អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេធាវីថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​១៦​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ

មេធាវីការពាក្ដីឱ្យ​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង អះអាងថា អតីតមន្ត្រី និងសកម្មជនចំនួន ១៦​នាក់នៅ​មិនទាន់ត្រូវ​បានតុលាការ​ដោះលែងនៅឡើយ ដោយសារ​សំណុំរឿងរបស់ពួកគេសិ្ថតក្នុងនីតិវិធីជំនុំជម្រះ ហើយអ្នកខ្លះទៀតត្រូវបានតុលាការកាត់ទោសរួចហើយ។

លោក ហ៊ុន សែន ទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»

លោក ហ៊ុន សែន ទទួលពាន«ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»ពីសហព័ន្ធសន្តិភាពសកល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​លើកទី២ (2nd ASIA PACIFIC SUMMIT) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ហ៊្វុនស៊ិនប៉ិច​បណ្ដេញ​​មន្ដ្រី​ជាន់​ខ្ពស់​បួន​រូប​​​ ចំពេលរៀបចំ​​រួបរួម​ជា​ថ្មី​នឹង​ក្រុម​​លោក ញឹក ប៊ុនឆៃ

មន្ត្រី​ជាន់​ខ្ពស់​៤​រូប​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​ទាមទារ​ទៅ​ថ្នាក់​ដឹកនាំ​ខ្លួន​ ឱ្យ​បក​ស្រាយ​ពី​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ពួកគេ​ពី​តួនាទី​ដឹកនាំ​នៅ​ក្នុង​បក្ស​ ខណៈ​បក្ស​មួយ​នេះ និង​គណបក្ស​ដឹកនាំដោយ​លោក ញឹក ប៊ុនឆៃ បាន​ចាប់​ផ្ដើម​ជជែក​អំពី​លទ្ធភាព​នៃ​ការ​ប្របាច់​បញ្ចូល​គ្នា​ជាថ្មី​។

លោក កឹម សុខា និងលោក ហ៊ុន សែន។ (បណ្ដាញសង្គម)

លោក ហ៊ុន សែន ថារឿង​ក្ដីលោក​ កឹម សុខា នឹងមិន​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​ទេ

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ​សំណុំ​រឿង​ប្រឆាំង​​លោក​ កឹម សុខា នឹង​មិន​មាន​ការ​លើកលែង​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​​ថ្លែង​បន្ត​ថា សំណុំ​រឿង​មួយ​នេះ នឹង​ត្រូវ​បន្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ​បន្ត​ទៀត។

លោក សម រង្ស៊ី ពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី អំពាវនាវទៅពលរដ្ឋតស៊ូអហិង្សា ដើម្បីឱ្យអឺរ៉ុបរក្សាប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា

មេដឹកនាំអតីតបក្សប្រឆាំងអំពាវនាវទៅប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យ​តស៊ូដោយអហិង្សា ដើម្បីផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមិនព្រមបើកផ្លូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យ​ដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុប។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងស្នើទៅតុលាការទម្លាក់បទចោទប្រកាន់លើពួកគេ

អតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលត្រូវបានដោះលែង បាន​ស្នើទៅតុលាការឱ្យ​ទម្លាក់ចោល​បទចោទប្រកាន់ទៅ​លើពួកគេ ដោយថា ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។

លោក កឹម សុខា

លោក កឹម សុខា សង្ឃឹមថាមានការផ្សះផ្សាជាតិនិងលើកកម្ពស់មុខមាត់ប្រទេស

លោក កឹម សុខា ក្រោយពេលជួបជាមួយឯកអគ្គរាជទូត និងរដ្ឋទូតមកពីប្រទេសកាន់របបប្រជាធិបតេយ្យមួយចំនួន​មកបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃខាងមុខកម្ពុជានឹងមានការផ្សះផ្សាជាតិ ហើយលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិ។​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោក ស ខេង៖ លិខិតក្លែងក្លាយត្រូវបានផ្សាយតាមហ្វេសប៊ុកដើម្បីបំបែកផ្ទៃ​ក្នុង CPP

ឧបនាយករដ្ឋមន្ត្រី លោក សខេង បានប្រកាសជាសារធារណៈថា មាន​លិខិត​ក្លែង​ក្លាយមួយ​ត្រូវ​បានបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គមហេ្វសប៊ុកក្នុងបំណងបំបែក​បំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

ក្រុម​អ្នក​គាំ​ទ្រ​បក្ស CNRP

មន្ត្រី​ថា តុលាការ​​ភ្នំពេញ​សម្រេច​ដោះ​លែង​អ្នក​គាំ​ទ្រ CNRP ១០​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ

មន្ត្រី​នាំ​ពាក្យ​តុលាការ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ១០​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ។

លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក មែន សុថាវរិន្ទ (ឆ្វេង) និងលោក តុ វ៉ាន់ចាន់ (ស្ដាំ) នៅព្រលានយន្តហោះគូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយនៅព្រឹកនេះ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱ្យ​ដឹង​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ​កាល​ពី​ព្រឹក​មិញ​នេះ ក្រោយ​ពី​ពុំ​បាន​​ហោះហើរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ