អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានប្រមូលផ្ដុំអ្នកគាំទ្រនៅទីក្រុងឡាហ័រ

អតីត​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក ណាវ៉ាស ហ្សារីហ្វ បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​រាប់​ពាន់​នាក់​ថា លោក​នឹង​ផ្លាស់​ប្ដូរ​វាសនា​ប្រទេស​ជាតិ បើទោះបី​ជា​រូប​លោក​ត្រូវ​បាន​តុលាការ​កំពូល​បណ្ដេញ​ចេញ​​ពី​អំណាច​ក៏​ដោយ ខណៈ​ដែល​លោក​បញ្ចប់​ពិធី​ដង្ហែ​ក្បួន​បួន​ថ្ងៃ​មួយ ដង្ហែ​ពី​ទីក្រុង​អ៊ីស្លាម៉ាបាដ ទៅ​ទីក្រុង​ឡាហ័រ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក ត្រាំ បន្តលើកឡើងពីជម្រើសប្រើប្រាស់ “យោធា”ទៅលើកូរ៉េខាងជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​បារាំង បាន​ប្ដេជ្ញា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នឹង​ធ្វើការ​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់កូរ៉េ​ខាង​ជើង ប៉ុន្តែ ជា​ថ្មី​ម្ដង​ទៀត លោក ត្រាំ បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​វិធានការ​យោធា ប្រសិន​បើ​ជំហ៊ាន​ទាំង​អស់​បរាជ័យ។

ជប៉ុនដាក់ប្រព័ន្ធការពារមីស៊ីលនៅក្រុងមួយចំនួន

ជប៉ុន​បាន​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​នៅ​តាម​ទី​ក្រុង​មួយ​ចំនួន​ដែល​យល់​ថា ​អាច​មាន​គ្រោះថ្នាក់​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​បាញ់​មីស៊ីល​ឆ្លង​កាត់​ប្រទេស​នេះ ​សំដៅ​កម្ទេច​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក​នៅ​កោះ​Guam។​

មេដឹកនាំអឺរ៉ុបកំពុងមានចំណាត់ការករណី​ស៊ុតមានសារធាតុគីមី

បណ្តាមេដឹកនាំនៅប្រទេសអឺរ៉ុប កំពុងតែប្រជុំដោះស្រាយបញ្ហាស៊ុតមានសារធាតុគីមី ក្រោយពេលដែលអ្នកជំនាញបានរកឃើញថា សារធាតុប្រភេទនោះ កំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សអ្នកបរិភោគពិសេសប្រព័ន្ធប្រសាទ។​

ម៉ាឡេស៊ីច្រានចោលព័ត៌មានថា ចិនបំពាក់ប្រព័ន្ធការពារមីស៊ីលនៅរដ្ឋ Johor

រដ្ឋាភិបាលម៉ាឡេស៊ី បានច្រានចោលព័ត៌មានដែលផ្សព្វផ្សាយ ​ចិនបានធ្វើសកម្មភាពចំប្រព័ន្ធការពារមីស៊ីល និង រ៉ាដា ប្រចាំនៅក្នុងរដ្ឋ Johor ជារដ្ឋមួយរបស់ម៉ាឡេស៊ីនៅក្បែរប្រទេសសិង្ហបុរី ក្រោមរូបភាពការពារសន្តិសុខពីពួកក្រុមភេរវកម្ម។

ផ្ទុះជំងឺផ្តាសាយបក្សីលើសត្វស្លាប៤សែនក្បាលនៅហ្វីលីពីន

អាជ្ញាធរហ្វីលីពីន​បានប្រកាសនៅថ្ងៃសុក្រនេះថា បក្សីប្រមាណ​៤០០ ០០០សែនក្បាលត្រូវបានរកឃើញ មានមេរោគផ្តាសាយបក្សី ហើយបក្សីទាំងនោះត្រូវបានដាក់នៅដាច់ដោយឡែកពីគេនៅតំបន់មួយក្បែរទីក្រុងម៉ានីល ដើម្បីទប់ស្តាប់ការឆ្លងបន្ត​។​

ចិនសុំ​ប្រកាន់ជំហរកណ្តាលបើកូរ៉េខាងជើងបាញ់អាមេរិក

រដ្ឋអំណាចទីក្រុងប៉េកាំងប្រកាសជំហរកណ្តាលបើសិនជា កូរ៉េខាងជើង​ជារៀបចំវាយប្រហារមុនទៅលើសហរដ្ឋអាមេរិក ប៉ុន្តែថា បើអាមេរិក​ជាអ្នកវាយប្រហារមុនលើកូរ៉េខាងជើងហើយចង់ផ្លាស់ប្តូររបបគ្រប់គ្រងនៅទីក្រុងព្យុងយ៉ាងនោះ ចិននឹងចេញមុខរារាំង។​

ត្រាំ ព្រមានថាកូរ៉េខាងជើងនឹងជួបគ្រោះមហន្តរាយធំបើប៉ះអាមេរិក​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណល ត្រាំ ព្រមានថា កូរ៉េខាងជើង នឹងជួបគ្រោះមហន្តរាយធំ ប្រសិន ជាប្រទេសនេះ​ធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អាមេរិក ដែលការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរប្រឈមមុខដាក់​គ្នាខ្លាំង។

ជប៉ុន​ថានឹង​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​បាញ់​ទៅ​កោះ​ហ្គាំ

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក អ៊ីតស៊ូណូរី អូណូដឺរ៉ា បាន​លើក​ឡើង​ថា ជប៉ុន​អាច​នឹង​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​​ដោយ​ស្រប​ច្បាប់ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ពិត​ជា​បាញ់​គ្រាប់​មីស៊ីល​សំដៅ​ទៅ​កោះ​ហ្គាំ​មែន​នោះ។

អាមេរិក​ហៅ​ដំណើរ​ទស្សនកិច្ច​លោក ពូទីន ទៅ​តំបន់​ផ្ដាច់​ខ្លួន​ថា មិន​សមរម្យ

អាមេរិក​នៅ​ថ្ងៃ​នេះ បាន​រិះគន់​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ទៅ​កាន់​តំបន់​អាប់ខាហ្ស៊ី​របស់​ប្រទេស​ហ្សក់ហ្ស៊ី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី ដោយ​អាមេរិក​ចាត់​ទុក​ថា ជាទង្វើ “មិន​សម​រម្យ”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ