ខែ្មរក្រហម

ឌុច​អះអាង​ថា​ឧបករណ៍​​មួយ​ចំនួន​នៅ​ក្នុង​គុក​ទួល​ស្លែង​ជា​ការ​ប្រឌិត​ក្រោយ​ថ្ងៃ​៧​មករា​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 7:36 PM | 0 | 25307

ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច អះអាងថាសំភារៈនិងឧបករណ៍ធ្វើទារុណកម្មមួយចំនួននៅមន្ទីរស២១ ជាការប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។

ឌុច​អះអាង​ថា​ឧបករណ៍​​មួយ​ចំនួន​នៅ​ក្នុង​គុក​ទួល​ស្លែង​ជា​ការ​ប្រឌិត​ក្រោយ​ថ្ងៃ​៧​មករា

ឌុចថា​មានតែអ្នកទោស​ពេទ្យធ្មេញម្នាក់គត់​ដែល​ត្រូវប៉ុល ពត បញ្ជា​មិនឲ្យ​សម្លាប់​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 3:26 PM | 0 | 9376

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង​ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថាប៉ុលពតបាន​បញ្ជា​​កុំ​ឲ្យ​សម្លាប់អ្នកទោស​ម្នាក់​ជា​​ពេទ្យធ្មេញ បើទោះជាលោក​ត្រូវបាន​ចាប់មក​ឃុំខ្លួន​នៅ​គុក​ទួលស្លែង។​ក្នុងការ​​ផ្តល់​សក្ខីកម្មថ្ងៃទី​២ លោក​ ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយ​មានការធ្វើទារុណកម្មនិងសម្លាប់​​មនុស្សជាង១៥០០០នាក់ បា​​នថ្លែងថា​អ្នក​ដែល​យក​មកឃុំខ្លួន​និង​សួរចម្លើយ​នៅ​គុក​ទួលស្លែង​គឺ​ត្រូវកម្ទេច​ទាំងអស់​ ដោយ​មិនលើកលែង​ទោះបីស្រ្តីមានផ្ទៃពោះ កូនក្មេង​និង​ចាស់ក៏ដោយ។

ឌុចថា​មានតែអ្នកទោស​ពេទ្យធ្មេញម្នាក់គត់​ដែល​ត្រូវប៉ុល ពត បញ្ជា​មិនឲ្យ​សម្លាប់​

ឌុចថាលោក នួន ជា​ បញ្ជា​ឲ្យ​កម្ទេច​មនុស្ស​ទាំងអស់នៅគុកទួលស្លែង ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 1:47 PM | 0 | 8442

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង​ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថាលោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បាន​បញ្ជាឲ្យ​លោក​កម្ទេច​អ្នកទោស​ទាំងអស់​នៅគុកទួលស្លែង។​

ឌុចថាលោក នួន ជា​ បញ្ជា​ឲ្យ​កម្ទេច​មនុស្ស​ទាំងអស់នៅគុកទួលស្លែង ​

ឌុចថាកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍ចាប់កូនប្រពន្ធរបស់អ្នកទោសមកកម្ទេ​ច​ចោល​ដោយមិនលើកលែង​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 10:34 AM | 0 | 3847

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង​ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថារបបកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍មួយគឺចាប់ក្រុមគ្រួសាររបស់អ្នកទោសដែលត្រូវបានគេចាប់យកមកដាក់គុកទួលស្លែង។ក្នុងការផ្តល់សក្ខីកម្មថ្ងៃទី២ លោក ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយ​មានការធ្វើទារុណកម្មនិងសម្លាប់​​មនុស្សជាង១៥០០០នាក់ ត្រូវបាន​សហព្រះអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ សួរសំណួរទាក់ទងនឹង​ការ​ចាប់ប្រពន្ធនិងកូន​របស់អ្នកទោស​។

ឌុចថាកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍ចាប់កូនប្រពន្ធរបស់អ្នកទោសមកកម្ទេ​ច​ចោល​ដោយមិនលើកលែង​

ឌុចថាការ​បដិសេធមិនទទួលខុសត្រូវ​​របស់លោក នួន ជា លើ​គុកទួលស្លែង​”គ្មានន័យ​”​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 2:07 PM | 0 | 9011

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថា​ការបដិសេធ​របស់​លោក នួន ជា​ មិនទទួសខុសត្រូវ​លើ​ការសម្លាប់នៅគុកទួលស្លែង​ ជា​ការ​បដិសេធ​គួរ​ឲ្យ”​ភ្ញាក់ផ្អើល​និង​គ្មានន័យ”។

ឌុចថាការ​បដិសេធមិនទទួលខុសត្រូវ​​របស់លោក នួន ជា លើ​គុកទួលស្លែង​”គ្មានន័យ​”

យុវជន​ចង់​ឲ្យមានការស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​ចាស់​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:05 PM | 0 | 7442

យុវជន​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​សិក្សា​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឲ្យ​របប​ប្រល័យ​ពូ​ជសាសន៍​ខ្មែរ​ក្រហម​ត្រឡប់​មក​សា​ជាថ្មី។

យុវជន​ចង់​ឲ្យមានការស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​ចាស់

អតីតប្រធានមន្ទីរសន្តិសុខស-២១នឹងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:17 AM | 0 | 2567

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតនឹងចូលផ្តល់សក្ខីកម្មនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២/០២នៅសប្តាហ៍ក្រោយ។ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃពុធ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថាកាលបរិច្ឆេទស្តាប់ការផ្តល់សក្ខីកម្មរបស់កាំង ហ្កេកអ៊ាវ គឺចាប់ពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦តទៅ។ សេចក្តីប្រកាសបន្ថែមថាឌុចត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

អតីតប្រធានមន្ទីរសន្តិសុខស-២១នឹងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ

លោក នួន ជា ថា​វៀតណាម​ឈ្លានពានព្រំដែន​គោក​និង​ទឹក​របស់កម្ពុជាជាបន្តបន្ទាប់​នៅ​សម័យប៉ុល ពត​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:42 AM | 3 | 13318

នជាប់ចោទ លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានលើកឡើងថាវៀត​ណាម​​​បាន​ឈ្លាន​ពាន​ទឹក​ដីខ្មែរ​ជា​បន្តបន្ទាប់ហើយ​កងទ័ព​របស់កម្ពុជា​ប្រជាធិបតេយ្យ​បាន​តបតនិង​ចាប់​ជនជាតិវៀតណាមបញ្ជូនទៅឃុំខ្លួននៅមន្ទីរ​ស​២១ហៅគុកទួលស្លែង​។​លោក នួន ជា បានលើកឡើង​បែ​បនេះ​បញ្ជាក់ទៅនឹង​ចម្លើយ​របស់​សាក្សី លោក ឡាច មាន អតីតអ្នកយាម​អ្ន​ក​ទោសក្នុងបរិវេណអគារស២១ ដែល​​ថា​មានការ​​ដឹកជនជាតិវៀតណាមចូលគុកទួលស្លែង។​

លោក នួន ជា ថា​វៀតណាម​ឈ្លានពានព្រំដែន​គោក​និង​ទឹក​របស់កម្ពុជាជាបន្តបន្ទាប់​នៅ​សម័យប៉ុល ពត

អតីតអ្នកថតរូបនៅគុកទួលស្លែងថាមិនដែលឃើញការសម្លាប់នៅគុកទួលស្លែងនោះទេ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:49 AM | 0 | 8733

អតីតអ្នកថតរូបនៅគុកទួលស្លែង លោក ញ៉ែម អេន អាយុ៥៥ឆ្នាំ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់អង្គសវ​ន​កា​រថាលោកមិនដែលឃើញការសម្លាប់មនុស្សនៅក្នុងគុកទួលស្លែងនោះទេ។លោក ញ៉ែម អេន ជាអ្នកថតរូបម្នាក់ក្នុងចំណោម៦នាក់ដែលបាន​ថតរូបអ្នកទោសនៅ​គុកទួលស្លែងក្នុងរបប​ខ្មែរ​ក្រហម។ ឆ្លើយតបនឹងសំណួរ​របស់​លោក វិចទ័រ កុបប៉េ ដែល​ជា​សហមេធាវីការពារក្ដីអន្ដរជាតិ លោក នួន ជា សាក្សី​​ជា​អ្នក​ថតរូបមានប្រសសន៍ថាលោកមិនដែលឃើញការសម្លាប់នៅក្នុងគុកទួលស្លែងនោះទេ តែលោកថាបានឃើញការធ្វើទារុណកម្មនៅទីនោះ។

អតីតអ្នកថតរូបនៅគុកទួលស្លែងថាមិនដែលឃើញការសម្លាប់នៅគុកទួលស្លែងនោះទេ

​តើ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​បាន​ដោយ​របៀប​ណា ?​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:39 AM | 0 | 5134

កាលណានិយាយពីថ្ងៃ១៧ មេសា គេត្រូវនិយាយពីខ្មែរក្រហម។ តាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ របស់អ្នកនិពន្ធឌី ខាំបូលី បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅឆ្នាំ២០០៧ ថា “ខ្មែរក្រហម” គឺជាឈ្មោះ ដែលសម្ដេចព្រះនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្ត ដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺ បក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្រោយ១៧ មេសា របត់នយោបាយ នៅឥណ្ឌូចិនបានផ្លាស់ប្ដូរ។ កម្ពុជា និងវៀតណាម មានជម្លោះព្រំដែននឹងគ្នា ហើយចិនបានក្រសោបយកទំនាក់ទំនងផ្ដាច់មុខជាមួយកម្ពុជាប្រជាធិបតេយ្យ។

​តើ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​បាន​ដោយ​របៀប​ណា ?

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required