តំណាងទូតកម្ពុជាប្រចាំប្រទេសចំនួន៣ នៅរយៈពេល២ខែចុងក្រោយនេះ បានជួយអន្តរាគមន៍ និងបញ្ជូន ពលរដ្ឋខ្មែរខុសច្បាប់ចំនួន៣០នាក់ ដែលភាគច្រើនជាកុមារបានមកកាន់ប្រទេសកម្ពុជាវិញ ។
ក្នុងលិខិតចុះថ្ងៃទី១២ ខែមេសានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រទេសម៉ាឡេស៊ីបានសហការជាមួយអាជ្ញាធរនៅទីនោះ បញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុស ច្បាប់ចំនួន១២នាក់មកកម្ពុជាវិញ ។
លិខិតដដែលនោះឲ្យដឹងទៀតថា ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមក៏បានសហការជាមួយ អាជ្ញាធរវៀតណាម បញ្ជូនពលរដ្ឋ១៤នាក់ដែលទៅរកស៊ីខុសនៅប្រទេសនោះមកកម្ពុជាវិញផងដែរ ដោយក្នុង នោះមានកុមារ១១នាក់។
ចំណែកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានសហការជាមួយអាជ្ញាធរថៃ បញ្ជូនកុមារី៤នាក់មានអាយុពី៣ដល់ ១៣ឆ្នាំដែលរងគ្រោះដោយសារការជួញដូរបានត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២២មីនា៕