សភាអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកភ្លាមៗក្រោយប្រទេសនេះបានប្រកាសថានឹងមិនមានការលើកលែងពន្ធក្នុង ការនាំចូលដែកនិងអាលុយមីញ៉ូមពីសហគមន៍អឺរ៉ុបទៀតទេចាប់ពីថ្ងៃសុក្រនេះទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាអឺរ៉ុបដែលចេញផ្សាយកាលពីម្សិលមិញ ប្រធានគណៈកម្មាធិការពាណិជកម្មអន្តរជាតិនៃសភាអឺរ៉ុប លោក Bernd Lange ថ្កោលទោសសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកបែបនេះ ដោយថាសេចក្តីសម្រេចនេះផ្ទុយពីច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលរបស់លោកត្រាំបានចេញសេចក្តីសម្រេចថានឹងមិនមានការលើកលែង ពន្ធណាមួយទៀតទេសម្រាប់ការនាំចូលដែកនិងអាលុយមីញ៉ូមពីសហគមន៍អឺរ៉ុប កាណាដា និងមិកស៊ីកូ។ សេចក្តី សម្រេចនេះត្រូវបានប្រទេសទាំងនោះប្រតិកម្មយ៉ាងខ្លាំង។