នគរបាល​បាត់ដំបងឲ្យពលរដ្ឋប្រុងប្រយ័ត្នក្រោយរកឃើញមីន១៧គ្រាប់

​សមត្ថកិច្ចស្រុកសំឡូត ខេត្តបាត់ដំបង បានរកឃើញម៉ីនប្រភេទស្គរចំនួន១៧គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម ហើយគ្រាប់មីនទាំងនោះ កម្លាំងជំនាញកំពុងធ្វើការត្រួតពិនិត្យនិងទាក់ទៅខាងអង្គភាពស៊ីម៉ាក់ដើម្បីយកកំទេចចោល។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃចន្ទម្សិលមិញ​ បានឲ្យដឹងថា​ គ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាមទាំងនោះរកឃើញកាលពីថ្ងៃទី ០៩ខែកញ្ញានៅម្តុំវាលធ្មា ភូមិចម្លងរមាំងលើ ឃុំអូរសំរិល។ សមត្ថកិច្ចចុះស្រាវជ្រាវរកឃើញបន្ទាប់ពីមានពលរដ្ឋម្នាក់លោក ង៉ែត សុខន អាយុ៥៥ឆ្នាំ បានរាយការណ៍ប្រាប់។

​​អធិការ​ស្រុក​សំឡូត​ ក៏បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុងស្រុក​សំឡូត​ខេត្តបាត់ដំបង​ទាំងអស់​ ត្រូវបង្កើនការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ក្តី​ ឬ​យុទ្ធ​ភ័​ណ្ឌ​ដែល​បាន​មក​ពី​គ្រប់​មជ្ឈដ្ឋាន ​ត្រូវ​រាយការណ៍​​បន្ទាន់​ ប្រសិនជា​ឃើញ​អាវុធ​ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​ ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ ឫ​អង្គភាព​ស៊ី​ម៉ាក់ដើម្បី​យក​ទៅ​កំទេច​ចោល​៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ