ឥណ្ឌូនេស៊ីជម្លៀសប្រជាជនរាប់ម៉ឺននាក់ចេញពីតំបន់ភ្នំភ្លើងលើកោះបាលី

សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង ៣​ម៉ឺន ៤​ពាន់​នាក់ បាន​ភៀស​ចេញ​ពី​តំបន់​ភ្នំ​ភ្លើង​នៅ​លើ​កោះ​បាលី ខណៈ​ដែល​កម្រិត​ញ័រ​រញ្ជួយ​កាន់​តែ​ខ្លាំង​ឡើង ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា វា​អាច​នឹង​ផ្ទុះ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ជាង ៥០​ឆ្នាំ​មក​នេះ។

អង់គ្លេស​ជំរុញ​ឲ្យ​EU​រក្សា​លក្ខខណ្ឌ​ពាណិជ្ជកម្ម​២ឆ្នាំ​ពេល​ចាក​ចេញ​

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីធា សាមេ បានថ្លែងថា ក្នុងរយៈពេលនៃការរៀបចំរបស់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ប្រមាណ២ឆ្នាំ គឺលក្ខខណ្ឌក្នុងទំនាក់ទំនងផ្នែកធ្វើពាណិជ្ជកម្ម​គួរតែរក្សាទុកដូចធម្មតាសិន។​

រុស្ស៊ី​ហៅ​ត្រាំ​ និង​ គីមជុងអ៊ុន​ដូច​ក្មេង​នៅ​ថ្នាក់​មត្តេយ្យ​

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ី បានហៅការវាយប្រហារគ្នាដោយពាក្យសម្តីទៅវិញទៅមករបស់ មេដឹកនាំសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ និង មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុនថា កំពុងតែធ្វើឡើងដូចក្មេងនៅរៀនថ្នាក់មត្តេយ្យសិក្សា។​

ត្រាំឲ្យក្រុមហ៊ុនរើសធ្វើពាណិជ្ជកម្មជាមួយអាមេរិក ឬ កូរ៉េខាងជើង​

រដ្ឋការរបស់លោក​ដូណលត្រាំ បានចេញការដាក់ទណ្ឌថ្មីបន្ថែមទៀត  ពាក់ព័ន្ធដំណើរការកម្មវិធីនុយក្លេអ៊ែដែលកំពុងគំរាមកំហែង​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ដោយ ផ្តោតសំខាន់លើក្រុមហ៊ុន ដែលកំពុងបោះទុនវិនិយោគជាមួយកូរ៉េខាង​ជើង​។​

បក្សកុម្មុយនីស្តចិនបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់​ដោយសារអំពើពុករលួយ

ចិនបានបណ្តេញអតីតប្រធានបក្សនៅក្នុងខេត្តភាគខាងជើងគឺខេត្ត Gansu  ចេញពីគណបក្សកុម្មុយនីស្ត ដោយចោទថា ជាប់ពាក់ព័ន្ធការទទួលសំណូក និង ការពាក់ព័ន្ធជាមួយក្រុមឆ្វេងនិយម។​

ពលរដ្ឋហ្វីលីពីនតវ៉ាជាទ្រង់ទ្រាយធំ​ប្រឆាំងលោកឌូទើតេ

ប្រជាពលរដ្ឋរាប់ពាន់នាក់​បាននាំគ្នាប្រមូលផ្តុំលើដងផ្លូវ ដើម្បីតវ៉ាប្រឆាំងចំពោះការដឹកនាំរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ជុំវិញបញ្ហាច្បាប់និង ការអនុវត្តនយោបាយការសម្លាប់មនុស្សរបស់មេដឹកនាំរូបនេះជុំវិញយុទ្ធនាការលុបបំបាត់គ្រឿងញៀន។​

រូបថត​ពី​ផ្កាយ​រណប​បង្ហាញ​ថា យោធា​ភូមា​ដុត​ភូមិឋាន​ជន​ជាតិរ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​បញ្ចេញ​រូបភាព​ផ្កាយ​រណប​ថ្មីៗ​ស្ដី​ពី​ការ​ដុត​បំផ្លាញ​ភូមិឋាន​នានា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ដោយ​ចោទ​ថា កង​កម្លាំង​សន្តិសុខ​ភូមា បាន​ដឹកនាំ​ការ​បោស​សម្អាត «ជា​ប្រព័ន្ធ»​លើ​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រយៈ​ពេល​ជាង ៣​សប្ដាហ៍​កន្លង​មក​នេះ។

អាមេរិក​ព្រមាន​កម្ទេច​កូរ៉េ​ខាង​ជើង បើ​នៅ​តែ​បន្ត​គំរាម​កំហែង

រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ពង្រឹង​ការ​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​នេះ មួយសប្ដាហ៍​មុន​នឹង​ការ​ជជែក​យ៉ាង​តឹង​តែង​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ដោយ​ព្រមាន​​…

ប៉ូលិសអង់គ្លេសចាប់ខ្លួនយុវជន​​​​​​ម្នាក់សង្ស័យពាក់ព័ន្ធនឹងការវាយប្រហារ​​​​​​​​ទូររថភ្លើង

ប៉ូលិស​អង់គ្លេស បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​វ័យ ១៨​ឆ្នាំ​ នៅ​ឯ​កន្លែង​ចេញ​ដំណើរ​នៃ​កំពង់ផែ Dover កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយសារ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ឡុងដ៍ ហើយ​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​សំខាន់ៗ​បន្ថែម​ទៀត​ផង​ដែរ។

ប្រមុខកាទូតសិង្ហបុរីថា មានជំនួប​​​​​​​កក់ក្ដៅ និងបើកចំហរជាមួយអ្នកស្រី ស៊ូជី

រដ្ឋ​មន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan លើក​ឡើង​ថា លោក​បាន​ជួប​ជជែក​ជាមួយ​មេដឹកនាំ​ភូមា​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រកប​ដោយ​ភាព​កក់​ក្ដៅ និង​បើក​ចំហរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ