អាមេរិកដកបំរាមចំពោះការយកកុំព្យូទ័រតាមជើងហោះហើរ

អាមេរិកបានសម្រេចដកចោលបំរាម ដែលបានដាក់ចំពោះអ្នកធ្វើដំណើរ មិនឲ្យយកកុំព្យួរទ័​រ laptops និងកុំព្យួទ័រ tablet​ តាមក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះ Etihad ដែលមានមូលដ្ឋាននៅរដ្ឋ​ Abu Dhabi នៃសហរដ្ឋអារ៉ាប់។​

នាវាចម្បាំងអាមេរិក​រំកិលទៅជិតតំបន់ចិនកាន់កាប់នៅសមុទ្រចិនខាងត្បូង

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក​កាលពីថ្ងៃអាទិត្យម្សិលមិញបានរំកិលទៅជិត កោះមានជម្លោះដែលចិនកំពុងកាន់កាប់ ដែលករណីនេះអាចជា ចំណុចបង្កជម្លោះទៅថ្ងៃអនាគតរវាងប្រទេសមហាអំណាចទាំងពីរនេះ។​

ចិនបរាជ័យក្នុងការបង្ហោះផ្កាយរណប

ចិនកាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថា ការបាញ់បង្ហោះរ៉ុកែតដែលរៀបចំក្នុងកម្លាំងខ្លាំងមួយ ដើម្បីបញ្ជូន​ផ្កាយរណបទៅក្នុងតារាវិថីនោះ បានបរាជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនស្របទៅតាមការចង់បានរបស់ប្រទេសដែលចង់បានគ្រប់គ្រងលើការទំនាក់ទំនងឲ្យបានទូលាយ។​

ថៃផ្អាកការអនុវត្តច្បាប់ការងារថ្មីក្រោយពលកររាប់ពាន់នាក់ភៀសខ្លួន

រដ្ឋាភិបាល​យោធា​ថៃ បាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី បន្ទាប់​ពី​ពលករ​បរទេស​រាប់​ពាន់​នាក់ បាន​រត់​គេច​ខ្លួន ឬ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​នៅ​សប្ដាហ៍​នេះ…

អំពើហិង្សានៅភាគខាងត្បូងហ្វីលីពីនបង្ខំមនុស្សជិត៤សែននាក់រត់គេចខ្លួន

ក្រុម​ឧទ្ទាម​ជ្រុល​និយម​ដែល​បាន​កាន់​​ទីក្រុង​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន បាន​បង្ខំ​ឲ្យ​ប្រជាជន​ជិត ៤​សែន​នាក់ រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

កងទ័ពជើងទឹកអាមេរិក និងហ្វីលីពីនធ្វើសមយុទ្ធរួមគ្នាក្នុងដែនទឹកដ៏គ្រោះថ្នាក់

នាវា​ចម្បាំង​អាមេរិក និង​ហ្វីលីពីន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ធ្វើ​សមយុទ្ធ​ល្បាត​រួម​គ្នា​មួយ​នៅ​ក្នុង​ដែន​ទឹក​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ជា​ទី​ដែល​គេ​ស្គាល់​ថា ជា​មូលដ្ឋាន​របស់​ពួក​បះបោរ​មូស្លីម…

ពលរដ្ឋកូរ៉េខាងជើង៥នាក់ជិះទូកកាត់សមុទ្រចុះចូលនឹងកូរ៉េខាងត្បូង

ពលរដ្ឋ​កូរ៉េ​ខាង​ជើង ៥​នាក់ ដែល​ស្ថិត​ក្នុង​ទូក​តូច​មួយ បាន​ធ្វើ​ដំណើរកាត់​ព្រំដែន​សមុទ្រ​ចូល​ទៅ​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ហាក់​ដូច​ជា​មាន​បំណង​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង។

ចិនខឹងសម្បារអាមេរិកជុំវិញការលក់អាវុធទៅកោះតៃវ៉ាន់

ប្រទេស​ចិន​បាន​ជំរុញ​ទៅ​អាមេរិក​ឲ្យ​ទម្លាក់​ចោល​ភ្លាមៗ​នូវ​ “ការ​សម្រេច​ចិត្ត​ខុស​ឆ្គង”​របស់​ខ្លួន ដែល​បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ក្នុង​តម្លៃ ១.៤២​ពាន់​លាន​ដុល្លារ…

មេដឹកនាំចិនព្រមានហុងកុងឲ្យដើរតាមបន្ទាត់អំឡុងមេដឹកនាំថ្មីស្បថចូលកាន់តំណែង

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ស្ដាប់​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​មេដឹកនាំ​ថ្មី​នៃ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​នេះ ដោយ​លោក​ព្រមាន​ថា ក្រុង​ប៉េកាំងនឹង​លើក​លែង​ចំពោះ​បញ្ហា​ប្រឈម​ណា​មួយ​ទៅ​នឹង​អំណាច​របស់​ខ្លួន​។

ចិនថា សេចក្ដីប្រកាសរួមជាមួយអង់គ្លេសស្ដីពីហុងកុងគ្មានតម្លៃទៀតទេ

ប្រទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សេចក្ដី​ប្រកាស​រួម​ជាមួយ​អង់គ្លេស​ដែល​គូស​វាស​ពី​អនាគត​របស់​ទីក្រុង​ហុងកុង​ក្រោយ​ការ​ប្រគល់​ដែន​ដី​នេះ​ទៅ​ឲ្យ​ចិន​នៅ​ឆ្នាំ​១៩៩៧​នោះ គ្រាន់​តែ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​មិន​មាន​សារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​ត​ទៀត​នោះ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ