អ្នកវិភាគ៖ មានការចាប់ខ្លួនអ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី លុះណាមានការជំរុញ​សកម្ម

អ្នកវិភាគនិងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការជំរុញ​ឲ្យរដ្ឋា​ភិបាលវែកមុខអ្នកនៅ​ពី​​ក្រោយការបាញ់សម្លា​ប់លោក កែម ឡី មកផ្តន្ទាទោសបាន លុះណាតែ​មានការចូ​ល​រួ​ម​ជំរុ​ញយ៉ា​ងសក​ម្មពី​ក្រុមអង្គការសង្គមស៊ីវិលនិងសាធារណជនដែលគាំទ្រ។

យុវជនអំពាវនាវឲ្យសាធរណជនចូលរួមបុណ្យ១០០ថ្ងៃលោកកែមឡីនៅខេត្តបាត់ដំបង

យុវជនជាសិស្សនិស្សិតនៅខេត្តបាត់ដំបងដែល​ធ្លាប់ជាសិស្សលោក កែម ឡី រៀបចំខួប ១០០ថ្ងៃជូនលោក​នៅចុងសប្តាហ៍នេះ ហើយអំពាវនាវឲ្យសាធារណជន ចូលរួម ឲ្យបានច្រើន ដើម្បីរំឭកពីគុណសម្បត្តិរបស់លោក។​
តាមកម្មវិធីបុណ្យដែលបានផ្សព្វផ្សាយគឺ បុណ្យ​ចាប់ផ្តើមសូត្រមន្តនៅល្ងាចថ្ងៃ សៅរ៍នេះ​ស្ថិតនៅវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ​ក្រុងបាត់ដំបង។​

អ្នកតំណាង UN ទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យករណីឃាតកម្មលោក កែម ឡី

លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចូលរួមអំពាវនាវឲ្យការស៊ើបអង្កេតឯករាជ្យ មិនលំអៀង និងតម្លាភាព លើករណីឃាតកម្មអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី។ នេះបើតាមការបញ្ជាក់របស់លោកស្រី នៅក្នុងសេចក្ដីថ្លែងការណ៍បញ្ចប់បេសកម្មនៅក្នុងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលានេះ។

ក្បួន​ដង្ហែ​រូប​សំណាក​លោក កែម ឡី ចូល​ដល់​ស្រុក​ត្រាំកក់

ក្បួនដង្ហែ​រូប​សំណាក់​លោក​បណ្ឌិត កែម ឡី បាន​ឈាន​ចូល​ដល់​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ហើយ ដោយ​មាន​អ្នក​ចូល​រួម​ដង្ហែ​យ៉ាង​ច្រើន​ដដែល បើទោះបីជា​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​នៅ​តាម​ដង​ផ្លូវ​ក៏​ដោយ។
អ្នក​យក​ព័ត៌មាន​វីអូឌី លោក ពៅ មេត្តា បាន​ប្រាប់​ថា​ ក្បួន​ដង្ហែ​ដែល​ស្ថិតក្នុង​ល្បឿន ១០ ទៅ ១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ អាច​នឹង​ទៅ​ដល់​ភូមិ​កំណើត​របស់​លោក​បណ្ឌិត កែម ឡី នៅ​មួយ​ម៉ោង។

គណកម្មការថាអ្នកចូលរួមហែរូបសំណាកលោក កែម ឡី ប្រហែល៣ម៉ឺននាក់

គណកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី បានប៉ាន់ប្រមាណថា អ្នកចូលរួមហែរូបសំណាកអ្នកវិភាគល្បីឈ្មោះរូបនេះ មានប្រហែល៣ម៉ឺននាក់ គឺកើនលើសពីការរំពឹងទុក។

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ៖ “នឹងមាន​ពិធី​បុណ្យ​រំលឹក​លោក​កែម ឡី​ រហូត​ទាល់​មាន​យុត្តិ​ធម៌”

ព្រះ​តេជគុណប៊ុត ប៊ុនតិញ តំណាងគណៈកម្មការ​បុណ្យ​​គម្រប់​ខួប ១០០​ថ្ងៃ​សពលោក កែម ឡី បាន​លើក​ឡើង​ថា នឹង​​មាន​បុណ្យ​រំលឹកពីការស្លាប់​លោក​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​មាន​យុត្តិ​ធម៌​ជូន​លោក។
ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា​នេះ នៅ​ឯ​វត្ត​ពោធិយ៉ារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​គ្រោង​ដង្ហែរ​រូប​សំណាក់​លោក កែម ឡី ទៅ​កាន់​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ស្អែក។

តំណាង​រៀបចំ​បុណ្យ​​អះអាង​ថា ពលរដ្ឋ​៣​ទៅ​៤​ម៉ឺន​នាក់​ចូល​រួម​បុណ្យ​១០០​ថ្ងៃ​លោក កែម ឡី​

តំណាង​គណៈ​កម្មការ​រៀប​ចំ​​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី ​ បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី ៣ ទៅ ៤​ម៉ឺន​នាក់ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ។
ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា​នេះ នៅ​ឯ​វត្ត​ពោធិយ៉ារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​គ្រោង​ដង្ហែរ​រូប​សំណាក់​លោក កែម ឡី ទៅ​កាន់​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ស្អែក។

តំណាងគណៈកម្មការបុណ្យថា ប្រេសិតពិសេស UN នឹងលើកយកករណីឃាតកម្មលើលោក កែម ឡី ទៅពិចារណា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ថ្លែងថា អ្នកស្រីនឹងលើកយកករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៅពិចារណា ក្នុងនាមអ្នកស្រីជាប្រេសិតពិសេសរបស់អង្គការពិភពលោកមួយនេះ។ នេះបើតាមការអះអាងពីសំណាក់លោក សៅ កុសល តំណាងគណៈកម្មការបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី។

ភរិយាលោក កែម ឡី សម្តែងក្តីឈឺចាប់ពេលបុណ្យ១០០ថ្ងៃស្វាមី

ភរិយាលោកបណ្ឌិត កែម ឡី បានសម្តែងក្តីឈឹចាប់ ខណៈបុណ្យ១០០ថ្ងៃសពស្វាមី អ្ន​កស្រី​មិន​បាន​ចូល​រួម​ផ្ទាល់ ព្រោះស្នាក់នៅក្រៅប្រទេសដើម្បី​ស្វែង​រកសិទ្ធិជ្រកកោន។

គណៈកម្មការបុណ្យ១០០ថ្ងៃ​លោក កែម ​ឡី​ ថាកំពុងខ្វះយុវជនជួយរៀបចំពិធី

គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃ​លោក កែម ឡី អំពាវនាវឲ្យយុវជន​ចូលរួមស្ម័គ្រចិត្តជួយក្រុមការងារក្នុងការរៀបចំ​រោងបុណ្យនិងសម្ភារផ្សេងៗទៀត ខណៈពិធីបុណ្យចាប់ផ្តើមនៅថ្ងៃស្អែកនេះ ប៉ុន្តែការងារមួយចំនួននៅមិនទាន់រៀបចំហើយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ