កម្មករជាង៣០នាក់រងរបួសដោយគ្រោះថ្នាក់ក្រឡាប់ឡាន
កម្មករ៣៣នាក់រងរបួសដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅស្រុកឧត្តុង ខេត្តកំពង់ស្ពី នៅម៉ោងប្រហែល៦និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហានេះ។

កម្មករ៣៣នាក់រងរបួសដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅស្រុកឧត្តុង ខេត្តកំពង់ស្ពី នៅម៉ោងប្រហែល៦និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហានេះ។
តុលាការកំពូលបានសម្រេចឲ្យជនបរទេសជាង៣០នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំបានចូលទៅស្បថដោយថា ដើម្បីឲ្យពួកគេទទួលយកសញ្ជាតិខ្មែរ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ “តាមសញ្ជាតូបនីយកម្ម”។
ប្រជាពលរដ្ឋមួយចំនួននៅស្រុកឈូក ខេត្តកំពត ចោទអាជ្ញាធរភូមិថាឃុបឃិតគ្នាជាមួយឈ្មួញយកដីរបស់ពួកគេលក់ឲ្យក្រុមហ៊ុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី និងមន្ត្រីបក្សនោះមួយរូប ទាមទារសំណងជំងឺចិត្តម្នាក់ៗ១០០រៀល(លុយខ្មែរ) ដោយចោទថាមន្រ្តីបក្សប្រឆាំងបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។
សកម្មជនមួយចំនួនដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះបានសម្រេចផ្អាកយុទ្ធនាការរបស់ខ្លួនរយៈសិន ដោយគិតចាប់ពីថ្ងៃចន្ទទី១ខែសីហានេះ។
កូនភ្លោះ ជុំ ហួត ជុំ ហួរ ដែលមានទំនាក់ទំនងជិតស្និទជាមួយលោក កែម ឡី ត្រូវបានអង្គការសហប្រជាជាតិសម្រេចផ្តល់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅប្រទេសថៃ បន្ទាប់ពីបានភៀសខ្លួនទៅក្រៅប្រទេសជិតបីសប្តាហ៍មកនេះ។
សហជីពល្បីឈ្មោះមួយបានជំរុញទៅក្រសួងការងារឲ្យចាត់វិធានការលើសកម្មភាពរបស់មនុស្សមួយក្រុមដែលដឹកនាំដោយលោក ស្រី ចំរើន និង ធី សុវណ្ណថា បន្ទាប់ពីពួកគេអះអាងថាខ្លួនជាតំណាងសហជីព ហើយព្រមានដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងលោក សម រង្ស៊ី។
បណ្តាញអង្គការឌេងហ្គោ (NGO DANGO) ប្រចំាខេត្តឧត្តរមានជ័យដែលមានបណ្តុំអង្គការនិងសមាគមជាង៤០បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពនិងសេរីភាពបញ្ចេញមតិនៅពេលពួកគេនៅចុះបំពេញការងារ ដោយអះអាងថាអាជ្ញាធរខេត្តនេះតម្រូវឲ្យពួកគេផ្ញើរបាយការណ៍សកម្មភាពប្រចំាថ្ងៃបញ្ជូនទៅនគរបាល។
ប្រជាពលរដ្ឋសហគមន៍បុរីកីឡារារាំងអាជ្ញាធរមិនឲ្យយកគ្រឿងចក្រឈូសឆាយផ្ទះមួយខ្នងស្ថិតនៅក្នុងសហគមន៍នេះ ដោយបារម្ភខ្លាចប៉ះពាល់ដល់ផ្ទះរបស់ពួកគេនៅជាប់នោះដែរ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលអ្នកធ្វើការស្និទ្ធនឹងលោក កែម ឡី អះអាងថាសមត្ថកិច្ចកំពុងតាមរកព្រះអង្គតែមិនដឹងថាក្នុងបំណងអ្វីនោះទេ។