ត្រាំ អះអាងថាលោកមិនស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ FBI ទេ

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ ថ្លែងថាលោកមិននៅក្រោមការស៊ើបអង្កេត នៅពេលដែលលោកបណ្តេញនាយក FBI ដោយផ្អែកលើការធ្វើការរបស់រយៈពេលយូរហើយមិនទទួលបានផលពីស្ថាប័នមួយនេះ។

ច្រត់ព្រះនង្គ័លនៅថៃសន្និដ្ឋានថាការនាំអង្ករចេញកើនឡើង​

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាបុណ្យប្រពៃណីថៃធ្វើឡើងដើម្បីទស្សន៍ទាយពីទិន្នផលកសិកម្មប្រចាំឆ្នាំនោះ បានធ្វើឡើងនៅថ្ងៃនេះមានព្រះមហាក្សត្រចូលរួមផង បានសន្និដ្ឋានថា តាមការផ្សងគឺ ស្រូវទទួលបានផលល្អ និងអាចកែច្នៃជាអង្ករនាំចេញបានកើនឡើងបន្ថែមទៀត។​

ប្រធានស្តីទី FBI ប្តេជ្ញាបន្តស៊ើបអង្កេតករណីទំនាក់​ទំនង ត្រាំ ជាមួយរុស្ស៊ីពេលបោះឆ្នោត​

ប្រធានស្តីរបស់ការិយាល័យស៊ើបអង្កេតរបស់រដ្ឋសហព័ន្ធ (FBI) ថ្លែងប្រាប់សភាអាមេរិក​កាលពីម្សិលមិញថា ប្រធានាធិបតី ដូណល ត្រាំ ផ្ទុះកំហឹងដកលោក ខូមី ចេញពីតំណែង គឺមិនអាចបញ្ចប់ការស៊ើបអង្កេតករណីចោទថា រុស្ស៊ីលួចកែប្រែទិន្នន័យការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦នោះទេ។

អ្នកប្រាជ្ញខាងសាសនាឥស្លាមបារម្ភការបែកបាក់នៅឥណ្ឌូនេស៊ី

តុលាការនៅភាគខាងត្បូងទីក្រុងចាការតា នៃប្រទេសឥណ្ឌូនេស៊ី បានសម្រេចកាត់ទោសអតីតអភិបាលក្រុង លោក Basuki Tjahaja Purnama ដែលកាន់សាសនាគ្រឹស្តឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទថា បានបំពានដល់គម្ពីរសាសនាឥស្លាមគឺគម្ពីរ គូរ៉ាន់​។​

រញ្ជួយ​ដី​កម្រិត​មធ្យម​នៅ​ភាគ​ខាង​លិច​ចិន សម្លាប់​មនុស្ស​៨​នាក់ របួស​២០​នាក់

រញ្ជួយ​ដី​កម្រិត​មធ្យម​មួយ​ដែល​បាន​វាយ​ប្រហារ​កៀក​ផ្ទៃ​លើ​នៃ​ផែនដី បាន​សម្លាប់​មនុស្ស ៨​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០​នាក់​ទៀត​រង​របួស នៅ​ភាគ​ខាង​លិច នៅ​ថ្ងៃ​នេះ។

តម្រួត​ថៃ​កំពុង​តាម​ចាប់​ខ្លួន​ជន​បំផ្ទុះ​គ្រាប់​បែក​កក្រើក​ភាគ​ខាង​ត្បូង

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ថា តម្រួត​ថៃ​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក ៤​នាក់ បន្ទាប់​ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​បង្ហាញ​ថា មនុស្ស ៤​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់ ២​គ្រាប់ នៅ​ក្នុង​ផ្សារ​ទំនើប​ Big C ស្ថិត​ក្នុង​ទីរួម​ខេត្ត​ផាតានី កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ ៦១​នាក់​រង​របួស។

លោក មូន ជែអ៊ីន ស្បថ​ចូល​កាន់​តំណែង​ សន្យា​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​ថ្មីកូរ៉េ​ខាង​ត្បូង បាន​ស្បថ​ចូល​កាន់​តំណែង​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើ​យ​ប្រកាស​ភ្លាមៗ​ផង​ដែរ​អំពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ។

លោក ត្រាំ ការពារ​ជំហរ​ក្រោយ​បណ្ដេញ​មេ FBI ចេញ​ពី​តំណែង

សេតវិមាន​អាមេរិក នៅ​ថ្ងៃ​នេះ បាន​រិះគ​ន់​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​មាន​រដ្ឋ​អាជ្ញា​ពិសេស​មួយ​សម្រាប់​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ បាន​ទទួល​ការ​ជួយ​ជ្រោម​ជ្រែង​ជា​សម្ងាត់​ពី​ប្រទេស​រុស្ស៊ី បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​បាន​បណ្ដេញ​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI លោក Jamese Comey។

កន្លែងប្រសូត្ររបស់ព្រះពុទ្ធកំពុងរងការបំពុលអាកាសធាតុខ្លាំងក្លា

កន្លែងប្រវត្តិសាស្ត្រ ដែលព្រះពុទ្ធប្រសូត្រនៅក្នុងប្រទេសនេប៉ាល់ កំពុងតែប្រឈមការគំរាមកំហែងខ្លាំង ដោយសារការបំពុលបរិយាកាស ដែលអ្នកវិទ្យាសាស្ត្រ និង មន្ត្រីរដ្ឋាភិបាល​សម្តែងការព្រួយបារម្ភ។​

នៅ Venezuela អត្រាប្រឈមការស្លាប់នៃមាតានិងកុមារកើនឡើងខ្ពស់​

របាយការណ៍របស់រដ្ឋាភិបាល Venezuela បង្ហាញថា បញ្ហាប្រឈមការស្លាប់​របស់កុមារ និង ស្ត្រីសម្រាលកូនមានការកើនឡើង​ ជាចំណុចដែលមានការព្រួយបារម្ភ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ