ស្លាប់​យ៉ាង​តិច​២២​នាក់​ក្រោយ​ពួក​ឧទ្ទាម​បំផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារ​មួយ​នៅ​ប៉ាគីស្ថាន

ក្រុម​មន្ត្រី​ប៉ូលិស​ប៉ាគីស្ថាន​(រូបភាពពី​ទីភ្នាក់ងារ​ AFP)

យ៉ាង​ហោច​ណាស់​មនុស្ស ២២​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៥៧​នាក់​ទៀត បាន​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅពេល​រថយន្ត​ផ្ទុក​គ្រាប់​បែក​មួយ​គ្រឿង បាន​ផ្ទុះ​ឡើង​កម្ទេច​ផ្សារ​មួយ​កន្លែង នៅ​តំបន់​កុលសម្ព័ន្ធ​និកាយ​ស៊ីអ៊ីត។ នេះដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ AFP ដែល​ផ្សាយ​ថា ពួក​ឧទ្ទាម​តាលីបង់ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​រលក​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួក​ឧទ្ទាម បាន​សម្លាប់​មនុស្ស ១៣០​នាក់ នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​ ដែល​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ។

អាជីវករ​ម្នាក់ បាន​ប្រាប់ថា មនុស្ស​ម្នា​បាន​​ស្រែក​យំ​ឲ្យ​ជួយ ហើយ​គ្រប់​យ៉ាង​ពោរ​ពេញ​ទៅ​ដោយ​ធូរ​លី​ដី។

គ្រូ​ពេទ្យ​ម្នាក់​ប្រចាំ​នៅ​មន្ទីរ​ពេ្យ​ក្នុង​តំបន់ បាន​ឲ្យ​ដឹង​ថា សព​មនុស្ស ២២​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ និង​មាន​អ្នក​របួស ៥៧​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី និង​ក្មេងៗ​ផង​ដែរ។

នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក ណាវ៉ាស ហ្សារីហ្វ បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​នេះ ដោយ​លោក​ជំរុញ​ឲ្យ​កម្ទេច​ចោល​ទាំង​ស្រុង​នូវ​ក្រុម​​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ