សហរដ្ឋអាមេរិកប្រកាស មិនបញ្ជូនអ្នកសង្កេតការណ៏មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា

រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនបញ្ចូនអ្នកសង្កេតការណ៍ណាម្នាក់មកឃ្លាំមើលការបោះឆ្នោតជាតិ​​​២០១៨ នៅកម្ពុជានោះទេ ដោយសារស្ថាននយោបាយនៅកម្ជុជា។

អង្គការអន្ដរជាតិមួយជំរុញឲ្យគណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតជជែកពីបញ្ហាសិទ្ធិមនុស្ស   

អង្គការអន្ដរជាតិមួយជំរុញទៅបក្សកាន់អំណាច និងគណបក្សនយោបាយចំនួន​១៩ផ្សេងទៀតដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦នេះ ឲ្យលើកយកបញ្ហាសិទ្ធិមនុស្សជាអាទិភាពជជែកដេញដោល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជំរុញយន្ដការប្រជាធិបតេយ្យ។​

លោក ហ៊ុន សែន និង លោក ស៊ី ជីងពីង

ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មមុខស្ថានទូតចិននៅអាមេរិក​

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងរៀបចំ​ការតវ៉ានៅថ្ងៃទី២៨ខែកក្កដា ប្រឆាំរដ្ឋាភិបាលចិន​ដោយចោទថា ចិន​កំពុងតែគាំទ្ររដ្ឋាភិបាលបច្ចុប្បន្នឆ្ពោះទៅរកចំណុចដែលមានភាពអន្តរាយដូចកម្ពុជាកាលពីអតីតកាល។​

ប្រាក់ សុខុន

រដ្ឋាភិបាលវាយប្រហារអ្នករាយការណ៍ពិសេស UN ថា លម្អៀងទៅរកអតីតបក្សប្រឆាំង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានរិះគន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថា មាននិន្នាការនយោបាយទៅរកអតីតបក្សប្រឆាំង បន្ទាប់ពីលោកស្រីបានបកស្រាយជុំវិញការបញ្ចេញមតិអំពីការពហិការមិនទៅបោះឆ្នោត។

ជនជាតិចិនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន (ដោយ បូ សាវី)

បក្សនយោបាយមួយចំនួន​មិនដាក់បញ្ហាជនអន្តោប្រវេសន៍ក្នុង​សារអាទិភាពសម្រាប់ឃោសនា​ទេ

គណបក្សនយោបាយមួយចំនួន បានអះអាងថា ពួកគេ​មិនបានដាក់បញ្ចូលសារដែល​ជាគោលនយោបាយ​ស្តីពី​​​ជនអន្តោប្រវេសន៍ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត​នោះទេ ដោយ​លើកហេតុផល​ផ្សេងៗគ្នា​​។

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

បក្ស​កាន់​អំណាច​បញ្ជាឲ្យ​ទប់​ស្កាត់​អ្នក​ដើរ​ខ្សឹប​ពលរដ្ឋមិន​ឲ្យចេញទៅ​បោះ​ឆ្នោត​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ស ខេង បានចាត់ទុកការដើរខ្សឹប​ព​លរ​ដ្ឋមិនឲ្យ​ទៅបោះឆ្នោត ថាជាទង្វើខុសច្បាប់ និងក្រើនរំឭកឲ្យ​មានវិធា​នទប់ស្កាត់។

មន្ត្រីបក្សកាន់អំណាច​យកឱកាស​ចុះពិនិត្យស្ថានភាព​​ទឹកជំនន់​អំពាវនាវទៅ​ពលរដ្ឋ​បោះឆ្នោតឲ្យបក្សខ្លួន​

រដ្ឋមន្ដ្រីក្រសួងធនធានទឹក ​និងឧតុនិយមអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុននេះ។

កងទ័ពមួកខៀវជិត៤០០នាក់​ ​បញ្ចប់បេសកកម្មរបស់ខ្លួននៅទ្វីប​អាហ្វ្រិក

កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣៨២នាក់បានបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង និងត្រូវវិល​ត្រលប់មកម្ពុជាវិញ នៅរសៀលថ្ងៃ​នេះ។

កម្ពុជានិងចិននៅតែទុក​គ្នា​ជា​ដៃគូយុទ្ធសាស្រ្តសំខាន់ ខណៈអ្នកជំនាញការទូតថាកម្ពុជាហាក់ចាញ់ប្រៀបចិន

កម្ពុជា និងចិនកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងមកនេះ​ បានរៀបចំពិធីអបអរ​ខួប​៦០ឆ្នាំនៃចំណងការទូត​រវាង​ប្រទេសទាំងពីរ​ ។ មេដឹកនាំប្រទេសទាំងពីរក៏​បាន​ផ្ញើរសារឆ្លើយឆ្លងគ្នាទៅវិញទៅមក​ដើម្បីអបអរ​សាទរ​ខួបនៃចំណង​មិត្ត​ភាពនេះផងដែរ​។​

ចិន​ថា​​EU​មិន​គួរ​ភ្ជាប់​រឿង​នយោបាយ​ជា​លេស​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំនៅកម្ពុជាលោក​ Xiong Bo ​បានលើកឡើងថា ​សហភាព​អឺរ៉ុប(EU) ​មិន​គួរភ្ជាប់រឿង​នយោបាយ ជាលេសក្នុងការដកការអនុគ្រោះពន្ធ​ ​«រាល់​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ (EBA ឬEverything But Arm)» ដល់កម្ពុជានោះទេ…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ