រថយន្តក្រុងដឹកអ្នកដំណើរនៅឥណ្ឌាធ្លាក់ចូលទន្លេស្លាប់៣៦នាក់

រថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរនៅឥណ្ឌាបានធ្លាក់ចូលទន្លេនៅភាគខាងលិចនៃទីក្រុង Bengal របស់ឥណ្ឌាបណ្តាលឲ្យស្លាប់អស់អ្នកដំណើរចំនួន៣៦នាក់។​

លោក ត្រាំ ចោទ​អឺរ៉ុប​ថា ធ្វើ​ពាណិជ្ជកម្ម​«មិន​ស្មើ​ភាព»​ជាមួយ​អាមេរិក

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ថ្ងៃ​នេះ​ថា សហភាព​អឺរ៉ុប បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក «ដោយ​មិន​ស្មើភាព» ដោយ​លោក​ព្រមាន​ថា បញ្ហា​ជាច្រើន​របស់​លោក​ជាមួយ​សហភាព​អឺរ៉ុប នឹង​ប្រែក្លាយ​រូបរាង​កាន់​តែ​ធំ។

ចិន​បង្កើន​ការ​រឹត​បន្តឹង​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម

អាជ្ញាធរ​ចិន​បាន​បញ្ជា​ទៅ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ធំ​មួយ ឲ្យ​ទប់​ស្កាត់​នូវ​អ្វី​ដែល​ចិន​ហៅ​ថា «មាតិកា​គ្រោះ​ថ្នាក់»

បំផ្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធានី​កាប៊ុល​សម្លាប់​មនុស្ស​ជិត​១០០នាក់ របួស​ជិត​២០០នាក់

មនុស្ស​ជិត ១០០​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​ ហើយ​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ធំ​មួយ​លាក់​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃ​នេះ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោកឌូទើតេ ប្រាប់អ៊ុងសានស៊ូជីថាកុំខ្វល់រឿងសិទ្ធិមនុស្ស

មេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់ទៅមេដឹកនាំមីយ៉ាន់ម៉ាថា មិនបាច់ខ្វល់រឿងការលើកឡើងបញ្ហាសិទ្ធិមនុស្សនោះទេ ដោយលោកចាត់ទុកថា នោះគ្រាន់តែជាសកម្មភាពរំខានដល់ការងារដឹកនាំប្រទេសតែប៉ុណ្ណោះ។​

ជប៉ុនជូបវិបត្តិមនុស្សចាស់វង្វេងដើរចោលផ្ទះកើនឡើង

អាជ្ញាធរជប៉ុនបានប្រកាសថា មនុស្សចាស់កើតជំងឺវង្វេងដើរចោលផ្ទះរាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ ហើយបញ្ហានេះកាន់តែកើនឡើងខ្លាំង ដែលអ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលត្រូវមានវិធានការដោះស្រាយបន្ទាន់កុំឲ្យរឿងនេះ ក្លាយជាបញ្ហាធំរបស់សង្គម។​

ទីក្រុងប៉ារីសកំពុងប្រឈមទឹកជំនន់កើតចេញពីទន្លេSeine

អាជ្ញាធរប្រកាសថា ផ្ទះ និង ក្រុមហ៊ុនធ្វើពាណិជ្ជកម្មជាច្រើន នៅតាមមាត់ទន្លេSeine ក្នុងទីក្រុងប៉ារីស រួមទាំងធនាគារជាច្រើន កំពុងប្រឈមទឹកជំនន់ខ្លាំងក្លា។

ឆេះមន្ទីរពេទ្យនៅកូរ៉េខាងត្បូងស្លាប់មនុស្ស៣៧នាក់

យ៉ាងហោចណាស់មនុស្សចំនួន៣៧នាក់ បានស្លាប់ និង ១៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Miryang នៃប្រទេសកូរ៉េខាងត្បូងកាលពីម្សិលមិញ។​

លោក ត្រាំ គ្រោងផ្តល់សញ្ញាតិឲ្យជនអន្តោប្រវេសន៍១,៨លាននាក់​

រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណល ត្រាំកំពុងតែរៀបចំគម្រោងក្នុងការផ្តល់សញ្ញាតិឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន​១លាន៨សែននាក់ ជាថ្នូរទៅនឹងការស្នើឲ្យព្រឹទ្ធសភាអនុម័តកញ្ចប់ថវិកាសម្រាប់យកទៅសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ិក។​

ប្រទេសពីរមានជម្លោះជាមួយចិនរួមគ្នាពង្រឹងវិស័យការពារជាតិ

ប្រទេសចំនួនពីរដែលកំពុងមានជម្លោះព្រំដែន​ជាមួយចិនគឺប្រទេសឥណ្ឌា និង ប្រទេសវៀតណាម បានព្រមព្រៀងទ្វេរភាគីក្នុងការពង្រឹងសមត្ថភាពលើផ្នែកយោធា ដើម្បីការពារជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ