អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

តុលាការ​កំពុង​ចាត់​ការ​បណ្ដឹង​លើ​មេដឹកនាំ​«ចលនា​សង្គ្រោះ​ជាតិ»​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ

មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តុលាការ​កំពុង​ពិនិត្យ និង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ទៅ​លើ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង ៥​រូប ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ជុំ​វិញ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ។

សមាជិកសភា១២៣រូបអនុម័តសេចក្តីព្រាងច្បាប់ចំនួន​៤ដោយគ្មានសំឡេងជំទាស់

សមាជិកសភាចំនួន​១២៣រូបនៅថ្ងៃនេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងនោះរួមទាំងសេចក្តីព្រាងច្បាប់​ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌទាំងស្រុង ដោយមិនមានសំឡេងជំទាស់ទេ។​

លោកហ៊ុន សែនថាជាគ្រោះថ្នាក់នៃប្រព័ន្ធដឹកនាំបើមន្ត្រីគោរពតែបទបញ្ជា

នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា ជាគ្រោះ​ថ្នាក់បំផុត សម្រាប់ការគ្រប់គ្រង បើ​ប្រព័ន្ធដឹកនាំរដ្ឋមួយ មាន​មន្ត្រី​​​ចាំ​តែ​​​តែអនុ​វត្តន៍នូ​វបទបញ្ហានោះ។

មេធាវីប្តឹងទៅតុលាការកំពូលសុំឲ្យលោកកឹម សុខានៅក្រៅឃុំ

មេធាវីការពារក្តីឲ្យអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា បាន​ប្ដឹង​សាទុក្ខទៅ​តុលាការ​កំពូលសុំដោះលែងកូនក្តីឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីទទួលការព្យាបាល​ជំងឺ។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បង្កើត​មណ្ឌលជួយ​ស្រ្តី​រងគ្រោះ​ដោយ​បំពារបំពាន​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​បង្កើត​មជ្ឃមណ្ឌលជួយដោះស្រាយ និងសង្គ្រោះ​​ជន​រង​គ្រោះដោយ​អំពើបំពារ​បំពាន និង​​ហិង្សា នៅតាមមន្ទីពេទ្យទាំង​អស់ ខណៈលោក​​បង្កើន​ថវិកា​ដល់​ជាង ​១២​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដោះ​ស្រាយ​សេវា​ផ្លូវ​ច្បាប់​ដល់​ស្ត្រី​រង​គ្រោះ​ទាំង​​នោះ​​។

កិច្ចប្រជុំរបស់ព្រឹទ្ធសភាអាមេរិក

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឲ្យផ្អាកជំនួយទាំងអស់មកកម្ពុជាដើម្បីបន្ថយឥទ្ធិពលចិន

សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញឲ្យផ្អាកជំនួយទាំងអស់មកកម្ពុជា ដោយថា រដ្ឋាភិបាលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុងធ្វើតាមបញ្ជារបស់ប្រទេសកុម្មុយនីស្ដចិន និងដឹកនាំប្រទេសទៅរករបបផ្ដាច់ការ។

លោក សម រង្ស៊ី៖ ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ!

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បាន​អះ​អាង​ថា លោក​មិន​មែន​ជា​ «ភេរវករ» និង «ឧទ្ទាម»​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ផ្ដាំ​ទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច​វិញ​ថា «ឈប់​ឆ្កួត​ទៅ!»

អតីតបក្សប្រឆាំងថា មិនគាំទ្រការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា

អតីតបក្សប្រឆាំង បាន​ប្រកាស​ថា បក្ស​នេះ​មិនគាំទ្រ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ទេ ដោយថា សមាសភាព គ.ជ.ប. ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។

គណបក្សប្រជាជនចាប់ផ្តើមឃោសនាសម្រាប់បោះឆ្នោតព្រឹទ្ធសភា

គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមឃោសនាថ្ងៃដំបូងនៅព្រឹកថ្ងៃសៅរ៍នេះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។

លោក ស ខេង ស្នើអាមេរិកដកបម្រាមលើមន្ត្រីការទូតកម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសហរដ្ឋអាមេរិក ដកទណ្ឌកម្មទិដ្ឋាការលើមន្ត្រីការទូត ដោយសំអាងថា កម្ពុ​ជា​​ បា​នឯក​​​​ភា​​ព​​​ប​ន្តកា​រធ្វើមាតុ​ភូមិន្ទនិវត្តន៍ព​លរដ្ឋខ្លួន ដែលបាន​ប្រព្រឹត្តបទល្មើស​ មកកម្ពុជា​វិញតា​ម​ កិច្ចព្រ​ម​ព្រៀ​ងកន្ល​ង​ទៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ