សាលាដំបូងខេត្តបាត់ដំបង។

មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ពីបទបន្លំខ្លួនធ្វើជាសមត្ថកិច្ច និងកំហែងយកប្រាក់ពីអ្នកដទៃ

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ដែលជាបងប្អូននឹងគ្នា​ ពី​បទបន្លំខ្លួន​​ធ្វើជាសមត្ថកិច្ច និង​កំហែងយក​ប្រាក់​ពី​អ្នក​ដទៃ។

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់ ប្រកាសផ្ដល់រង្វាន់១០០០ដុល្លារចំពោះការផ្ដល់ព័ត៌មានជនសង្ស័យ

​ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ បានប្រកាសផ្ដល់រង្វាន់ចំនួន១ ០០០ ដុល្លារដល់អ្នកដែលដឹងកន្លែង​លាក់​ខ្លួន​របស់ជនសង្ស័យ​ ​ដែល​លោក​ជឿ​ថា​បាន​សម្លាប់​ភរិយារបស់លោក​។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិលយល់ថាការយាយីសំឡេងរិះគន់ជំរុញឱ្យបទឧក្រិដ្ឋកើនឡើង

ក្រុមអង្គការ​សង្គមស៊ីវិល​មួយចំនួនបង្ហាញការព្រួយបារម្ភថា កម្ពុជានឹងពិបាកបោសសម្អាត​បទ​ឧក្រិដ្ឋ​លាងលុយ​ខុស​ច្បាប់​ និងរើខ្លួនចេញពីបញ្ជីខ្មៅនៃអំពើជួញដូរមនុស្ស បើសំ​ឡេ​​​ងរិះគន់​ដែល​​ជា​​​តួអង្គ​ចូល​រួម​ជំ​រុញ​​​តម្លា​ភាពសង្គម នៅតែបន្តរងការគំរាមកំហែង ក្រោម​រូបភាព​អនុវត្ត​ច្បាប់​បែប​ស្តង់​ដា​រកម្ពុជា​។

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចកម្ពុជាថាមិនឃើញមានការចាប់បង្ខាំងពលរដ្ឋជប៉ុនដូចការអះអាងឡើយ

ក្រសួង​មហាផ្ទៃ​កម្ពុជា ​បាន​​ឱ្យ​ដឹ​ង​​ថា ក្រោយស៊ើបអង្កេត នគរបាល​​អន្តោប្រវេសន៍រក​មិនឃើញមាន​ករណីបង្ខាំងមនុស្សទុកដូចការអះអាង​ដែល​ថាមាន​ការ​បង្ខាំង​ជនជាតិជប៉ុនចំនួន​១៩​នាក់នៅ​​សណ្ឋាគារ​​មួយ​​ក្នុង​​ខេត្ត​ព្រះសីហនុ។

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ករណីឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត នៅតែមិនទាន់រកឃើញអ្នកស្លាប់ជាជនជាតិខ្មែរនៅឡើយ

ខណៈអគារកាស៊ីណូ ហ្គ្រេនដាយ​មិន (​Grand Diamond) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែត្រូវបានរុះរើ និងវាយកម្ទេចចោល គ្រួសារកម្ពុជាមួយចំនួននៅតែរង់ចាំការផ្ដល់អត្តសញ្ញាណពីសាច់ញាតិរបស់ខ្លួនដែលបាត់បង់ក្នុងករណីអគ្គិភ័យមួយនេះ។

(ឆ្វេង) លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (កណ្ដាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង (ស្ដាំ) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

ក្រសួងការពារជាតិប្រកាសប្រឆាំងចំពោះជនណាដែលធ្វើឱ្យប៉ះពាល់កិត្តិយសកងទ័ព

ក្រសួងការពារជាតិ ប្រកាសប្រឆាំងដាច់ខាតចំពោះជនណាដែល​ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ ខណៈបុរសម្នាក់បានរិះគន់​អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថាបានអំណាចដោយសារឪពុក មិនមែនបានដោយសមត្ថភាព។

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

អគ្គិភ័យនៅកាស៊ីណូប៉ោយប៉ែត បង្ហាញពីភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ស្ដីពីការបង្ការនិងការពន្លត់អគ្គិភ័យ

អគ្គិភ័យដ៏ប្រល័យក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ បានធ្វើឱ្យសុវត្ថិភាពអគ្គិភ័យក្លាយជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនៅរាជធានីភ្នំពេញ។

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីស្ត្រីម្ចាស់ហាងបញ្ចាំស្លាប់នៅកាស៊ីណូណាហ្គាវើលដ៍

ករណីស្ត្រីម្ចាស់ហាងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកាស៊ីណូណាហ្គាវើលដ៍ និងត្រូវបានព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនោះ ពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតនៅឡើយ។ នេះបើតាមការថ្លែងរបស់អធិការនគរបាលខណ្ឌចំការមន លោក យិន សាន ប្រាប់វីអូឌីនៅព្រឹកថ្ងៃទី២០ ខែមករា នេះ។  

គេហដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយច្រាំងមាត់ទន្លេ ស្ថិតក្នុងស្ថានភាពរងការបាក់ស្រុតចូលទៅក្នុងព្រែក ចំណែកផ្ទះមួយចំនួនក៏កំពុងតែរុះរើយ៉ាងប្រញាប់ប្រញាល់ទៅរកទីសុវត្ថិភាពបណ្ដោះអាសន្ន ដោយហេតុការណ៍នេះកើតឡើងនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋរស់នៅជាប់ព្រែកថី ក្នុងខេត្តកណ្ដាល ជិត១០០គ្រួសារបង្ខំរើផ្ទះក្រោយផ្ទះ៦ខ្នងបាក់ចូលព្រែក

ពលរដ្ឋដែលរស់នៅ​ជាប់ព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួនជិត១០០​​គ្រួសារ បង្ខំចិត្ត​រើផ្ទះសម្បែងចេញពីកន្លែងធ្លាប់រស់នៅ ក្រោយ​ពីមាន​ផ្ទះចំនួន​៦ខ្នងបានបាក់ស្រុតចូលក្នុងព្រែក​ ខណៈ​ពលរដ្ឋទាំងនោះ​ស្នើឱ្យរដ្ឋាភិបាលផ្ដល់សំណងដីនិងផ្ទះដល់ពួកគេ។​ ​

ការជំរិតទារប្រាក់ ការចាប់ខ្លួនតាមទំនើងចិត្ត អំឡុងពេលបង្ក្រាបគ្រឿងញៀនធ្វើឱ្យ «ពលរដ្ឋខឹងសម្បា»

លោកស្រី សូ ចន្ធូ កំពុងឈរនៅខាងក្រៅផ្ទះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ​ទី១១ ខែមករា ឆ្នាំ២០២៣​ នៅពេលដែលសមត្ថកិច្ចជាច្រើននាកបានឡោមព័ទ្ធរ៉ឺម៉កកង់បីមួយគ្រឿងនៅកាច់ជ្រុង ហើយវាយខ្នោះអ្នកបើកបររ៉ឺម៉កកង់បីនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ