រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់

ប្រមុខ​ការពារ​ជាតិ​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ​ផ្ដួច​ផ្ដើម​ដោយ​លោក សម រង្ស៊ី

ប្រមុខ​ការពារ​កម្ពុជា បាន​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ប្រសិន​បើ​ចលនា​នេះ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី ប្តេជ្ញាបង្កើតចលនាសង្គ្រោះជាតិ បើទោះបី​លោក កឹម សុខា ជំទាស់

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បាន​ប្ដេជ្ញា​​បង្កើ​ត​ច​ល​​នា​ស​ង្គ្រោះ​​​​​​ជា​តិឲ្យបាន បើ​ទោះបី​ជា​លោក កឹម សុខា បាន​អះអាង​ពី​ការ​ជំទាស់​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី។

លោក ហ៊ុន សែន គ្រោង​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ថ្ងៃ​ស្អែក

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ស្អែក​នេះ។

មន្ត្រី​តុលាការ​កំពូល​២​រូប​ដែល​កាត់​រំលាយ​បក្ស​ប្រឆាំង ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​​សមាជិក​​គណៈកម្មការ​កណ្ដាល​បក្ស​កាន់​អំណាច

មន្ត្រី​តុលាការ​កំពូល២​រូប នៅ​ក្នុង​ចំណោម​ចៅក្រម​៩​រូប ដែល​បាន​សម្រេចរំលាយ​អតីត​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​បក្ស​កាន់​អំណាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ការងារ​ពិសេស ដើម្បី​ពង្រឹង​សមត្ថភាព​គណបក្ស​នេះ។

បក្ស​កាន់​អំណាច​ដាក់​បញ្ចូល​បញ្ហា​មនុស្ស​ចាស់​ក្នុង​កម្មវិធី​នយោបាយ​ថ្មី​របស់​ខ្លួន

មនុស្សវ័យ​ចាស់ ត្រូវ​បាន​​គណបក្ស​កាន់​អំណាច​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​ថ្មី​របស់​ខ្លួន ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់ បន្ទាប់​ពី​គណបក្ស​ពីរ បាន​លើក​យក​បញ្ហា​នេះ​ដាក់​ចូល​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​រួច​មក​នោះ។

កូន​ស្រី​លោក កឹម សុខា ​អះ​អាង​ថា ឪពុក​នាង​សម្រេច​ចិត្ត​ឈរ​លើ​ឆន្ទៈ

កូន​ស្រី​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​អះ​អាង​ថា ឪពុក​របស់​នាង​​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម​នឹង​ចលនា​សង្គ្រោះ​ជាតិ​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ឡើយ ដោយ​ថា ជំហរ​បែប​នេះ ត្រូវ​បាន​សម្រេច​ឡើង​ដោយ​ឆន្ទៈ។

អតីតសមាជិក គ.ជ.ប. វិលទៅកាន់តំណែងនៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក រ៉ុង ឈុន ត្រូវបានតែងតាំង​ជាទីប្រឹក្សា​សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យ បន្ទាប់ពីលោកលាលែងចេញពី គ.ជ.ប.។ ក្នុងសេចក្ដីជូនដំណឹង​​នៅ​ថ្ងៃ​នេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​ បានឲ្យដឹងថា ​គណៈ​កម្មា​ធិការ​នាយកនៃសមាគមនេះ បានសម្រេចតែង​តាំង​អតីតសមាជិក គ.ជ.ប. ជាទីប្រឹក្សាសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ។ បើ​តាម​សេចក្ដីជូនដំណឹងដដែលនោះ ក្រៅពីតួនាទីជាទីប្រឹក្សា លោក រ៉ុង ឈុន ក៏នឹងទទួលបន្ទុកការទំនាក់​ទំនងកិច្ចការជាតិ និង​អន្តរជាតិ ជួយរៀបចំផែនការ និង​យុទ្ធសាស្រ្តសមាគម និង​ជួយផ្ដល់បទសម្ភាសឲ្យអ្នកសារ​ព័ត៌មានអំពីការងារសមាគម និង​សង្គមផងដែរ។ លោក រ៉ុង ឈុន គឺ​ជា​អតីតសមាជិក គ.ជ.ប.មកពីកូតាគណបក្សសង្គ្រោះជាតិ ហើយលោកបាន​លាលែងចេញ​ពី​តួនា​ទី​នៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ៤​ថ្ងៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ឃុត​ឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក រ៉ុង ឈុន ធ្លាប់ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជា មុននឹងលោកត្រូវបានគណបក្សសង្រ្គោះជាតិ សម្រចជ្រើសរើសឲ្យធ្វើជាសមាជិក គ.ជ.ប. ​នៅ​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣៕

លោក សម រង្ស៊ី បន្តពន្យល់អ្នកគាំទ្រពីចលនាសង្គ្រោះជាតិ ទោះបីមានការជំទាស់

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បានពន្យល់​ពីភាព​ខុសគ្នា​នៃការ​បង្កើត​ចលនា​សង្គ្រោះជាតិ និង​បក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រធាន​បក្ស លោក កឹម សុខា ដែល​​កំពុង​​ជាប់​​ឃុំ​​នោះ ប្រកាស​មិន​ចូល​រួម​ជាមួយ​ចលនា​នេះ។ ក្នុងកិច្ច​ប្រជុំ​ជាមួយ​សមាជិក​នៅគេហដ្ឋាន​របស់លោក​ក្នុងទីក្រុងប៉ារីស​កាលពី​ថ្ងៃម្សិលមិញ លោក ​​​សម រង្ស៊ី បានលើកឡើងថា ចលនា​សង្គ្រោះជាតិ មានភាពទូលំទូលាយ​ជាង​​បក្ស ដែលអាចឲ្យ​មាន​ការ​​ចូល​រួម​​ពី​គ្រប់ភាគី ទាំងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដើម្បី​ទាមទាឲ្យរដ្ឋាភិបាល​ដោះលែង​​​អ្នកទោស​មនសិការ​ទាំងអស់ ហើយរៀប​ចំការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង យុត្តិធម៌។ លោក សម រង្ស៊ី លើក​ឡើងថា៖ «ក្នុង​ចលនា​​សង្គ្រោះជាតិ​​នេះ ច្បាស់​​ហើយ​​មាន​​អ្នក​មក​​ពីបក្ស​​សង្គ្រោះជាតិ ប៉ុន្តែ មាន​​អ្នក​​ក្រៅ​​ច្រើន។ ដូចខ្ញុំនិយាយមិញ ខ្ញុំទៅអាមេរិក​បានជួប​ខ្លះ​ហើយ មាន​អ្នក​សារព័ត៌មាន ពួកអង្គ​ការក្រៅ​​រដ្ឋា​ភិបាល រឿង​សារព័ត៌​មាន រឿងសង្គមកិច្ចផ្សេងៗ ពីមុន​គេមិន​ចូល​គណបក្ស​ណា​ទាំងអស់ មិនដឹងទឹកចិត្តគេ​យ៉ាង​មិច គេគាំទ្របក្សដោយស្ងៀមស្ងាត់ ឬយ៉ាងណា?។ ដល់​តែបង្កើត​ចលនា គេចូល​​ចលនា ព្រោះវាទូលំ​​ទូលាយ មិនមែន​ឃោសនា​ឲ្យ​បក្សនេះ​ទេ»។

មេធាវី៖ លោក កឹម សុខា មិនចូលរួមចលនាផ្សេងក្រៅពីបក្សសង្គ្រោះជាតិ

មេធាវីការពារក្ដីឲ្យលោក កឹម សុខា បានឲ្យដឹងថាកូនក្ដីរបស់ខ្លួនថាមិន​ចូលរួម​ជា​មួយ​ចលនាផ្សេងណាក្រៅពីបក្សសង្គ្រោះជាតិនោះទេ ខណៈលោកសម រង្ស៊ី ប្រកាស​បង្កើតចលនាសង្គ្រោះជាតិ។

គ្រួសារលោក កែម ឡី ស្នើតុលាការវែកមុខឃាតកពិត ជាជាងចាត់ការអ្នករៀបចំបុណ្យ  

ក្រុមគ្រួសារលោក កែម ឡី ស្នើឲ្យតុលាការបន្ដវែកមុខរកឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធក្នុងរឿងឃាតកម្ម ជាជាងចាត់ការលើគណៈកម្មាការរៀបចំបុណ្យសព ដែលត្រូវបានតុលាការចេញដីកាឃុំខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ