នយោបាយ

មេធាវី៤រូបការពារក្តីឲ្យលោកកឹម សុខាសុំលាឈប់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨​ 49 នាទីមុន | 0 | 3910

មេធាវីការពារក្តីឲ្យលោកកឹម សុខា  ចំនួន​៤រូបសុំលាឈប់ពីតួនាទីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយមិនបញ្ជាក់មូលហេតុលម្អិតទេ។​ មេធាវីម្នាក់ក្នុងចំណោមមេធាវីលោកកឹម សុខា គឺលោក ជូង ជូងឺ ថ្លែងថា មេធាវី៤រូបរួមទាំងរូបលោកផង គឺឈប់ចាប់ពីថ្ងៃនេះ។​ លោក ថ្លែងថា៖« បាទឈប់ពីពេលនេះទៅតែម្តងបាទ! ឈប់៤នាក់។ អធ្យាស្រ័យផងខ្ញុំសុំមិនបកស្រាយច្រើនទេ»។​ ពេលដែលសួរពីមូលហេតុនៃការលាឈប់ លោក ជូង ជូងី ថ្លែងថា លោកមិនបកស្រាយទេ ហើយក៏បិទទូរសព្ទ។​ ចំណែកមេធាវី៣នាក់ផ្សេងទៀតដែលលាឈប់នោះ រួមមាន លោក សំ សុគង់ លោក ហែម សុជាតិ និង លោក កែត ឃី ទូរសព្ទចូលតែមិនមានអ្នកទទួលទេ។​ បច្ចុប្បន្នលោក កឹម សុខា នៅសល់មេធាវី៣រូបផ្សេងទៀតរួមមាន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន។​  

មេធាវី៤រូបការពារក្តីឲ្យលោកកឹម សុខាសុំលាឈប់

អាមេរិកបន្តផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាដល់ចុងឆ្នាំ ២០២០​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 1:59 PM | 0 | 703

សហរដ្ឋអាមេរិកបានសម្រេចបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាបន្តទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានពិនិត្យឡើងវិញនូវប្រព័ន្ធនេះ ដែលសេចក្ដីសម្រេចថ្មីនេះ នឹងជួយជ្រោមជ្រែងដល់ការនាំចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់អាមេរិក។

អាមេរិកបន្តផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាដល់ចុងឆ្នាំ ២០២០

អាមេរិកថា អាជ្ញាធរកម្ពុជាចាប់ខ្លួនអ្នកដឹងរឿងឃាតកម្មលោក កែម ឡី​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 6:13 PM | 0 | 7546

រដ្ឋាភិបាល​អាមេរិក បាន​អះ​អាង​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាច្រើនករណី និងថា ឃាតកម្មអ្នកវិភាគ លោកបណ្ឌិត កែម ឡី គឺមានហេតុផលនយោបាយនៅពីក្រោយ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាច្រានចោលរបាយការណ៍នេះ។

អាមេរិកថា អាជ្ញាធរកម្ពុជាចាប់ខ្លួនអ្នកដឹងរឿងឃាតកម្មលោក កែម ឡី

សហគមន៍​បឹងកក់ដាក់ញ្ញត្តិជាលើកទី៣សុំឲ្យដោះលែងសកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី​

ដោយ លោក ស៊ុន សុខេន​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:32 PM | 0 | 868

ក្រុម​សកម្មជន​សហគមន៍​បឹងកក់ បាន​ដាក់​លិខិត​ជា​លើក​ទី​៣ ទៅ​ក្រសួង​យុត្តិធម៌ និង​​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​។

សហគមន៍​បឹងកក់ដាក់ញ្ញត្តិជាលើកទី៣សុំឲ្យដោះលែងសកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី

លោក ហ៊ុន សែន ព្រមានដកហូតកោះ​នានា​​ពី​ក្រុមហ៊ុន​ឯកជន​ជុំ​វិញ​កង្វះ​ការ​អភិវឌ្ឍ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:30 PM | 0 | 788

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និង​ដកហូត​កោះរបស់រដ្ឋនានា ដែលរដ្ឋាភិបាល​ប្រគល់​​ទៅ​​ក្រុមហ៊ុ​ន​ឯក​ជន​ ដោយ​លោក​ថា ក្រុមហ៊ុន​​សម្បទាន​ទាំង​នោះ មិនធ្វើការអភិវឌ្ឍន៍តាមកិច្ចសន្យា​នោះ​ឡើយ។

លោក ហ៊ុន សែន ព្រមានដកហូតកោះ​នានា​​ពី​ក្រុមហ៊ុន​ឯកជន​ជុំ​វិញ​កង្វះ​ការ​អភិវឌ្ឍ

អតីតបក្ស​ប្រឆាំងស្នើព្រះមហាក្សត្រជួយអន្តរាគមន៍ទៅតុលាការកំពូលទម្លាក់​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​១១៨​រូប​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:58 PM | 0 | 873

អតីតតំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ស្នើទៅ​ព្រះមហាក្សត្រ ឲ្យជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បី​លុប​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​បក្ស​ប្រឆាំង ​​១១៨​រូប និងឲ្យ​​គណបក្ស​នេះ​ដំណើរការ​​ឡើង​វិញ ខណៈការបោះឆ្នោតជិតមកដល់

អតីតបក្ស​ប្រឆាំងស្នើព្រះមហាក្សត្រជួយអន្តរាគមន៍ទៅតុលាការកំពូលទម្លាក់​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​១១៨​រូប

លោក ហ៊ុន សែន ព្រមានដកតំណែងរដ្ឋមន្ត្រីអសកម្ម​មួយចំនួន​នៅអាណត្តិក្រោយ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:09 PM | 0 | 708

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានដកតំណែង​រដ្ឋមន្ត្រីអសកម្មមួយចំនួនចេញពីជួររដ្ឋាភិបាល​នៅអាណត្តិក្រោយនេះ ដោយថា បើ​រដ្ឋ​មន្ត្រី​ទាំងនោះ​នៅ​តែនាំទុក្ខ​​លំបាក​ដល់​រូប​លោក និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន​។

លោក ហ៊ុន សែន ព្រមានដកតំណែងរដ្ឋមន្ត្រីអសកម្ម​មួយចំនួន​នៅអាណត្តិក្រោយ​

ព្រះ​មហា​ក្សត្រ​​អំពាវ​នាវ​​ឲ្យ​មានឯក​ភាព​ជាតិ ខណៈ​វិវាទ​នយោបាយបន្ត​គ្មាន​ដំណោះស្រាយ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:55 PM | 0 | 1192

ព្រះ​មហា​ក្សត្រ​បានអំពាវ​នាវ​​ឲ្យ​មាន​ឯក​ភាព​ជាតិ ខណៈ​ដែល​វិវាទ​​នយោបាយនៅ​កម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញថា នៅ​តែ​មិនទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ បន្ទាប់​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​រំលាយ​​ ហើយ​អន្តរជាតិ​គំរាម​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​។

ព្រះ​មហា​ក្សត្រ​​អំពាវ​នាវ​​ឲ្យ​មានឯក​ភាព​ជាតិ ខណៈ​វិវាទ​នយោបាយបន្ត​គ្មាន​ដំណោះស្រាយ

រដ្ឋាភិបាលណែនាំឲ្យគ្រប់ស្ថាប័នរៀបចំទិវាពលកម្មអន្តរជាតិ​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:26 PM | 0 | 1769

រដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិ ឲ្យមានភាពសប្បាយរីករាយទូទាំងប្រទេស។

រដ្ឋាភិបាលណែនាំឲ្យគ្រប់ស្ថាប័នរៀបចំទិវាពលកម្មអន្តរជាតិ

លោកហ៊ុន សែន ព្រមានចាត់វិធានការមន្ត្រីអសកម្មខណៈការបោះឆ្នោតជិតមកដល់​

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:11 PM | 0 | 1981

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានជាថ្មីម្តងទៀត​ថា លោកនឹងបន្តវះកាត់មន្ត្រីអសកម្ម ចេញពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យ​អ្នក​ទាំ​​ង​​នោះបង្កជាដំបៅមហារីក ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។

លោកហ៊ុន សែន ព្រមានចាត់វិធានការមន្ត្រីអសកម្មខណៈការបោះឆ្នោតជិតមកដល់

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required