សិង្ហបុរីរងការគំរាមកំហែងពីក្រុម IS កើនឡើង​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សិង្ហបុរី បង្ហាញរបាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះរងការគំរាមកំហែងដល់កម្រិតខ្ពស់បំផុតដោយពួកក្រុម IS អ្នកកាន់សាសនាឥស្លាមនិកាយជីហាតនិយមតឹង ដែលកំពុងធ្វើសកម្មភាពខ្លាំងនៅប្រទេស៊ីរីនិងនៅអ៊ីរ៉ាក់។​

ចិនអំពាវនាវជាថ្មីឲ្យអាមេរិកដកខែលការពារមីស៊ីលចេញពីកូរ៉េខាងត្បូង​

ចិនបានរំឮកជាថ្មី​ទៀតនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យសហរដ្ឋអាមេរិកដកខែលការពារមីស៊ីលចេញពីកូរ៉េខាងត្បូង ព្រោះចិនអះអាងថា មិនមានហេតុផលនៃការដាក់ឧបករណ៍នេះទេ។​

ត្រាំ ចុះហត្ថលេខាពាណិជ្ជកម្មជាង៥ពាន់លានដុល្លារជាមួយវៀតណាម

ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាទំនាក់ទំនងពាណិជ្ជកម្មជាមួយ វៀតណាម ក្នុងទឹកប្រាក់​៥,៥៨ពាន់លានដុល្លារ ដោយផ្តោតលើផ្នែក ថាមពល ការបង្កើតម៉ាស៊ីនយន្តហោះ និង ផ្នែកសេវាកម្ម ដែលនេះជាកិច្ចព្រំព្រៀងធំមួយមិនធ្លាប់មានរបស់ប្រទេសទាំងពីរ។​

បំផ្ទុះគ្រាប់បែកនៅអាហ្គានីស្ថានស្លាប់មនុស្សអស់​៩០នាក់​

អាជ្ញាធរអាហ្គានីស្ថាន បានឲ្យដឹងថា មនុស្ស៩០នាក់បានស្លាប់ និង រាប់រយនាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃពុធម្សិលមិញ ដោយសារ រថយន្តដឹកទំនិញមួយបានបើកចូលក្នុងហ្វូងមនុស្សច្រើន ហើយបានបំផ្ទុះគ្រាប់បែកឡើង ដែលការស្លាប់នេះសមត្ថកិច្ចពិនិត្យឃើញថា ទ្រង់ទ្រាយធំដូចកាលពីឆ្នាំ២០០១។​

បុរសអ្នកធ្វើដំណើរដែលស្រវឹងម្នាក់ព្យាយាមវាយបំបែកយន្តហោះ

អ្នកដំណើរតាមយន្តហោះម៉ាឡេស៊ីតាមជើងហោះហើរ MH128 ចេញពីទីក្រុងមែលប៊ន អូស្ត្រាលី ទៅទីក្រុងកូឡាឡាំពួ របស់ម៉ាឡេស៊ីរី បានភ័យស្លន់ស្លោរ ហើយនាំគ្នាចាប់បុរសម្នាក់ដែលមានលក្ខណៈស្រវឹងហើយព្យាយាមវាយទម្លុះយន្តហោះ។​

បំផ្ទុះ​គ្រាប់​បែក​នៅ​កណ្ដាល​ទីក្រុង​កាប៊ុល យ៉ាង​តិច ​៦៤​នាក់​ស្លាប់ ៣២០​នាក់​ទៀត​រង​របួស

ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ធំ​មួយ បាន​​វាយ​ប្រហារ​កក្រើក​តំបន់​កាទូត​នៅ​ទីក្រុង​កាប៊ុល អំឡុង​ពេល​វេលា​ដ៏​មមា​ញឹក​នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​ទៅ​លើ​រដ្ឋ​ធានី​របស់​ប្រទេស​អាហ្វហ្កានីស្ថាន។

អាមេរិក​ជោគ​ជ័យ​លើ​ការ​សាក​ល្បង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អន្តរ​ទ្វីប

យោធា​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​មួយ នៅ​ក្នុង​ការ​សាក​ល្បង​ជា​លើក​ដំបូង​មួយ ដែល​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ក្ដី​កង្វល់​កាន់​តែ​ខ្លាំង​ជុំ​វិញ​កម្មវិធី​ផលិត​អាវុធ​របស់​កូរ៉េ​ខាង​ជើង។

អាមេរិក​​និង​ចិន​នឹង​សម្រេច​លើ​ទណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េ​ខាង​ជើង​នៅ​សប្ដាហ៍​នេះ

ប្រេសិត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នក​ស្រី និកឃី ហាឡេយ៍ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សហ​រដ្ឋ​អាមេរិក និង​ចិន កំពុង​តែ​ជជែក​គ្នា​អំពី​ជំហាន​បន្ទាប់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​សាក​ល្បង​​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ហើយ​ប្រទេស​ទាំង​ពីរ​អាច​សម្រេច​លើ​ទណ្ឌកម្ម​ថ្មី​នៅ​សប្ដាហ៍​នេះ។

ប្រមុខ UN ព្រមាន​ថា បើ​អាមេរិក​ដក​ខ្លួន​ចេញ ប្រទេស​ដទៃ​នឹង​បំពេញ​តួនាទី​ដឹកនាំ​ពិភព​លោក

ប្រមុខ​អង្គការ​សហ​ប្រជាជាតិ លោក Antonio Guterres បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឲ្យ​យល់​ពី​តម្លៃ​នៃ​ការ​វិនិយោគ​ផ្នែក​ជំនួយ​បរទេស និង​កាទូត ហើយ​បា​ន​ព្រមាន​ថា ប្រសិនបើ​ក្រុង​វ៉ាស៊ីងតោន​ដក​ខ្លួន​ចេញ​ពី​តួនាទី​ជា​មហា​អំណាច​ពិភព​លោក ប្រទេស​ដទៃ​នឹង​បង្កើន​តួនាទី​របស់​ខ្លួន។

ស្ត្រីដែលចោទថាសម្លាប់លោក គីម ជុងណាម បញ្ជូនទៅតុលាការជាន់ខ្ពស់ថ្ងៃនេះ​​

ស្ត្រីជនជាតិវៀតណាមនិងឥណ្ឌូនេស៊ី ដែលរងការចោទថា បានសម្លាប់លោក គីម ជុងណាម បងប្រុសម្តាយផ្សេងគ្នាជាមួយលោក គីម ជុងអ៊ុន នោះ ត្រូវបញ្ជូនទៅតុលាការជាន់ខ្ពស់ របស់ម៉ាឡេស៊ីក្នុងទីក្រុងកូឡាឡាំពួ នៅថ្ងៃអង្គារនេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ