរិយា​លោក រ៉ាត់ រត្នមុន្នី ​ផលិតករ​រឿង​ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ​ព្រៃស ​ថា​​ពន្ធនាគារ​បាន​បដិសេធ​មិន​ឲ្យ​អ្នកស្រី​យក​សម្ភារមួយ​ចំនួន​ជូន​ប្ដី​អ្នកស្រី​នោះ​ទេ ដោយ​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​។

អ្នក​កាសែត​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​១​យប់​ ក្រោយ​​ចុះ​​យក​​ព័ត៌មាន​​អំពី​រណ្ដៅ​ដី​​នៅ​ខេត្ត​កណ្ដាល

អ្នកសារព័តមានចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន១យប់ ទៅ​តាមបណ្តឹងរបស់ឈ្មួញរកស៊ីដឹកដីម្នាក់​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ