បាញ់​ប្រហារ​យ៉ាង​រង្គាល​នៅ​ឡាសវេហ្កាស​ សម្លាប់​មនុស្ស​យ៉ាង​តិច​៥៩​នាក់

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ AFP បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ៥៩​នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​អំពើ​ហិង្សា​បាញ់​ប្រហារ​ដ៏​រង្គាល​មួយ​កាល​ពី​​ថ្ងៃ​មិញ​នេះ នៅ​ឯ​ទីក្រុង​ឡាសវេហ្កាស​របស់​អាមេរិក។

កម្មវិធី​ស្បៀង​អាហារ UN ថា ត្រូវការ​ជំនួយ​៧៥​លាន​ដុល្លារ​សម្រាប់​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ ៧៥​លាន​ដុល្លារសម្រាប់​រយៈ​ពេល ៦​ខែ​ខាង​មុខ ដោយ​ថា ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ភូមា។

ស្ត្រី​២​នាក់​អះ​អាង​ថា មិន​បាន​ប្រព្រឹត្ត​ឃាតកម្ម​សម្លាប់​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង

ស្ត្រី​២​នាក់ ដែល​ត្រូវ​បាន​ចោទ​ថា​បាន​សម្លាប់​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នោះ បាន​ឆ្លើយ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ម៉ាឡេស៊ី​នោះ​ឡើយ។

រដ្ឋាភិបាល​តំបន់​កាតាឡាន់​ថា អ្នក​បោះ​ឆ្នោត ៩០​ភាគរយសម្រេច​​ចង់​បាន​ឯករាជ្យ​ពី​អេស្ប៉ាញ

រដ្ឋាភិបាល​កាតាឡាន់ បាន​និយាយ​ថា ប្រជាជន​ប្រហែល ២.២៦​លាន​ដុល្លារ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ប្រជា​មតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ ៩០​ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​រើស​ការ​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។

សាលា Oxford ដករូបគំនូអ្នកស្រី ស៊ូជី ចេញពីជញ្ជាំង ដាក់គំនូថ្មីជំនួសវិញ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ Oxford ដែល​អ្នក​ស្រី អ៊ុងសាន ស៊ូជី ធ្លាប់​សិក្សា​នោះ បាន​សម្រេច​ដក​រូប​គំនូ​មេដឹកនាំ​ភូមា​រូប​នេះ​ចេញ​ហើយ ដែល​ការ​សម្រេច​ចិត្ត​បែប​នេះ កើត​ឡើង​ក្រោយ​ពី​ផ្ទុះ​មតិ​រិះគន់​ព្រោង​ព្រាត​ជុំ​វិញ​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាង​នៅ​ភូមា។

អាមេរិកស្ទាបស្ទង់ឆន្ទៈកូរ៉េខាងជើងទៅរកការចរចា

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ក្រុង​វ៉ាស៊ីងតោន បាន​បើក​ច្រក​ទៅ​រក​កូរ៉េ​ខាង​ជើង ដើម្បី​ស្វែង​យល់​ថា តើ​របប​នេះ​ត្រៀម​ខ្លួន​ជជែក​អំពី​ការ​បោះ​បង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ហើយ​ឬនៅ។

រុស្ស៊ីបើកកិច្ចសហប្រតិបត្តិការជាមួយអាមេរិកដោះស្រាយបញ្ហាសំខាន់

រុស្ស៊ីកាលពីថ្ងៃសុក្រម្សិលមិញ ប្រកាសបើកកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាសំខាន់ដែលកំពុងនៅលើពិភពលោក​។​

ត្រាំទស្សនកិច្ចនៅអាស៊ីលើកដំបូងក្នុងប្រទេសចំនួន៥

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ នឹងបំពេញទស្សនកិច្ចនៅអាស៊ី ក្នុងខែវិច្ឆិកាចុងឆ្នាំនេះ​ ដែលជាលើកទី១ ចាប់តាំងពីលោក​ចូលកាន់តំណែង ហើយនឹងឆ្ពៅទៅកាន់ប្រទេសចំនួន​៥ រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង ប្រទេសហ្វីលីពីន។​

សម្ពាធរបស់ត្រាំរដ្ឋមន្ត្រីក្រសួងសុខាភិបាលលាលែងតំណែង

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សេវាធនធានមនុស្សរបស់សហរដ្ឋអាមេរិក​លោក​Tom Price បាន​ប្រកាសលាលែងចេញពីតំណែង ក្រោយពេលមានសម្ពាធពីប្រធានាធិបតីត្រាំ ជុំវិញករណី​ប្រើប្រាស់​យន្តហោះឯកជនដែលមានតម្លៃខ្ពស់ពេកប្រើពេលបំពេញការងាររដ្ឋ។​

ជំនួបបិទទ្វាររវាងមេដឹកនាំថៃនិងអាមេរិកធ្វើឡើងនៅសប្តាហ៍ក្រោយ

មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងជូបជាមួយមេដឹកនាំ សហរដ្ឋអាមេរិក លោក ដូណល ត្រាំ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ​ ដែលជំនួបនេះធ្វើឡើងដោយបិទទ្វារជជែកពីការវិវត្តន៍នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ