សាលាដំបូងសម្រេច​ឲ្យសកម្មជនដីធ្លីបឹងកក់៦នាក់​​ជាប់ទោស​៦ខែ តែ​ទោសនេះត្រូវបានព្យួរ

តុលាការសាលាដំបូងរាជធានីភ្នំពេញ​នៅថ្ងៃនេះ បាន​សម្រេ​ចផ្តន្ទាទោស​ស្រ្តី​ជាសកម្មជន​ដីធ្លី​ចំនួន​៦នាក់ ឲ្យ​ជាប់​ពន្ធនាគាររយៈពេល​៦ខែ ប៉ុន្តែ​ពួកគេ​មិនត្រូវបាន​ឃុំ​ខ្លួននោះទេ ដោយត្រូវ​ព្យួរទោសទាំងអស់​។​

អាមេរិកបញ្ជូនពលរដ្ឋខ្មែរ៣០នាក់ទៀតមកកម្ពុជា

ពលរដ្ឋខ្មែរ-អាមេរិកចំនួន៣០ នាក់ទៀត ដែលជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ត្រូវបានអាមេរិកបញ្ជូនមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃពុធនេះ។​

អតីតបុគ្គលិកអាស៊ីសេរីបាត់បង់ផ្ទះនិងប្រឈមបញ្ហាជីវភាពក្រោយចេញពីពន្ធនាគារ

អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ដែលទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីម្សិលមិញ កំពុងប្រឈមមុខបញ្ហាមួយចំនួនដូចជា បាត់បង់ផ្ទះដែលខ្លួនទិញបង់រំលោះនិងកំពុងជួបបញ្ហាប្រឈមរឿងជីវភាព ប៉ះពាល់បញ្ហាផ្លូវកាយ ផ្លូវចិត្តផ្ទាល់ខ្លួននិង ក្រុមគ្រួសារ។

ព័ត៌មានថ្មី៖ តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក កឹម សុខា

ព័ត៌មានបឋម៖ តុលាការកំពូលសម្រេចនៅថ្ងៃពុធនេះ បន្តឃុំខ្លួនលោក កឹម សុខា ដោយរក្សាទុកនូវសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។​

អ្នក​ធ្វើយុទ្ធនាការម្រាមដៃស្អាតថានឹងលក់ទ្រព្យបង់​ពិន័យ​ទោះបីយល់​ថាអយុត្តិធម៌ក៏ដោយ​

ក្រុម​អ្នកធ្វើ​យុទ្ធនា​ការម្រាម​ដៃស្អាតកាលពីអំឡុងពេល​បោះឆ្នោតកន្លង​ទៅ បាន​អះអាងថា​ពួកគាត់នឹងលក់ទ្រព្យ​របស់ដើម្បី​បង់ប្រាក់ពិន័យទោះបីជាពួកគាត់គិតថា​ការសម្រេចដែល​ធ្វើឡើងដោយគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតនិង​ក្រុមប្រឹក្សាធម្មនុញ្ញមិន​យុត្តិធម៌ក៏ដោយ។

អង្គការអន្ដរជាតិមួយជំរុញឲ្យបន្ថែមសម្ពាធលើរដ្ឋាភិបាលទោះដោះលែងអ្នកជាប់ឃុំ​

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយបានជំរុញឲ្យបន្ថែមសម្ពាធលើរដ្ឋាភិបាលកម្ពុជា បើទោះបីជាអ្នកជាប់ឃុំ​មួយចំនួន រួមមានអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។

ព័ត៌មានថ្មី៖ អតីតអ្នកយកព័ត៌មានអាស៊ីសេរីត្រូវដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃនេះ

ភ្នំពេញ៖ អតីតអ្នករាយការព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវដោះលែងឲ្យ​នៅក្រៅឃុំ​បណ្តោះអាស​ន្ននៅ​ល្ងាច​ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ នេះបើតាមអ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ។

មន្រ្តីអាដហុកពីររូបនិង​អគ្គ​លេខាធិការ​រង គ.ជ.ប ម្នាក់​ត្រូវតុលាការចេញដីការឲ្យចូលឆ្លើយដោះបន្ទុក

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា មកទល់ពេលនេះ តុលាការបានចេញដីការកោះហៅមន្ត្រីរបស់ខ្លួន២នាក់​និងអតីតមន្រ្តីម្នាក់របស់​អង្គការនេះ​ឲ្យចូលទៅដោះបន្ទុកក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី។​

អាជ្ញាធររារាំងអ្នកមានជម្លោះដីធ្លីសហគមន៍​បុរីកីឡានិងអតីតបឹងកក់មិនឲ្យជួបលោកនាយករដ្ឋមន្រ្តី

អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡានិងអតីតបឹងកក់ អះអាងនៅព្រឹកនេះថាអាជ្ញាធររារាំងមិនឲ្យពួកគាត់​ទៅជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យលោកជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់​ទេ។​

តុលាការខេត្តកោះកុងកាត់ទោសតំណាងពលរដ្ឋម្នាក់​ឲ្យជាប់ពន្ធនាគារជុំវិញជម្លោះដីធ្លីជាមួយលោក លី យ៉ុងផាត់

តំណាងសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុងដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ត្រូវបានតុលាការខេត្តនេះ កាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះក្រោមការចោទថា បានទៅបោះបង្គោលព្រំលើ​ដី​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ