អាមេរិកគំរាមធ្វើសកម្មភាពឯកតោភាគីបើUNនៅតែបរាជ័យករណីនៅស៊ីរី

សហរដ្ឋអាមេរិកព្រមានកាលពីថ្ងៃពុធម្សិលមិញថា នឹងធ្វើសកម្មភាពដោយឯកតោភាគីបើសិនជា អង្គការសហប្រជាជាតិនៅតែបរាជ័យក្នុងការចាត់វិធានការលើប្រទេស៊ីរី ដែលមានការសង្ស័យថា បានវាយប្រហារអាវុធគីមីជាថ្មីទៀតដែលបណ្តាលឲ្យមនុស្សជាច្រើនរួមទាំងកុមារផងបានស្លាប់។​

លោកស្រីអ៊ុងសានស៊ូជីច្រានចោលការចោទថា មានការចង់បំបាត់ជនជាតិភាគតិចនៅមីយ៉ាន់ម៉ា

លោកអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋាភិបាល និង ជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានច្រានចោលចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសកំពុងតែធ្វើសកម្មភាពលុបបំបាត់ជនជាតិភាគតិចនៅក្នុងប្រទេសនេះតាមរូបភាពធ្វើទុក្ខម្នេញផ្សេងៗ។​

ផ្ទុះគ្រាប់នៅបាងកកមុន​ពេលចុះហត្ថលេខារៀបចំការបោះឆ្នោតបញ្ចប់អំណាចពួកយោធា

នគរបាលថៃបានឲ្យដឹងថា មានករណីផ្ទុះគ្រាប់ជាទ្រង់ទ្រាយតូចមួយនៅជិតនិមិត្តសញ្ញាសម្គាល់ភូមិសាស្ត្រក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធម្សិលមិញ នៅមុន​ពេលដែលមានពិធីចុះហត្ថលេខាប្រកាសឲ្យអនុវត្តន៍ជាផ្លូវការរដ្ឋធម្មនុញ្ញថ្មី ដែលក្នុងនោះមានការកំណត់ពីពេលបោះឆ្នោតរើសរដ្ឋាភិបាលថ្មី​ និង បញ្ចប់ការដឹកនាំរបស់ពួកយោធា។​

បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប៉ាគីស្ថាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់

ក្រុម​តាលីបង់​ប៉ាគីស្ថាន នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​អត្តឃាត​ទៅ​លើ​ក្រុម​ជំរឿន​យោធា​មួយ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៨​នាក់​ទៀត បាន​រង​របួស នៅ​ទីក្រុង​ឡាហ័រ ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន។

ចិន​បរិហា​ឥណ្ឌា​ជុំ​វិញ​ដំណើរ​ទស្សន​កិច្ច​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា ទៅ​តំបន់​មាន​ជម្លោះ

ប្រទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ការ​សម្រេច​ចិត្ត​របស់​ឥណ្ឌា​ក្នុង​ការ​រៀបចំ​ទទួល​មេដឹកនាំ​ទីបេ​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា នៅ​លើ​តំបន់​ព្រំដែន​ប្រទាញ​ប្រទង់​គ្នា​រវាង​ឥណ្ឌា និង​ចិន នឹង​បង្ក​ឲ្យ​មាន​អន្តរាយ​ធ្ងន់​ធ្ងរ ទៅ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​នៅ​កូឡុំប៊ី​កើន​ឡើង​ដល់​២៩០​នាក់

ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ល្បាប់​ភក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កូឡុំប៊ី បាន​កើន​ឡើង​ដល់​ ២៩០​នាក់​ហើយ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ក្រុម​មន្ត្រី​បាន​ស៊ើប​អង្កេតទៅ​លើ​វិធីបង្ការ​គ្រោះ​មហន្តរាយ​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ។

ថៃ​ផ្ដល់​សញ្ជាតិ​ថៃ​ដល់​ក្មេងៗ​សិស្ស​សាលា​២១៣​នាក់​ដែល​គ្មាន​សញ្ជាត់​ច្បាស់​លាស់

សារព័ត៌មាន​ថៃ បាន​រាយការណ៍​ថា ក្មេងៗ​សិស្ស​សាលា ២១៣​នាក់ ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​ថៃ​ផ្ដល់​សញ្ជាតិ​ថៃ​ដូច​សិស្ស​ថៃ​ដទៃ​ទៀត។

អាមេរិក​ចោទ​របប​អាសាដ​ថា វាយ​ប្រហារ​ដោយ​អាវុធ​គីមី​សម្លាប់​មនុស្ស​៥៨​នាក់

សេត​វិមាន​អាមេរិក បាន​និយាយ​ថា ខ្លួន​ជឿ​ជាក់​ថា រដ្ឋាភិបាល​របស់​លោក បាសារ អាល់អាសាដ ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៥៨​នាក់ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ីរី។

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​ចូល​សមុទ្រ​ជប៉ុន

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា ​កូរ៉េ​ខាង​ជើង បាន​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​នេះ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​សង​សឹក ប្រសិន​បើ​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​។

យោធា​ថៃ​អនុម័ត​ថវិកា​សម្រាប់​ទិញ​រថក្រោះ​ពី​ចិន​ជំនួស​រថក្រោះ​ចាស់ៗ​ផលិត​នៅ​អាមេរិក

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ បាន​ឲ្យ​ដឹង​ថា គណៈ​រដ្ឋម​ន្ត្រី​ថៃ នៅ​ថ្ងៃ​នេះ បាន​អនុម័ត​លើ​ការ​ទិញ​រថក្រោះ ១០​គ្រឿង​ពី​ប្រទេស​ចិន មាន​តម្លៃ ៥៨​លាន​ដុល្លារ ដើម្បី​ជំនួស​រថក្រោះ​ចាស់ៗ​ទិញ​ពី​អាមេរិក ដែល​នេះ​គឺ​ជា​ការ​បញ្ជា​ទិញ​លើក​ទី​ពីរ នៅ​ក្នុង​គម្រោង​បញ្ជា​ទិញ​រថក្រោះ ៤៩​គ្រឿង​ពី​ប្រទេស​ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ