ត្រាំ ប្រកាសថ្កោលទោសករណីសម្លាប់រង្គាលនៅអ៊ីស្រាអែល
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ ប្រកាសប្តេជ្ញាលុបបំបាត់ ពួកធ្វើសកម្មភាពរើសអើង ឬពួកព្យាយាមប្រឆាំងជ្វីព លោកលើកឡើងបែបនេះ ក្នុងឱកាសពិធីចងចាំនៃសម្លាប់រង្គាលនៃប្រទេសអ៊ីសស្រាអែល។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ ប្រកាសប្តេជ្ញាលុបបំបាត់ ពួកធ្វើសកម្មភាពរើសអើង ឬពួកព្យាយាមប្រឆាំងជ្វីព លោកលើកឡើងបែបនេះ ក្នុងឱកាសពិធីចងចាំនៃសម្លាប់រង្គាលនៃប្រទេសអ៊ីសស្រាអែល។
កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកដើម្បីបង្ហាញសមត្ថភាពយោធារបស់ខ្លួន ខណៈនាវាជប៉ុន២គ្រឿងក៏ចូលរួមជាមួយនាវាអាមេរិកក្នុងធ្វើសមយុទ្ធនៅភាគខាងលិចនៃមហាសុទ្រប៉ាស៊ីភិច។
បេក្ខជនប្រធានាធិបតីបារាំងពីររូបក្នុងចំណោម១១រូប កាលពីថ្ងៃអាទិត្យម្សិលមិញគឺទទួលបានការគាំទ្រច្រើនជាងគេ ហើយអ្នកទាំងពីរត្រៀមប្រកួតវគ្គបន្ទាប់ក្នុងការកាន់តំណែងជាប្រធានាធិបតី នៅដើមខែក្រោយនេះ។
រដ្ឋាភិបាលអាហ្គានីស្ថានធ្វើពិធីកាន់ទុក្ខ១ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីពួកក្រុមឧទ្ទាមតាលីបង់ បានបើកការវាយប្រហារលើបន្ទាយទាហាន បានបណ្តាលឲ្យស្លាប់ និង របួសជាង១០០នាក់។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែងកាលពីថ្ងៃម្សិលមិញថា នាវាដឹកយន្តចម្បាំងដ៏ធំរបស់អាមេរិកឈ្មោះ Carl Vinson នឹងធ្វើដំណើរទៅដល់សមុទ្រជប៉ុននៅប៉ុន្មានថ្ងៃទៀតនេះ
អនុប្រធានាធិបតីអាមេរិក Mike Pence បាននិយាយកាលពីថ្ងៃម្សិលមិញថា ការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតែអាចសម្រេចទៅបានដោយសន្តិវិធី ដោយសារតែការចូលរួមរបស់ក្រុងវ៉ាស៊ីងតោននាពេលថ្មីៗនេះជាមួយប្រទេសចិន បើទោះបីជាមានក្ដីបារម្ភយ៉ាងខ្លាំងថា កូរ៉េខាងជើងអាចនឹងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាថ្មីម្ដងទៀតនាពេលឆាប់ៗនេះ
ប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គ្រោងសហការគ្នាដើម្បីធានាស្ថេរភាពតម្លៃកៅស៊ូពិភពលោក ដែលចេះតែឡើងចុះមិនទៀងទាត់ ក្រោយពីវាបង្ហាញសញ្ញាងើបឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍ American Arilines បានបណ្ដេញចោលបុគ្គលិកម្នាក់ ក្រោយពីវីដេអូមួយបង្ហាញនូវជម្លោះដ៏រញ៉េរញ៉ៃនៅលើជើងហោះហើរមួយគ្រឿង ពាក់ព័ន្ធនឹងបុគ្គលិក អ្នកដំណើរច្រើននាក់ និងស្ត្រីម្នាក់បីកូនយំសោក
ក្រុមបាតុករដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅជិតទីក្រុងហាណូយ បានដោះលែងមន្ត្រី ២០រូបចុងក្រោយ ដែលពួកគេបានចាប់ទុកជាចំណាប់ខ្មាំងអស់រយៈពេលជិត ១សប្ដាហ៍ ក្រោយពីដំណើរចូលសួរសុខទុក្ខរបស់មន្ត្រីជាន់ខ្ពស់ម្នាក់
ទាហានដល់ទៅ ១៤០នាក់ ត្រូវបានសម្លាប់ ក្រោយការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងជាជនសកម្មប្រយុទ្ធតាលីបង់ ដែលបានស្លៀកពាក់ឯកសណ្ឋានជាទាហានអាហ្វហ្កានីស្ថាន កាលពីថ្ងៃម្សិលមិញ ដែលអំពើហិង្សានេះ ត្រូវបានគេចាត់ទុកការវាយប្រហារដ៏បង្ហូរឈាមបំផុតមិនធ្លាប់កើតមាននៅក្នុងមូលដ្ឋានយោធាអាហ្វហ្កានីស្ថាន
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម