អង្គការជាតិ-អន្តរជាតិជិត២០០ស្នើឲ្យបង្កើតក្រុមស៊ើបអង្កេតឯករាជ្យឃាតកម្មលោក កែម ឡី

អង្គការ​ជាតិ និង​អន្តរជាតិ​ជិត ២០០​ស្ថាប័ន ថ្មីៗ​នេះ បាន​ផ្ញើ​លិខិត​ចំហរ​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ដោយ​បាន​ស្នើ​សុំ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​មួយ​ ជុំ​វិញ​​ឃាតកម្ម​​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។

អ្នកនាំពាក្យរាជធានីថា ក្រុមយុវជនរៀបចំកម្មវិធីគ្មានការអនុញ្ញាតពីអាជ្ញាធរ

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន បាន​ជួប​ជុំ​គ្នា​ដាក់​កម្រង​ផ្កា ឬ​រូបថត នៅ​ក្នុង​ម៉ាត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ដោយ​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​នោះ​ឡើយ។

មន្ត្រីសិទ្ធិមនុស្សទើបត្រូវដោះលែងអំពាវនាវឲ្យរកអ្នកពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ថ្មីៗ​នេះ បាន​អំពាវ​នាវ​ទៅ​សមត្ថកិច្ច​កម្ពុជា ឲ្យ​ពន្លឿន​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី យក​ទៅ​កាត់​ទោស​ទៅ​តាមផ្លូវ​ច្បាប់។

ក្រុមយុវជនត្រូវសមត្ថកិច្ចរារាំងខណៈយកកម្រងផ្កាទៅដាក់នៅកន្លែងឃាតកម្មលើលោក កែម ឡី

យុវជន​មួយ​ក្រុម​មក​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​អាជ្ញាធរ​រារាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈដែល​ពួកគេ​យក​កម្រង​ផ្កា​ទៅ​ដាក់​នៅ​ក្នុង​ម៉ាត ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ជាទី​ដែល​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​មុន។

អង្គការសង្គមស៊ីវិលជាង១០០អំពាវនាវឲ្យស៊ើបអង្កេតដោយឯករាជ្យលើឃាតកម្មលោក កែម ឡី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទៅ​លើ​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព លោក​បណ្ឌិត កែម ឡី…

ភរិយាលោក កែម ឡី នឹករឭកស្វាមី ខណៈជិតដល់ខួប១ឆ្នាំនៃឃាតកម្ម

ខណៈដែលបុណ្យខួប១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជិតមកដល់ ភរិយារបស់លោកបានសំដែង​ការ​នឹក​រលឹក​ស្វាមីប្រកប​ដោយ​មោទនភាពចំពោះអ្វីដែលអ្នកវិភាគរូបនេះបានធ្វើឲ្យមានការកែប្រែនៅក្នុង​សង្គម ហើយមានមនុស្ស​រាប់លាននាក់​ឲ្យ​តម្លៃលោក។

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

បក្សមូលដ្ឋានរៀបចំបុណ្យខួប១ឆ្នាំនៃការសម្លាប់លោក កែម ឡី នៅស្នាក់ការបក្ស

គណបក្យប្រជាធិបតេយ្យមូលដ្ឋាន នឹងប្រារព្ធពិធីបុណ្យគម្រប់ខួបមួយឆ្នាំនៃការស្លាប់របស់លោក កែម ឡី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។​

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

បទយកការណ៍៖ ខួប១ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ពលរដ្ឋមួយចំនួននៅតែបង្ហាញការឈឺចាប់

មិនអាចឲ្យយើងបំភ្លេចបានទេ​ ប្រជាពលរដ្ឋទូទាំងប្រទេស មិនថា អ្នកមាន អ្នកក្រទេ ​គេឈឺចាប់ជំនួស​គាត់ណាស់។ បណ្ឌិត កែម ឡី ប្រៀបដូចគាត់ពញ្ញាក់អារម្មណ៍ ពញ្ញាក់អារម្មណ៍​ពលរដ្ឋ​យើងទាំងអស់​គ្នាមិនអាចបំភ្លេចបាន…

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

បុណ្យខួប១ឆ្នាំនៃឃាតកម្ម​លើ​លោក កែម ឡី នឹង​ធ្វើ​នៅ​ខែក្រោយ

ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី  នឹងរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ ដើម្បីឧទិ្ទកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតមួយកន្លែង ស្ថិតនៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។

ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​អំពាវនាវ​​ដល់ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ដើម្បី​ទទួល​បាន​តុលាការ​ឯករាជ្យ​

ភរិយា​របស់​លោកបណ្ឌិត​កែម ឡី អ្នក​ស្រី បូ រចនា នៅថ្ងៃសុក្រ​ម្សិលមិញនេះ ​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​ទី ០៤​​ខែ ឧសភា​ខាង​មុខ​នេះ​ ដើម្បីទទួល​បានតុលាការ​ឯករាជ្យ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ