ឧបនាយរដ្ឋមន្ត្រីថៃស្ថិតក្រោមការស៊ើបលើតម្លៃនាឡិកា១,២លានដុល្លារ

ឧបនាយករដ្ឋមន្ត្រីថៃលោក​ប្រា វីត វុងសូវ៉ាន ជាបុគ្គលមានអំណាចទី២នៅក្នុងរបបយោធាថៃស្ថិតនៅក្រោមការស៊ើបអង្កេតលើនាឡិកាទំនើបរបស់លោកចំនួន​២៥ មានតម្លៃ១លាន២សែនដុល្លារអាមេរិក​ ដោយសង្ស័យពាក់ព័ន្ធករណីអំពើពុករលួយ។​

វេជ្ជបណ្ឌិតអាមេរិកម្នាក់អាចជាប់ពន្ធនាគារ១៧៥ឆ្នាំ​ករណីរំលោភក្មេងស្រី​ជាង១០០នាក់​

វេជ្ជបណ្ឌិតម្នាក់នៅសហរដ្ឋអាមេរិកប្រឈមមុខនឹងការចាប់ពន្ធនាគាររយៈពេលពី៤០ទៅ១៧៥ឆ្នាំ ដោយទទួលការចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទលើក្មេងស្រីនៅកីឡាកាយសម្ព័ន្ធចំនួន​ជាង១០០នាក់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។​ វេជ្ជបណ្ឌិតប្រចាំនៅគណៈកម្មាធិការកីឡាកាយសម្ព័ន្ធរូបនេះឈ្មោះ Larry Nassar អាយុ៥៤ឆ្នាំ ត្រូវក្មេងស្រីនៅកន្លែងហាត់កីឡាចោទថា បានរំលោភបំពានលើពួកគេនៅពេលទទួលការព្យាបាល។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។ ក្នុងបន្ទប់សវនាការពិសេសមួយកាលពីសប្តាហ៍មុន​មានក្មេងស្រីចំនួន​១៦០នាក់ចូលផ្តល់សក្ខីកម្ម ឬផ្តល់ចម្លើយថា ពួកគេរងគ្រោះដោយការរំលោភបំពានផ្លូវភេទពីវេជ្ជបណ្ឌិតរូបនេះ។ ក្នុងចំណោមក្មេងស្រីទាំងនេះ ​ក៏មានក្មេងស្រីដែលទទួលបានមេដាយមាសផ្នែកកីឡាកាយសម្ព័ន្ធតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកទៀតផង។​ ចៅក្រមកាន់រឿងក្តីនេះនៅតុលាការក្នុងរដ្ឋ Michigan លោកស្រី Rosemarie Aquilina ថ្លែងថា លោកស្រីបានចុះហត្ថលេខាឲ្យវេជ្ជបណ្ឌិតរូបនេះ ជាប់ពន្ធនាគារអស់មួយជីវិត ឬជាប់រហូតដល់​១៧៥ឆ្នាំ។ លោកស្រីថ្លែងថា មិនអាចអនុញ្ញាតឲ្យជនជាប់ចោទរូបនេះមានឱកាសដើរចេញពីពន្ធនាគារនោះទេ ព្រោះថា ជននេះទៅដល់កន្លែងណាបង្កគ្រោះថ្នាក់ដល់កន្លែងនោះ។​ អ្នកទៅផ្តល់ចម្លើយជាជនរងគ្រោះបានសម្តែងការឈឺឆាប់ និងយំសោកនៅក្នុងបន្ទប់សវនាការនៅចំពោះមុខចៅក្រម ជនជាប់ចោទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។​ លោកវេជ្ជបណ្ឌិត Larry Nassar បានថ្លែងសុំទោសដល់ជនរងគ្រោះ និងសាច់ញាតិម្តងហើយម្តងទៀតនៅក្នុងបន្ទប់សវនាការ។​ ក្មេងស្រីម្នាក់ដែលហ៊ានចេញមុខទម្លាយរឿងនេះជាសាធារណៈមុនគេ បន្ទាប់ពីរងគ្រោះនោះគឺនាង Rachael Denhllander មានអាយុ ១៥ឆ្នាំ ហើយនាងបានដាក់ប្តឹងទៅនគរបាល។​ Denhllander បានស្នើឲ្យចៅក្រមដាក់ទោសលោកពេទ្យរូបនេះឲ្យបានធ្ងន់ធ្ងរបំផុត។ នាងថ្លែងថា នាងជាជនរងគ្រោះម្នាក់

បុគ្គលិក Air Asia ស្លាប់ពេលយន្តហោះកំពុងដឹកអ្នកដំណើរ

បុគ្គលិកធ្វើការលើយន្តហោះរបស់ក្រុមហ៊ុន Air Asia បានស្លាប់ក្នុងពេលបំពេញការងារដឹកអ្នកដំណើរចេញពីទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងបានដុងនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធម្សិលមិញ។

អ្វីជាមេរៀនពីការជាប់គាំងច្បាប់ថវិកានៅអាមេរិក?

ព្រឹតិ្តការណ៍ដែល​ពិភពលោកចាប់អារម្មលើសហរដ្ឋអាមេរិកចុងក្រោយនេះ គឺការជាប់គាំងច្បាប់ថវិកាជាតិដែលនាំឲ្យការិយាល័យមួយចំនួន​នៃរដ្ឋាភិបាលសហព័ន្ធអាមេរិក​បានសម្រេចបិទទ្វារ ដោយសារមិនមានលុយសម្រាប់ចំណាយលើប្រតិបត្តិការការងារ។​

មធ្យោបាយធ្វើដំណើរជាច្រើន​នៅតូក្យូផ្អាក​ដោយសារព្រិលធ្លាក់ខ្លាំង

មធ្យោបាយធ្វើដំណើរជាច្រើននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងជួបបញ្ហាដោយសារតែការធ្លាក់ព្រិលទឹកកកច្រើនពេក នាំឲ្យរថយន្ត រថភ្លើង និងការធ្វើដំណើរតាមយន្តហោះត្រូវបានផ្អាក។​

មនុស្សពីរនាក់ត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនករណីភេរវកម្ម

មនុស្សពីរនាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ដែលម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាកម្មករសំណង់ពាក់ព័ន្ធករណីអំពើភេរវកម្ម។​

ត្រាំ អះអាងថានឹងបញ្ចប់ភាពជាប់គាំងផ្នែកថវិកាត្រឹមរយៈពេល៣ថ្ងៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក​អះអាងថា ការបើកកិច្ចពិភាក្សាឡើងវិញនឹងទទួលបានជោគជ័យហើយ បញ្ចប់ភាពជាប់គាំងក្នុងការអនុម័តកញ្ចប់ថវិកាសម្រាប់ដំណើរការងាររបស់រដ្ឋាភិបាលសហព័ន្ធ ដោយសារបន្ធូរបន្ថយលើបញ្ហាជនអន្តោប្រវេសន៍។​

បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​ត្បូង​ថៃ សម្លាប់​មនុស្ស​៣​នាក់​ របួស​១៨​នាក់

សារព័ត៌មាន​បាងកកប៉ុស្តិ៍​របស់​ថៃ​បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៣​នាក់ បាន​ស្លាប់ ហើយ​ ១៨​​នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្ត​យ៉ាឡា ភាគ​ខាង​ត្បូង​ថៃ។

រដ្ឋាភិបាលលោកត្រាំជាប់គាំងដោយសារព្រឹទ្ធសភាមិនអនុម័តកញ្ចប់ថវិកាឲ្យប្រើប្រាស់

រដ្ឋាភិបាលសហព័ន្ធអាមេរិក​ប្រឈមនឹងការបិទទ្វារ ហើយមន្ត្រីរាជការជាច្រើន​អាចនឹងឈប់ធ្វើការងារដោយ សារតែព្រឹទ្ធសភាមិនអនុម័តកញ្ចប់ថវិកាឲ្យប្រើប្រាស់ទេ។​

ហ្វីលីពីនផ្អាកបញ្ជូនពលករទៅធ្វើការនៅគុយវ៉ែតព្រោះមាន​ការរំលោភបំពាន​

រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនប្រកាសផ្អាកការបញ្ជូនពលករទៅធ្វើការនៅប្រទេសគុយវ៉ែត បន្ទាប់ពីស្រាវរកជ្រាវឃើញថា មានការរំលោភបំពានផ្លូវភេទទើបបណ្តាលឲ្យស្រី្តជនជាតិហ្វីលីពីនធ្វើការតាមផ្ទះនៅទីនោះចំនួន​៤នាក់ធ្វើអត្តឃាត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ