អ្នកនយោបាយជើងចាស់ស្នើឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីក្រោយចុះចេញពីអំណាច

ព្រឹទ្ធាចារ្យនយោបាយជើងចាស់មួយរូបបានស្នើទៅលោកនាយករដ្ឋមន្ដ្រី និងប្រធានគណបក្សសង្គ្រោះជាតិ ឲ្យ​បញ្ចៀស​សង្គ្រាមបង្ហូរឈាមគ្នាខ្មែរឯង ដោយលោកទទូច​ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្ដ្រី ក្រោយ​ចុះ​ចេញ​ពី​តំណែង។

ក្នុងលិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា តែ​ខ្លឹមសារ​តែ​មួយ​ ផ្ញើ​ទៅ​លោក ហ៊ុន សែន ផង និង​លោក កឹម សុខា ផង នៅថ្ងៃទី១៥ ខែកក្កដានេះ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បាន​រំលឹក​ឡើង​វិញ​អំពី​សង្គ្រាម ដែល​កើត​ឡើង​ជាច្រើន​ជំនាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ចាប់​តាំង​ពី​ប្រទេស​មហា​អំណាច​ធំ​មួយ​នៅ​ក្នុង​តំបន់ រហូត​ដល់​ក្លាយ​ជា​ប្រទេស​តូច​មួយ។

ជាអតីតរដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និងក្រសួងអភិវឌ្ឍជនបទមកពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានទទូច​ទៅ​លោក ហ៊ុន សែន និងលោក កឹម សុខា ឲ្យ​ស្នើ​ច្បាប់​មួយ​សម្រាប់​ការពារ​​នាយករដ្ឋ​មន្ត្រី ក្រោយ​ពី​ចាក​ចេញ​ពី​អំណាច។

សំណើ​ច្បាប់​មួយ​ដែល​លោក លឺ ឡាយស្រេង ចង់​បាន​នោះ ក្រៅ​ពី​ធានា​ការពារ​នាយករដ្ឋ​មន្ត្រី​ក្រោយ​ចាក​ចេញ​ពី​តំណែង​ហើយ​នោះ ក៏​បាន​ផ្ដល់​ងារ​ជា “វីរៈ​បុរស​ជាតិ”​ផង​ដែរ សម្រាប់​នាយករដ្ឋ​មន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ