អ្នកស្រី ហុង អាន (ខាងឆ្វេងដៃ លោក ថាច់ សេដ្ឋា) ចូលរួមពិធីជួបជុំសមាជិកគណបក្សភ្លើងទៀននៅទីស្នាក់ការបក្សក្នុងស្រុកសំរោង ខេត្តឧត្តរមានមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

បទ​យក​ការណ៍​៖ ​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​ស្រ្តី​ម្នាក់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ក្រោយ​រង​ការ​គំរាម​សម្លាប់​

ក្រោយការរំលាយគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងមានកម្លាំងគាំទ្រស្ទើរកន្លះនគរកាលពីចុងឆ្នាំ២០១៧មក កម្លាំងបក្សប្រឆាំងដែលកើតឡើងថ្មី ហើយមានសន្ទុះគាំទ្រច្រើន ឈរក្នុងលំដាប់លេខ២បន្ទាប់ពីគណបក្សកាន់អំណាចនោះ គឺត្រូវបានគេមើលឃើញថា ជាគណបក្សភ្លើងទៀនបច្ចុប្បន្ន។

សិស្សានុសិស្សជាច្រើននាក់ចូលរួមសកម្មភាពបណ្ណាល័យចល័តអង្គការស៊ីប៉ា ក្នុងថ្ងៃយុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» នៅខេត្តកំពង់ស្ពឺ អំឡុងថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣។

បទយកការណ៍៖ «សៀវភៅមួយ សហគមន៍មួយ» យុទ្ធនាការបំផុសវប្បធម៌ការអានក្នុងសហគមន៍ទូទាំងប្រទេស

«សម្រាប់ខ្ញុំ រំភើប ហើយមានមោទកភាព។ មោទកភាព ក្លាយជាតំណាងខេត្តរបស់ខ្លួន។ សប្បាយរីករាយ ហើយមានឱកាសអាចបញ្ចេញ អ្វីដែលខេត្តរបស់ខ្លួនមានលើឆាកជាតិ»។​​

អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា កំពុងអង្គុយលើរទេះលក់ទឹក និងភេសជ្ជៈ នៅតាមបណ្ដិយផ្លូវមាត់ទន្លេ នាក្រុងតាខ្មៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

បទយកការណ៍៖ អតីតអ្នកប្រដាល់ម្នាក់តស៊ូលក់ភេសជ្ជៈរកចំណូលជួយគ្រួសារនិងសងថ្លៃព្យាបាល ក្រោយធ្លាក់ខ្លួនពិការ

ធ្លាប់តែជាបុគ្គលដែលមានកាយសម្បទាមាំមួន និងបង្ហាញក្បាច់គុននៅលើសង្វៀនប្រដាល់គុនខ្មែរយ៉ាងស្វាហាប់ ប៉ុន្តែជីវិតយុវជនម្នាក់បានផ្លាស់ប្តូរទាំងស្រុងពីអាជីពលើសង្វៀន មកជាអ្នកអង្គុយលើរទេះជនពិការ ក្បែរធុងក្លាសេទឹកនិងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាជំនួសវិញ។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

បទ​យក​ការណ៍​៖ ​សមាជិកស្ត្រី​ថ្ងៃ​សុក្រ​ ​អ្នក​ស្រី​​ ​សោម​ ចន្ធូ​ ស្លាប់​​ ខណៈ​​​បំណង​ចង់​ឃើញ​ស្វាមី​ចេញ​ពី​ពន្ធនាគារ​មិន​បាន​សម្រេច​

ក្រុមស្រ្តីថ្ងៃសុក្រ ដែលសកម្មចេញមុខទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន បាន​រម្លឹកពីការតស៊ូរបស់អ្នកស្រី សោម ចន្ធូ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ទាំងមិនទាន់សម្រេច​បំណងរកយុត្តិធម៌ឱ្យស្វាមីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងបាននៅឡើយ។

បទយកការណ៍៖ ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ស្នើអាជ្ញាធរបង្ក្រាបបទល្មើសកាប់ឈើឱ្យមានប្រសិទ្ធភាព

រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០​​ហិកតា នៅ​ភូមិ​សាស្ត្រប្រ​ជុំ​ ៣​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុកត្បែងមាន​ជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ ​បើ​ទោះបីជាបានដាក់បញ្ចូលជាតំបន់​​ដែន​​ជម្រកសត្វ​ព្រៃយ៉ា​ង​ណា​ក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិច​គួយ នៅឃុំ​ប្រមេរុ ស្រុក​ត្បែង​មានជ័យ​ នៅ​តែ​អះអាង​ថា ព្រៃ​ព្រះ​រការ​ ​នៅ​តែរ​ង​​ការ​ទន្ទ្រាន​ និង​កាប់បំផ្លាញ​ពីសំ​ណាក់​ឈ្មួញ​ ក្រោម​រូបភាពជួល​​ប្រជាពលរដ្ឋមូលដ្ឋាន និង​ជនចំណាកស្រុកកាប់បំផ្លាញ។

កញ្ញា សូ មេត្តា ក្រោយចេញពីមណ្ឌលអប់រំកែប្រែទី២ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បទ​យក​ការណ៍​៖ ​កញ្ញា​ ​សូ​ ​មេត្តា​ ​និង​ប្អូន​ស្រី​២​នាក់​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​កម្ពុជា​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ ​ក្រោយ​មាន​ការ​ប៉ុន​ប៉ង​សម្លាប់​ ​ ​

អតីតសមាជិក​​​យុវជន​ខ្មែរ​ថាវរៈ​មួយរូប កញ្ញា អេង ម៉ាឡៃ ហៅ«សូ មេត្តា»  ត្រូវបានគេស្គាល់កាន់តែច្រើន ក្រោយពេលកញ្ញាបានប្រឡូកការងារសង្គមមួយចំនួន ដូចជាទាមទារឱ្យមានយុត្តិធម៌សង្គម ចូលរួមកិច្ចការពារបរិស្ថាន ការនិយាយកែលម្អ ឬ​ចំណុចអសកម្មរបស់រដ្ឋាភិបាលជាមួយប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមពិធី​កោសក់ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កាលពីដើមឆ្នាំមុន ការចូលរួម​ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាដើម។  

ទិដ្ឋភាពសាលាបឋមសិក្សាត្រាំងកិត ដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៥ ដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី ក្នុងភូមិពូកេះ ឃុំមេម៉ង់ ក្នុងស្រុកកែវសីមា កាលពីខែឧសភា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

បទ​យក​ការណ៍​៖ ​សាលា​បឋម​ត្រាំងកិត​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ប្រឈម​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​និង​មិន​មាន​បន្ទប់​ទឹក​ ​

ស្ថិតនៅក្នុងភូមិពូកេះ ឃុំមេម៉ង់ ក្នុងស្រុកកែវសីមា សាលាបឋមសិក្សាត្រាំងកិត ដែលស្ថិតនៅតំបន់ដាច់ស្រយាល​មួយបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៥ នៅលើផ្ទៃដីប្រមាណ ១ហិកតា ដែលមានចម្ងាយ​ជាង ៤០គីឡួម៉ែត្រពីទីរួម ខេត្តមណ្ឌលគិរី។ គ្រូបង្រៀននៅទីនោះបានឱ្យដឹងថា សាលានេះមានសភាពចាស់ ខ្វះខាតទឹកស្អាត និងបន្ទប់ទឹក ឬបង្គន់អនាម័យ ខណៈផ្លូវចូលទៅកាន់សាលា មានជង្ហុកធំៗ ភក់ជ្រាំ និងមានសភាពស្ងាត់ជ្រងំ អមដោយព្រៃនៅសងខាងផ្លូវ ដែលពិបាកដល់ការធ្វើដំណើររបស់គ្រូបង្រៀន និងការនាំចូលសម្ភារៈផ្សេងៗ​ចូលទៅក្នុងភូមិ។

បទយកការណ៍៖ ក្រុមអ្នកប្រតិបត្តិទេសចរណ៍ថា បម្រាមថតរូបនៃអាជ្ញាធរជាតិអប្សរា មិនផ្ដល់ចំណេញអីដល់ទេសចរណ៍តំបន់អង្គរ

តំបន់អង្គរ គឺជាប៉ូលទេសចរណ៍វប្បធម៌ដ៏សំខាន់បំផុតរបស់កម្ពុជា ដែល​​សម្បូរទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ បុរាណ​ស្ថាន​នានា ផ្សារ​ភ្ជាប់​នឹង​បណ្ដុំប្រពៃណីទំនៀម​ទម្លាប់ ដែល​បាន​បន្សល់​ទុក និង​មានរហូត​ដល់​សព្វ​ថ្ងៃ។ តំបន់នេះត្រូវបានចុះបញ្ជីជាសម្បត្តិ​បេតិក​ភណ្ឌវ​ប្បធម៌​ពិភព​លោក នៃ​អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ បន្ទាប់មក ដើម្បីស្ដារនិង​អភិវឌ្ឍទេសចរណ៍ អាជ្ញាធរ​ដើម្បី​ការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ដែលហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» ក៏ត្រូវបានបង្កើតឡើងដែរ ក្នុងឆ្នាំ១៩៩៥។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាតាឡុកសារមន្ទីរខេត្តចំនួន០៦សារមន្ទីរ តាមប្រព័ន្ធអ៊ីនធើណេត នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។

បទយកការណ៍៖ មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ ប្ដឹងចៅហ្វាយនាយថាប្រព្រឹត្តអំពើពុករលួយដែលកាងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌

មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ បានដាក់ពាក្យប្ដឹងទៅស្ថាប័នប្រឆាំងអំពើពុករលួយ​ ដោយចោទប្រកាន់ប្រធាននាយកដ្ឋានសារមន្ទីរនេះថា យកស្ថាប័នរដ្ឋមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយអាងសែស្រឡាយរដ្ឋមន្ត្រីក្រសួងវប្បធម៌។

កុមារជនជាតិដើមភាគតិចចារ៉ាយ ចូលរួមអានសៀវភៅជាមួយក្រុមយុវជនស្ម័គ្រចិត្ត នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

បទយកការណ៍៖ យុវជនខេត្តរតនគិរី រៃអង្គាសថវិកាដើម្បីសង់បណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច

ក្រុមយុវជនស្ម័គ្រចិត្តវ័យក្មេងចំនួន១២នាក់កំពុងរៃអង្គាសថវិកាតាមបណ្តាញសង្គម ក្នុង​​គោ​ល​បំ​​ណ​​ងសាងសង់ប​​​ណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដើម្បីជំរុញ​​ឱ្យ​ពួក​​គេ​​​​ទ​​ទួលបាន​​កា​រ​​សិក្សាអប់រំពេញលេញដូចទៅនឹងកុមាររស់នៅទីក្រុងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ