​ស្ថាប័ន​រដ្ឋជិត៣០ប្រកាសគាំទ្រលោក ហ៊ុន សែន ដែលថាមិនឱនលំទោនចំពោះ​បរទេស​

ក្រសួងនិង​ស្ថាប័នរបស់រដ្ឋជិត​​៣០ បានចេញសេចក្តីប្រកាសគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន ដែលថាមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។

ប្រាក់ សុខុន

​កម្ពុជាថា​សេចក្តីសម្រេច​របស់ ​EU អយុត្តិ​ធម៌​ តែ​វា​នឹងធ្វើ​ឲ្យ​កម្ពុជា​តាំងចិត្តកាន់​តែខ្លាំង​ថែម​ទៀត​

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​​​ថានៅ​​តែ​បន្ត​ដំណើរ​ទៅ​មុខ​ហើយ​រឹតតែ​ខ្លាំង​ក្លាជាងមុនថែម​ទៀត​ បើ​ទោះ​បីជា​អឺរ៉ុប​ព្រមានពីការ​​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធដែលខ្លួន​ថាបាន​​ធ្វើឡើង​ដោយ​​អយុត្តិធម៌​​ លំអៀង និង​គ្មាន​ភស្តុតាង​ច្បាស់​លាស់​។

សាយ ឈុំ

ប្រមុខរដ្ឋស្ដីទីតែងតាំងទីប្រឹក្សានិងជំនួយការ​ទីស្ដីការគណៈរដ្ឋមន្ដ្រីជាង៨០នាក់

ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ បានចេញព្រះ​រាជ​ក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សានិង​ជំនួយការអម​​ទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន​ ៨៤ នាក់ តាមសំណើរបស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ធ្វើជា​អនុប្រធានថ្មី

សមាជិកសមាជិការព្រឹទ្ធសភានៅព្រឹកនេះ បាន​បោះឆ្នោត​ជ្រើសរើសលោក ស៊ឹម កា ជា​អនុប្រធានទី១របស់​ខ្លួន ជំនួសអនុប្រធានចាស់ដែល​ទទួលមរណភាពកាលពីចុងខែកញ្ញា​។

អតីតអនុប្រធាន CNRP អង្វរឲ្យលោក ហ៊ុន សែន ឈប់ព្រមានពីការសម្លាប់ពលរដ្ឋ

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ​(CNRP)លោកស្រី មូរ សុខហួរ ដែលគេចខ្លួនទៅរស់ នៅក្រៅប្រទេសបានអង្វរឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ឈប់ប្រើសារព្រមានសម្លាប់ ប្រជាពលរដ្ឋខ្មែរ។​

លោក ហ៊ុន សែន ប្រកាស​ថា មិនខ្លាចការគំរាមដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនឱនក្បាលចំពោះបរទេសណាមួយ និងមិន​យកអធិបតេយ្យភាពរបស់កម្ពុជា ទៅប្ដូរយកជំនួយឡើយ ដែលការថ្លែងបែបនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

លោក សម រង្ស៊ី ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ស្ដារប្រជាធិបតយ្យដើម្បីបញ្ចៀសទណ្ឌកម្ម​អឺរ៉ុប

អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានទាមទារឲ្យរដ្ឋាភិបាលងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីសភាអឺរ៉ុបជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ហ៊ុន សែន ទៅជប៉ុន

លោក ហ៊ុន សែន ចាត់ទុកជប៉ុនជាគំរូសម្រាប់លទ្ធិប្រជាធិបតេយ្យ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកចាត់ទុកជប៉ុនជាប្រទេសដែលកម្ពុជាគួរយកជា​គំរូតាមទាំងផ្នែកប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន។

លោក ហ៊ុន សែន ​ព្រមានមិនផ្ទេរប័ណ្ណកម្មសិទ្ធិឲ្យមន្ត្រីបក្សប្រឆាំងរកស៊ីទិញលក់ដី

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានថា នឹងមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យអតីតមន្ត្រី គណបក្សប្រឆាំងដែលកំពុងប្រកបរបរទិញលក់ដី ដោយលោកថា បើអ្នកទាំងនោះ បន្ត«ឈ្លើយ»។​

អ្នកនាំពាក្យ CPP៖ EU ដកប្រព័ន្ធអនុគ្រោះពន្ធមិនមានបញ្ហាអ្វីដល់កម្ពុជាទេ

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា បើទោះជាសហភាពអឺរ៉ុបសម្រេចដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ ក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់កម្ពុជានោះទេដោយថា នោះគ្រាន់តែជាកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្ម តែប៉ុណ្ណោះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ