លិខិតថ្កោលទោសលោកសម រង្ស៊ីបន្តបន្ទាប់គ្នាប្រមាណ៨០

លិខិតថ្កោលទោសលោក សម រង្ស៊ី ពាក់ព័ន្ធការចោទថា ប្រមាថដល់អង្គព្រះមហាក្សត្រកើតឡើងបន្តបន្ទាប់ភាគច្រើនចេញពីក្រសួងស្ថាប័នរដ្ឋក្នុងរយៈពេលតែ១ថ្ងៃមានចំនួនប្រមាណ៨០។​

សមាជិកគណបក្សសង្គ្រោះជាតិ៦រូបទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន

សមាជិក៦រូបទៀត របស់គណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់ពីទីតាំងផ្សេងគ្នា នៅព្រឹកថ្ងៃនេះ និង កាលពីម្សិលមិញ ដោយមិនទាន់បានបញ្ជាក់មូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះនៅឡើយ។​

សម រង្សុី

ក្រសួងព្រះបរមរាជវាំងថ្កោលទោស លោក សម រង្ស៊ី ករណីប្រើពាក្យប៉ះពាល់កិត្តិនាមព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំងនាថ្ងៃនេះ បានប្រកាសថ្កោសទោសចំពោះលោក សម រង្ស៊ី ទាក់ទងនឹងការលើកឡើងរបស់លោក ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញាម្សិលមិញថា ធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ។​

លោក ហ៊ុន សែន ទាមទារ​ឱ្យ​ឡាវ​ទប់​ស្កាត់​កុំ​ឱ្យ​អតីត​មេ​បក្ស​ប្រឆាំង​ប្រើ​ប្រាស់​ទឹក​ដី​​ឡាវ​ចូល​មក​កម្ពុជា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​មេដឹកនាំ​ឡាវ​ ឱ្យ​ជួយ​ទប់​ស្កាត់​កុំ​​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រើប្រាស់​ទឹក​ដី​ប្រទេស​ជិត​ខាង​មួយ​នេះ ធ្វើ​ជា​ស្ពាន​​ឆ្លង​​ចូល​មក​កម្ពុជា ក្រោយ​ពី​​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង បាន​​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០កញ្ញា

រដ្ឋាភិបាលឆ្លើយតបទៅអាមេរិកថា លោក កឹម សុខា រស់នៅក្នុងផ្ទះយ៉ាងសុខស្រួល

រដ្ឋាភិបាលក​ម្ពុជា ឆ្លើយតបប្រាប់សហរដ្ឋអាមេរិកថា លោកកឹម សុខា ពេលនេះត្រូវបានដោះលែងពីការឃុំឃាំងនៅពន្ធនាគារហើយកំពុងរស់នៅក្នុងផ្ទះយ៉ាងសុខស្រួល​ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។​

អ្នកស្រី ម័ហ្គេន អ័រតាហ្គឹស (Morgan Ortagus)

អាមេរិកហៅការឃុំខ្លួន​លោក កឹម សុខា និងការ​​រំលាយ​បក្ស​ប្រឆាំង​ថា បំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា

សហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីម្តងទៀត​ទៅ​រដ្ឋាភិបាលលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ដោះលែងអតីតប្រធាន​បក្សប្រឆាំង លោក កឹម សុខា ប្រគល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋដល់លោក និង​អ្នកទាំងឡាយណា ដែលត្រូវបានរដ្ឋាភិបាលចាប់ និងឃុំខ្លួន​​កន្លងមកដោយទំនើងចិត្ត។

លោក សម រង្សុី និង មហាធា មហាម៉ាត់

លោក សម រង្ស៊ី ពឹងលោក​ មហាធា ឱ្យ​ជួយ​សម្របសម្រួលការផ្សះផ្សាជាតិនៅកម្ពុជា

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន ស្នើទៅ​មេដឹកនាំ​ម៉ាឡេស៊ី ជួយសម្របសម្រួលជាមួយមេដឹក​នាំ​បក្ស​កា​ន់​អំណាច ដើម្បីបានពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ ធានាដំណើរការប្រជាធិបតេយ្យនៅក​ម្ពុជា។

លោក ថង លូនស៊ីស៊ូលីត

មេដឹកនាំ​កម្ពុជា និង​ឡាវ​ គ្រោង​ជួប​ជជែក​គ្នា​ជា​ថ្មី​ពី​បញ្ហា​ព្រំដែន​នៅ​សប្ដាហ៍​ក្រោយ

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គ្រោង​ជជែក​ជា​ថ្មី​ពី​បញ្ហា​ព្រំដែន​​កម្ពុជា-ឡាវ​ នៅ​ពេល​សមភាគី​ឡាវ ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក មាស នីជំរុញពលរដ្ឋដាក់សម្ពាធលើអ្នកនយោបាយឱ្យចេះនិយាយគ្នា

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី ជំរុញដល់ប្រជាពលរដ្ឋបំពេញតួនាទីខ្លួន​ឱ្យ​សកម្មឡើងក្នុងការចូលរួមដាក់សម្ពាធលើអ្នកនយោបាយឱ្យងាកមកចរចាគ្នាដោះស្រាយបញ្ហា ជៀសវាងម្ខាងៗពឹងផ្អែកលើបរទេសខូចប្រយោជន៍ជាតិ។​

រ៉ុង ឈុន

សហជីពស្នើព្រះមហាក្សត្រអន្តរាគមន៍លើវិបត្តិនយោបាយដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ

សហជីព និងសមាគមចំនួន​៤បានស្នើទៅព្រះមហាក្សត្រសុំឱ្យព្រះអង្គជួយអន្តរាគមន៍សម្របសម្រួលជាមួយអ្នកនយោបាយកំពុងទាស់គ្នា ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ និងអាចរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ ដែល​ផ្តល់ជាការងារដល់ប្រជាពលរដ្ឋ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ