កែម ឡី

អាមេរិក​ស្នើ​កម្ពុជា​ជាថ្មី​ទៀត​ស៊ើប​អង្កេត​សំណុំរឿង បណ្ឌិត កែម ឡី ដោយ​ឯករាជ្យ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ

សហរដ្ឋអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាជាថ្មីទៀត ត្រូវស៊ើបអង្កេតឡើងវិញប្រកបដោយតម្លាភាព ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ ដែលកំពុងទន្ទឹងរង់ចាំរយៈពេល៥ឆ្នាំមកហើយ។

ខួប៥ឆ្នាំ​លោក​បណ្ឌិត កែម ឡី ប្រារព្ធ​​ឡើង​​ក្នុង​​ស្ថាន​ភាព​ស្ងប់​ស្ងាត់ ក្រោម​បរិបទ​កូវីដ-១៩

ខួប៥ឆ្នាំ​នៃការបាញ់សម្លាប់លោកបណ្ឌិត​កែម ឡី នៅឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធឡើងក្នុងស្ថានភាពស្ងប់ស្ងាត់ទាំងការប្រារព្ធនៅគេហដ្ឋាន​របស់លោកនៅឯស្រុកកំណើតក្នុងភូមិអង្គតាកុប ឃុំ​លាយបូរ​ ស្រុកតាំកក់ ខេត្តតាកែវ និង នៅទីតាំងដែលឃាតករបាញ់សម្លាប់​លោកនៅហាងស្តារម៉ាត បរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាត់តិច ស្តុបបូក​គោ រាជធានីភ្នំពេញ។

លោកកឹម សុខា ផ្ញើសាររំលែកទុក្ខ​ក្នុង​ខួប​៥ឆ្នាំ​នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី

មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា សម្តែងការសោកស្តាយ និងចូល​រួម​រំលែក​ទុក្ខ​ជា​ថ្មីម្តង​ទៀត ​​ជាមួយក្រុមគ្រួ​សាររបស់​លោកបណ្ឌិត កែម ឡី ក្នុង​ខួប​៥ឆ្នាំ​នៃ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត។

សមាគមមូលនិធិ កែម ឡី អំពាវនាវរកយុត្តិធម៌

សមាគមមូលនិធិកែម ឡីអំពាវឱ្យអាជ្ញាធររកយុត្តិធម៌ជូនលោក​ កែម ឡី និងផ្តល់ឱកាសឱ្យសាធារណជន ប្រារព្ធពិធីរំឭកខួបនៃការសម្លាប់អ្នកវិភាគបញ្ហាសង្គមរូបនេះ នៅស្តាម៉ាតស្តុបបូកគោ នៅថ្ងៃទី១០ខែកក្កដា សប្តាហ៍ក្រោយនេះ។

កែម ឡី

សង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនយុវជនក្នុងខួបឃាតកម្មលោក​ កែម ឡី រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

សង្គមស៊ីវិល អំពាវនាវឲ្យដោះលែងយុវជនដែលបានបញ្ចេញមតិទាក់ទិនទៅនឹងសារចូលរួមរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ដោយថា ការចំណាត់ការចាប់ខ្លួន ជាទង្វើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។

កែម ឡី

លីកាដូ ហៅការឃាត់ខ្លួនអ្នករំឭកខួបលោក កែម ឡី ថាប្រើកងកម្លាំងបង្ក្រាបសិទ្ធិបញ្ចេញមតិ

អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ហៅចំណាត់ការចាប់ខ្លួនយុវជនជាបន្តបន្ទាប់ ក្នុងពិធីរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជាការប្រើកងកម្លាំងច្រើនលើសលុបបង្ក្រាបទៅលើសិទ្ធិបញ្ចេញមតិ ។

កែម ឡី

បុរស៣នាក់​ត្រូវ​ចាប់ខ្លួន​ពេល​ព្យាយាម​ដាក់​កម្រងផ្កា​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម ​ឡី​

បុរស៣នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​នភ្លាមៗ​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម​ ឡី​ ខណៈ​ពួកគេ​ព្យាយាម​ដាក់​កម្រងផ្កា​ រំឭក​វិញ្ញាណក្ខន្ធ​ គម្រប់​ខួប៣ឆ្នាំ​តាម​បែប​ជំនឿ​សាសនា​ ។

Kung Raiya

សមត្ថកិច្ច​ នឹងបញ្ជូនខ្លួនយុវជន៤នាក់ដែល​ផ្សាយ​​លក់អាវមាន​រូបលោក កែម ឡី ទៅតុលាការ​

ស្នងការរាជធានីភ្នំពេញ ថា នឹងបញ្ជូនខ្លួនយុវជន៤នាក់ទៅតុលាការនៅថ្ងៃនេះ ក្រោយ​យុវជនទាំងនោះ ​បានសរសេរលើទំព័រហ្វេសប៊ុកលក់អាវគូរស្នេហ៍ដែលមានឈ្មោះលោក កែម ឡី។

GDP កែម ឡី

សមត្ថកិច្ច រារាំងក្បួនបក្ស ​GDP​ ដែលធ្វើដំណើរ​ចូលរួម​បុណ្យខួបលោក​ កែម ឡី នៅតាកែវ

មន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋាន ​អះអាងថា សមត្ថកិច្ច​រាជធានីភ្នំពេញ​​រារាំង​ក្បួនរបស់​បក្សលោកដែល​ធ្វើដំណើរ​ចូលរួម​បុណ្យខួបគម្រប់​៣ឆ្នាំនៃ​ការបាញ់​សម្លាប់លោក កែម ឡី​។

កែម ឡី

បទយកការណ៍៖ ក្រុមគ្រួសារ​​លោក កែម ឡី នៅតែទទូច​ទាមទាររក​​យុត្តិធម៌ពិត​

ពេលវេលាចេះតែរសាត់ឆ្ងាយបន្តិចម្តងៗ ធ្មេចបើកៗរយៈពេលបីឆ្នាំហើយដែលឃាតករបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មនុស្សម្នាមួយចំនួនចាប់ផ្តើមរំលឹកថ្ងៃខួបនៃការបាញ់ប្រហារ និងវីរភាពរបស់លោក កែម ឡី ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ