គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានច្រានចោលបណ្តឹងរបស់គណបក្សធំៗចំនួន៣៣បណ្តឹង ដោយចាត់ទុកថា បណ្តឹងទាំងនោះផុតកាលកំណត់របស់ច្បាប់។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមិថុនា នេះបានឱ្យដឹងថា គ.ជ.ប បានសម្រេចចារបដិសេធលើបណ្តឹងចំនួន ៣៣បណ្តឹង ដែលគណបក្សនយោបាយបានប្តឹងបន្តមកពីរាជធានីខេត្តចំនួន១០ ហើយ គ.ជ.ប បានចាត់ទុកបណ្តឹងទាំងនោះថា ផុតកាលកំណត់របស់ច្បាប់ទើបសម្រេចចារបដិសេធដូច្នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ដែរថា ពាក្យបណ្តឹងទាំងនោះមានបណ្តឹងមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១០បណ្តឹង គណបក្សសង្គ្រោះជាតិចំនួន ២២បណ្តឹង និងប្រជាពលរដ្ឋ ១បណ្តឹង។
គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ គ.ជ.ប បានទទួលបណ្តឹងពីគណបក្សនយោបាយចំនួន ៦១បណ្តឹង៕