នយោបាយ

តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:26 PM | 0 | 13170

សាលាដំបូងរាជធានីភ្នំពេញកោះហៅកញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ និងសាកសួរនៅសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីករណីបរិហារកេរ្តិ៍។

តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ

លោក ហ៊ុន សែន បដិសេធ​ថា​លោក​មិនមែនអធិរាជហ្វេសប៊ុកនោះទេ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:30 AM | 0 | 9622

ប្រធាន​ក្រុម​ការងារ​របស់ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្រ្តី​ លោក ដួង តារា បាន​ចេញ​លិខិត​មួយ​ផ្ញើទៅ​កាសែត​​ភ្នំពេញប៉ុស្តិ៍ ដោយ​ថា​លោក ហ៊ុន សែន មិន​បាន​និយាយ​ថា​លោក​ជា​អធិរាជហ្វេសប៊ុក​នោះទេ។កាសែតភ្នំពេញប៉ុស្តិ៍បាន​ចុះផ្សាយអត្ថបទមួយ​ក្រោម​ចំណងជើង​ថា” លោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជហ្វេសប៊ុក”។ នៅ​ក្នុង​លិខិត​មួយចេញផ្សាយនៅថ្ងៃ​ពុធនេះលើ​ហ្វេសប៊ុក​នាយករដ្ឋមន្រ្តី លោក ដួង តារា បាន​បញ្ជាក់ថា​ការសរសេររបស់កាសែតភ្នំពេញប៉ុស្តិ៍“បំភ្លៃគ្មានការពិតនិងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈហើយដែលត្រូវតែកែតម្រូវជាបន្ទាន់”។

លោក ហ៊ុន សែន បដិសេធ​ថា​លោក​មិនមែនអធិរាជហ្វេសប៊ុកនោះទេ​

តុលាការ​ថា​លោក កឹម សុខា ណែនាំស្រីមុំ​មិន​ឲ្យ​និយាយ​ការពិត​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:35 PM | 0 | 12172

សាលាដំបូងរាជធានីភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់តាមចម្លើយ​របស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំថា​លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះជាតិ ​បានណែនាំ​នាង​​មិន​ឲ្យនិយាយ​ការពិត​ពីទំនាក់ទំនង​ស្នេហាដែល​ត្រូវ​គេ​ទម្លាយ​តាមខ្សែអាត់សំឡេង។​កាលពីថ្ងៃអង្គារ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានសាកសួរកញ្ញាស្រីមុំអស់រយៈពេលជាង៤ម៉ោង ពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ដែលថាមានករណីផ្ដល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ។

តុលាការ​ថា​លោក កឹម សុខា ណែនាំស្រីមុំ​មិន​ឲ្យ​និយាយ​ការពិត

អ្នកច្បាប់ថាព្រះរាជអាជ្ញា​មិនត្រូវទម្លាយ​ចម្លើយ​សារភាព​របស់​អ្នកពាក់ព័ន្ធនោះទេ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:08 AM | 2 | 9469

អ្នកច្បាប់មួយចំនួនចាត់ទុកថាការទម្លាយចម្លើយសារភាពរបស់អ្នកជាប់ពាក់ព័ន្ធក្នុង​សំណុំរឿងណាមួយ​ជាសាធារណៈ ជា​ទង្វើ​ផ្ទុយ​នឹងច្បាប់និងខុសនឹងក្រមសីលធម៌។ នៅព្រឹកថ្ងៃអង្គារនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានសាកសួរកញ្ញា ​ខុម ចាន់តារា​ទី​ ហៅស្រីមុំ ដែល​ត្រូវបាន​គេ​ទម្លាយ​ថា​មានទំនាក់ទំនងស្នេហាជាមួយ​លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះជាតិ ពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនដែលថាមានករណីផ្ដល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ។

អ្នកច្បាប់ថាព្រះរាជអាជ្ញា​មិនត្រូវទម្លាយ​ចម្លើយ​សារភាព​របស់​អ្នកពាក់ព័ន្ធនោះទេ

ព្រះរាជអាជ្ញាថា​ស្រីមុំ​ទទួល​ស្គាល់ថា​ខ្សែអាត់សំឡេងមួយចំនួន​ជា​សំឡេង​របស់នាងសន្ទនាជាមួយ​លោក កឹម សុខា​​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 3:48 PM | 0 | 7094

ព្រះរាជរង​អាជ្ញា​នៃ​សាលាដំបូងរាជធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថាកញ្ញា ​ខុម ចាន់តារាទី​ ហៅស្រីមុំ ដែល​ត្រូវបាន​គេ​ទម្លាយ​ថា​មានទំនាក់ទំនងស្នេហាជាមួយ​លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះជាតិ បានទទួល​ស្គាល់​ថា​​​សំឡេង​ក្នុង​ខ្សែ​អាត់មួយ​ចំនួន​ជាសំឡេង​របស់កញ្ញា។​នៅព្រឹកថ្ងៃអង្គារ​នេះ ​ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បាន​សាកសួរ​កញ្ញា​ស្រីមុំអស់រយៈពេលជាង​៤​ម៉ោង ​ពីដំណើររឿងរបាយការណ៍​របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិង​ឧក្រិដ្ឋកម្មឆ្លងដែន ដែល​ថាមានករណីផ្ដល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ។

ព្រះរាជអាជ្ញាថា​ស្រីមុំ​ទទួល​ស្គាល់ថា​ខ្សែអាត់សំឡេងមួយចំនួន​ជា​សំឡេង​របស់នាងសន្ទនាជាមួយ​លោក កឹម សុខា​

លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​”អាឆ្កួត”រឿងLikesតាមហ្វេសប៊ុក​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 3:31 PM | 8 | 26568

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានហៅអ្នកនយោបាយម្នាក់ថា”អាឆ្កួត” ដែលលោកសំដៅទៅរកលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ រឿងនិយាយពីការចុចចូលចិត្ត(Likes)លើហ្វេសប៊ុក។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែងសំដៅទៅលោក សម រង្ស៊ី ថាបានបន្តនិយាយពីការចុចLikesលើហ្វេសប៊ុករបស់លោក ដែលមានអ្នកចុចLikesទៅដល់ជាង៣លាន៨សែននាក់។

លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​”អាឆ្កួត”រឿងLikesតាមហ្វេសប៊ុក​

រដ្ឋមន្រ្តីការបរទេស​ចិន​មកបំពេញទស្សនកិច្ច​នៅកម្ពុជា​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 12:02 PM | 0 | 1661

រដ្ឋមន្រ្តីក្រសួងការបរ​ទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី(Wang Yi) នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០​១៦ ដើម្បីពង្រឹង​ចំណង​ទាក់ទងនៃ​ប្រទេស​ទាំងពីរ។​

រដ្ឋមន្រ្តីការបរទេស​ចិន​មកបំពេញទស្សនកិច្ច​នៅកម្ពុជា

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​រកភស្តុតាង​និង​សាក្សី​ រឿងចោទប្រកាន់រូបលោក​​

ដោយ កញ្ញា ញ៉ែត ស្រីអូន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:41 AM | 0 | 12234

នាយ​រង​សេនាធិការចម្រុះ​នៃ​កងយោធពលខេមរភូមិន្ទ​និង​ជាកូនច្បង​របស់​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឲ្យ​បង្ហាញ​ភស្តុតាង​និងសាក្សី ដោយ​លោក​សំដៅទៅ​រកពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​មួ​យ​ចំនួន​ដែល​លោកថា​ចោទ​រូប​លោក​ថា​ជាជនផ្តាច់ការ​ ​រំលោភដីធ្លីនិង​សម្លាប់មនុស្ស។​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ស្រប​ពេល​ដែ​លពលរដ្ឋ​ខ្មែរអាមេរិកកាំងមួយចំនួន​បានចេញមុខតវ៉ា​ប្រឆាំងរូបលោកជា​បន្តបន្ទាប់​​ នៅពេលលោក​ទៅបំពេញទស្សនកិច្ច​នៅរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក នា​ពេល​​ថ្មីៗនេះ។​

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​រកភស្តុតាង​និង​សាក្សី​ រឿងចោទប្រកាន់រូបលោក​

ព្រឹទ្ធសភាសម្រេចទទួល​ស្គាល់សមាជិកជំនួស​សមាជិក​ទទួល​អនិច្ចកម្មនិងលាឈប់​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 3:22 PM | 0 | 2177

ព្រឹទ្ធសភា​បានសម្រេច​ទទួល​ស្គាល់​សមា​ជិក​ខ្លួន​២រូប​ជំនួស​សមាជិកដែល​បានទទួល​មរណភាព​និង​លា​ឈប់សុំ​ចូល​និវត្តន៍។ក្នុងសេច​ក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​១២ មេសា ព្រឹទ្ធសភាបាន​សម្រេច​ទទួល​ស្គាល់​សមា​ជិក​ព្រឹទ្ធិសភាថ្មី២រូប គឺ​សមា​​ជិក​ព្រឹទ្ធិសភាមក​ពី​មណ្ឌល​ភូមិភាគទី​៥(​ខេត្តតាកែវ កំពត និង​កែប) លោក​ស្រី ជិន សុងីម ​មក​ជំនួ​សលោក ប៉េង ប៉ាត់ ដែល​បាន​ទទួល​មរណភាព។

ព្រឹទ្ធសភាសម្រេចទទួល​ស្គាល់សមាជិកជំនួស​សមាជិក​ទទួល​អនិច្ចកម្មនិងលាឈប់

លោក​គង់ គាំ​៖​អភ័យឯកសិទ្ធិ​អត់​បាន​ការ​វាយខ្នោះ​ពេលណា​ក៏បាន​លាឈប់​តែម្តងទៅ​​

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:51 PM | 3 | 8733

​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង ជា​អតីតស​មាជិក​ព្រឹទ្ធសភា​ថ្លែងថា បច្ចុប្បន្ន​ស្ថាប័ន នីតិប្បញ្ញត្តិ​មិនមាន​អំណាច ហើយ​អភ័យឯកសិទ្ធិ​អត់​បាន​ការចង់​វាយខ្នោះ​ពេលណាក៏បាន ទើប​លោក​ច​ម្រេច​ចិត្ត​ឈប់​ពី​តំណែង​ធ្វើការ​ដូច​ប្រជាពលរដ្ឋ​ធម្មតា​វិញ​។​
លោក គង់ គាំ បានលើកឡើង​បែប​នេះ​នៅ​ថ្ងៃ​ទី ១៧ មេសា​ក្នុង​ពិធីបុណ្យ​បង្សុកូល​ខួប​លើក​ទី ៤១​នៃ​ការចាប់ផ្តើម​កាន់អំណាច​របស់​ពួក​ខ្មែរក្រហម (១៧ មេសា ១៩៧៥ – ១៧ មេសា ២០១៦) ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់បង់ជីវិត​ក្នុង​របបប្រល័យពូជសាសន៍​នោះ​។​

លោក​គង់ គាំ​៖​អភ័យឯកសិទ្ធិ​អត់​បាន​ការ​វាយខ្នោះ​ពេលណា​ក៏បាន​លាឈប់​តែម្តងទៅ​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required