នយោបាយ

លោក កឹម សុខា ថាករណីរឿងបុគ្គលរូបលោកមានការចំណាយ​ថវិកា​និងមនុស្ស​ច្រើន​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 1:28 PM | 2 | 17913

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃ​ពុធនេះ បានថ្លែងថា​ករណី​បុគ្គលរូបលោក មានការ​ចំណាយ​ពេលវេលា ស្ថាប័ន​ មនុស្ស​និង​ថវិកាច្រើន​ ដោយ​លោក​ថានេះ​ដោយ​សារ​លោក​ធ្វើការ​ដើម្បី​ជាតិ។​​លោក​បាន​ថ្លែងបែបនេះ​ក្នុងពេលជួបសំណេះសំណាល​ជាមួយ​យុវជនគណបក្ស​ប្រមាណ​៥០នាក់នៅស្នាក់ការរបស់គណបក្ស​សង្រ្គោះជាតិ​។​ លោក កឹម សុខា បានថ្លែង​ថា​ដោយ​សារ​លោក​ធ្វើការងារដើម្បីជាតិ ទើប​មានការរុកគួ​ន​រូប​លោក​ក្នុងបញ្ហាបុគ្គល។

លោក កឹម សុខា ថាករណីរឿងបុគ្គលរូបលោកមានការចំណាយ​ថវិកា​និងមនុស្ស​ច្រើន

លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភាដើម្បីបកស្រាយរឿងកងទ័ពវៀតណាមលើដីសម្បទាន​

ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:27 PM | 4 | 36135

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅឆ្លើយផ្ទាល់មាត់នៅរដ្ឋសភាតាមសំណើរបស់តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារ ទាក់ទងនឹងការលើកឡើងថាមានកងទ័ពវៀតណាមនៅលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី។

លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភាដើម្បីបកស្រាយរឿងកងទ័ពវៀតណាមលើដីសម្បទាន

លោក អូបាម៉ា គ្រោងទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ាចុងខែនេះ​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:25 AM | 0 | 1422

សេតវិមាន បានប្រកាសនៅថ្ងៃពុធនេះថា លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលធ្វើដំណើរទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុននៅខែនេះ ប៉ុន្តែ លោកនឹងមិនថ្លែងសុំទោសចំពោះការទម្លាក់គ្រាប់បែកអាតូមិករបស់អាមេរិកទៅលើទីក្រុងនេះ នៅចុងសង្គ្រាមលោកលើកទីពីរនោះឡើយ

លោក អូបាម៉ា គ្រោងទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ាចុងខែនេះ

លោក កឹម សុខា ប្រកាន់ជំហរ​មិន​ចូលបំភ្លឺនៅថ្ងៃស្អែក ទោះប្រឈម​ការចាប់ខ្លួន​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:01 AM | 0 | 11785

មន្រ្តីគណបក្ស​សង្រ្គោះជាតិ​ឲ្យ​ដឹងថា​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ក្នុង​នោះ​មាន​ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ​ លោក កឹម សុខា ប្រកាន់ជំហរ​ចូលបំភ្លឺ​តាម​ការ​កោះអញ្ជើញ​របស់​តុលាការ បើទោះជា​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែង​ថា​ការមិន​ចូល​បំភ្លឺ​ជា​ការប្រព្រឹត្តបទល្មើសជាក់ស្តែងនិងឈានទៅ​ការចាប់ខ្លួន។​

លោក កឹម សុខា ប្រកាន់ជំហរ​មិន​ចូលបំភ្លឺនៅថ្ងៃស្អែក ទោះប្រឈម​ការចាប់ខ្លួន​

លោក ហ៊ុន​ សែន ព្រលយ​ការស្នើ​លើកលែងទោសមន្រ្តីសិទ្ធិមនុស្ស តែ​ព្រមាន​ចាត់ការអ្នកញុះញង់​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 10:50 AM | 0 | 8200

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានទប់ស្កាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែលោកបានព្រលយការពិចារណាលើកលែងទោសឬបន្ធូរបន្ថយទោស ក្រោយពេលសាលក្រមរបស់តុលាការចូលជាស្ថាពរ។ការថ្លែងរបស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីមន្រ្តីសង្គមស៊ីវិលនិងប្រជាសហគមន៍មានទំនាស់ដីធ្លីមួយចំនួនបានចេញមុខចូលរួមយុទ្ធនាការពាក់អាវខ្មៅកាលពីថ្ងៃចន្ទទាមទារឲ្យដោះលែងមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្នុងយុទ្ធនាការកាលពីថ្ងៃចន្ទ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាន សកម្មជនដីធ្លី៤នាក់និងជនបរទេសពីរនាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

លោក ហ៊ុន​ សែន ព្រលយ​ការស្នើ​លើកលែងទោសមន្រ្តីសិទ្ធិមនុស្ស តែ​ព្រមាន​ចាត់ការអ្នកញុះញង់​

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូង​បន្ត​ស៊ើបអង្កេតករណីលោក ស៊ុត ឌីណា​

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:29 PM | 1 | 5124

ប្រធានអង្គភាព​ប្រ​ឆាំងអំពើ​ពុក​រលួយ(ACU)អះអាង​ថា​អង្គភាព​នឹង​បញ្ជូនមន្រ្តី​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​​​បន្ត​ស៊ើប​សង្កេតបន្ថែម​លើ​សំណុំ​រឿង​ពុករលួយយ៉ាងតិចពីរទៀត​របស់​អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា។​ប្រ​ធានអង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ លោក ឱម យ៉ិនទៀង ប្រាប់​វីអូឌីនៅ​រសៀលនេះ​ថាក្រោយ​ពី​បញ្ជូន​ខ្លួន​​លោក ស៊ុត ឌីណា ទៅកាន់​តុលាការ អង្គភាព​បាន​បញ្ជូន​ក្រុមការងារ​របស់​ខ្លួន​ទៅ​ប្រ​ទេស​កូរ៉េខាងត្បូ​ង ដើម្បី​ប្រ​មូលឯកសារពាក់ព័ន្ធនឹង​អ្វីដែល​លោក​ថា លោក ស៊ុត ឌីណា បាន​ទារប្រាក់ពី​បុគ្គលមួយចំនួន​។

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូង​បន្ត​ស៊ើបអង្កេតករណីលោក ស៊ុត ឌីណា

ប្រធានACUថា​លោក កឹម សុខា នឹងត្រូវចាប់ខ្លួន បើ​មិន​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:18 PM | 0 | 32551

ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិន​ទៀង បានថ្លែង​ថា​ប្រធានស្តីទីគណបក្ស​សង្រ្គោះ​ជាតិ​ លោក កឹម សុខា នឹង​ត្រូវចាប់ខ្លួន ប្រសិន​បើ​រូប​លោក​មិន​ចូលទៅតុលាការ​តាម​ការកោះហៅ​របស់ព្រះរាជអាជ្ញា ដោយ​លោក​ចាត់ទុក​ថា​នេះ​ជាការប្រព្រឹត្ត​បទល្មើសជាក់ស្តែង។​ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី​១១ ខែ​ឧសភា​ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់​ព័ន្ធ​នឹង​សំណុំ​រឿងសញ្ចារកម្ម។​

ប្រធានACUថា​លោក កឹម សុខា នឹងត្រូវចាប់ខ្លួន បើ​មិន​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ​

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:14 PM | 0 | 8249

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃបានបញ្ជា​ឲ្យ​​ស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេស​ប្រជុំជាបន្ទាន់និង​គ្រប់គ្រងផ្ទៃ​ក្នុងមន្រ្តីរាជការនៅតាមស្ថាប័ន​និងកងកម្លាំង​ប្រដាប់អាវុធ​ ដោយ​រដ្ឋមន្រ្តីថា​ដើម្បី​ទប់ស្កាត់ការប៉ុន​ប៉ង​ចលនា​អូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូល​យុទ្ធនាការ​ស្លៀកពាក់ខ្មៅទាមទារ​ឲ្យ​ដោះលែងមន្រ្តីសង្គមស៊ីវិល។​

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ

​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​អាជ្ញាធរ​មិនទាន់​ឲ្យ​លើ​កអង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:50 PM | 0 | 7143

​គណបក្សប្រឆាំង​ឲ្យដឹងថា អាជ្ញាធរ​ខេត្ត​កណ្ដាល នៅតែ​មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ លើក​អង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ (SUN TV) នៅ​ក្រុង​តាខ្មៅ តាម​ការស្នើសុំ​នៅឡើយ​ទេ ដោយ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹងតវ៉ា។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ មានប្រសាសន៍ មកដល់​ពេលនេះ​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​​ពី​ការអនុញ្ញត​ឲ្យ​លើ​កអង់​តែន ទូរទស្សន៍របស់​គណបក្ស តាម​ការស្នើសុំ​នៅឡើយ​ទេ​។​ លោក​ថា ការ​មិន​ទាន់​ឲ្យ​លើក​នេះ លោក​ថា អាជ្ញាធរ​អះអាងថា​មាន​ពលរដ្ឋ​ប្តឹង​ថា​​​ខ្លាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​អាជ្ញាធរ​មិនទាន់​ឲ្យ​លើ​កអង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ​

លោក ហ៊ុន សែន​៖​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​ត្រូវឲ្យ​ប្រជា​ពលរដ្ឋអ​ត់​ទឹក​ទទួលទាន​ដាច់ខាត​​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:31 AM | 0 | 3204

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សា​រទៅកាន់​សាធារណជន ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​អាកាសធាតុ​រាំងស្ងួត​ថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​នឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ទទួលទាន​ទេ​។​
​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក ដែល​បាន​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ចំណាត់ការ​ចែកចាយ និង​ផ្គត់ផ្គង់​ទឹក គឺ​នៅ​បន្ត​ផ្តល់​ជូន ប្រជាពលរដ្ឋ នៅតាម​តំបន់​ដែល​កំពុង​ខ្វះខាត​ទឹក​។​

លោក ហ៊ុន សែន​៖​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​ត្រូវឲ្យ​ប្រជា​ពលរដ្ឋអ​ត់​ទឹក​ទទួលទាន​ដាច់ខាត​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required