បណ្តាមេដឹកនាំនៅប្រទេសអឺរ៉ុប កំពុងតែប្រជុំដោះស្រាយបញ្ហាស៊ុតមានសារធាតុគីមី ក្រោយពេលដែលអ្នកជំនាញបានរកឃើញថា សារធាតុប្រភេទនោះ កំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សអ្នកបរិភោគពិសេសប្រព័ន្ធប្រសាទ។
ប្រធានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅអឺរ៉ុប លោក Vytenis Andriukaitis ថ្លែងថា បណ្តាប្រទេសទាំងអស់នៅអឺរ៉ុបគួរតែបញ្ឈប់ការបន្ទោសគ្នាទៅវិញទៅមក ហើយបើកការប្រជុំមួយ ថ្នាក់រដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីដោះស្រាយ។
ស៊ុតដែលគេរកឃើញថា មានសារធាតុគីមីនោះគឺនាំចេញពីប្រទេសហូឡង់ ហើយពេលនេះត្រូវបានផ្អាកការនាំចេញ។ ប្រទេសហូឡង់គឺជាប្រទេសនៅអឺរ៉ុបដែលផលិតស៊ុតច្រើនជាគេនៅលើពិភពលោក ហើយនាំចូលលក់នៅអឺរ៉ុបច្រើនជាគេ។
សារធាតុគីមីដែលគេរកឃើញនោះមានឈ្មោះ fipronil ជាភេទថ្នាំដែលសម្លាប់សត្វល្អិត វាជាភេទថ្នាំគីមី ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។
ក្រោយការសង្ស័យហើយក្រុមមន្ត្រីជំនាញស៊ើបអង្កេត គឺកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងប្រទេសហូឡង់ជាង ១០០០កន្លែងត្រូវបិទ និង ចំនួន២៦ផ្សេងទៀត កំពុងស្ថិតនៅក្នុងការសង្ស័យ៕