ធ្លាយរឿង ប៉ែន ចំរ៉ុង ប្ដឹងលែងលះ ភិន សុដាលីស ​

លោក ប៉ែន ចំរ៉ុុងនិងភិន សុដាលីស(រូបថតពីហ្វេសប៊ុក)

នៅ​ទី​បំផុត​គូស្នេហ៍​ដែល​​​​បាន​ប្រកាស​ថា​​នឹង​​តស៊ូ​ស្រឡាញ់​គ្នា​ដោយ​មិនខ្វល់​ពី​បោះ​បង់​​របស់​​​គ្រួសារ​ខាង​ស្រី ​ គឺ​លោក​ ​ប៉ែន ចំរ៉ុងនិង​​​​​​​​កញ្ញា ភិន សុដាលីស នោះ​ បាន​ឈាន​ដល់​​​​ផ្លូវ​បំបែក​ហើយ ខណៈ​ពាក្យ​ប្តឹង​សុំលែង​លះ​​​របស់​លោក ​ប៉ែន ចំរ៉ុង ធ្លាក់ដល់​ដៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​សុក្រ​ទី​​ ២៩ មេសា​។ ​​​នេះ​ជា​ដំណឹង​​ដ៏​រសើប​បើក​​ឆាកសម្រាប់​ខែ​ឧសភាតែម្ដង ខណៈដែល​ភិន សុដាលីស ក៏ត្រូវ​​​គេ​ដឹង​ថា​​ទើប​នឹង​បាន​ពរពោះ​​​ក្នុង​ផ្ទៃ​ជាង​​​៣ខែ។

នៅទីបំផុតគូស្នេហ៍ដែលបានប្រកាសថានឹងតស៊ូស្រឡាញ់គ្នាដោយមិនខ្វល់ពីបោះបង់របស់គ្រួសារខាងស្រី គឺលោក ប៉ែន ចំរ៉ុងនិងកញ្ញា ភិន សុដាលីស នោះ បានឈានដល់ផ្លូវបំបែកហើយ ខណៈពាក្យប្តឹងសុំលែងលះរបស់លោក ប៉ែន ចំរ៉ុង ធ្លាក់ដល់ដៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី ២៩ មេសា។ នេះជាដំណឹងដ៏រសើបបើកឆាកសម្រាប់ខែឧសភាតែម្ដង ខណៈដែលភិន សុដាលីស ក៏ត្រូវគេដឹងថាទើបនឹងបានពរពោះក្នុងផ្ទៃជាង៣ខែ។

ប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានអះអាងថាពិតជាមានបណ្ដឹងឈ្មោះប៉ែន ចំរ៉ុង ជាតារាសម្ដែងដាក់ពាក្យសុំលែងភរិយាឈ្មោះ ភិន សុដាលីស ពិតប្រាកដមែន ដោយក្នុងបណ្ដឹងនោះគឺលោកបញ្ជាក់ថាមិនអាចរស់នៅចុះសម្រុងគ្នាបន្តទៅទៀត។  ប្រភពដដែលបន្តថាតុលាការនឹងចេញចំណាត់ការកោះហៅភាគីទាំងពីរមកធ្វើការសម្រុះសម្រួលលើកទី១ក្នុងពេលឆាប់ៗ ផ្អែកតាមពាក្យបណ្ដឹងនេះ។ យ៉ាងណាក៏ដោយ លោក សួស វិឡាវ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញបានទទួលស្គាល់ថាខាងរដ្ឋបាលសាលាដំបូងគ្រាន់តែបានទទួលពាក្យបណ្ដឹងរបស់លោកប៉ែន ចំរ៉ុង ពិតមែនប៉ុណ្ណោះ ប៉ុន្តែលោកមិនទាន់បានត្រួតពិនិត្យខ្លឹមសារច្បាស់លាស់ពាក់ព័ន្ធនឹងបណ្ដឹងនេះនៅឡើយទេ ដោយរង់ចាំថ្ងៃរដ្ឋបាលធ្វើការទើបអាចបញ្ជាក់បាន។  លោក ប៉ែន ចំរ៉ុង បានបដិសេធមិនបកស្រាយ បន្ទាប់ពីមានការទម្លាយកាន់តែច្បាស់ពីបណ្ដឹងសុំលែងភិន សុដាលីស របស់លោកត្រូវបានទម្លាយចេញ ខណៈលោក ប៉ែន រស់ ជាបងប្រុស និងជាអ្នកចេញមុខជំនួសកន្លងមក វីអូឌីក៏ទាក់ទងមិនបាន។ ប៉ុន្តែលោក ប៉ែន ចំរ៉ុង មិនបានច្រានចោលថាខ្លួនមិនមានបណ្ដឹងបែបនោះដូចអ្វីដែលបានលើកឡើងនោះឡើយ។ លោក ប៉ែន ចំរ៉ុង និយាយថា៖ “ខ្ញុំកំពុងរវល់! សម្រាប់រឿងហ្នឹងខ្ញុំអត់ចង់បកស្រាយ សុំទោស!”។ មិនខុសគ្នាដែរកញ្ញា ភិន សុដាលីស ដែលត្រូវគេដឹងថាកំពុងពរពោះកូនដំបូងប្រមាណជាង៣ខែ វីអូឌីក៏មិនអាចសុំការបំភ្លឺដូចគ្នាដោយសារតែទូរស័ព្ទរបស់នាងខលចូលតែមិនលើក។

b62ab518-4c89-426e-81f7-f7ca36d80b12
លោក ប៉ែន ចំរ៉ុុងនិងភិន សុដាលីស(រូបថតពីហ្វេសប៊ុក)

តារាមួយរូបដែលស្និទ្ធបំផុតនឹងភាគីខាងប្រុសបានអះអាងដោយមិនបញ្ចេញឈ្មោះថាលោក ប៉ែន ចំរ៉ុង ពិតជាបានសម្រេចចិត្តដាក់បណ្ដឹងសុំលែងនាងភិន សុដាលីស ប្រាកដមែន បន្ទាប់ពីអ្នកទាំងពីរបានផ្ទុះជម្លោះដាក់គ្នាជារឿយៗនិងកាន់តែខ្លាំងនៅអំឡុងដើមខែមីនា។ លោកថាមិនដឹងច្បាស់ថាអ្វីជាមូលហេតុដែលនាំឲ្យគូស្នេហ៍មួយគូនេះឈានដល់ចំណុចលែងលះនោះទេ ដោយគ្រាន់តែបានឮថាសុដាលីសមានសភាពកាចខ្លាំង ដែលមិនអាចឲ្យលោកប៉ែន ចំរ៉ុង តស៊ូរួមរស់បាន។ លោកនិយាយថា៖ “អារឿងចំរ៉ុងប្ដឹងលែងហ្នឹងខ្ញុំទើបតែដឹងដែរទេ ប៉ុន្តែបើរឿងឈ្លោះគ្នាគឺដឹងយូរហើយប្រហែល២៣ខែអីហើយ! និយាយរួមទៅអត់ដឹងថាខាងណាខុសក៏ខុសដែរ ប៉ុន្តែអ្វីដែលដឹងពីចំរ៉ុង គឺដាលីសសម្ដីខ្លាំង ទើបចំរ៉ុងធ្វើអញ្ចឹង!”។

ឆ្លើយតបនឹងបញ្ហានេះ លោក អ៊ិន សុភិន ឪពុករបស់ភិន សុដាលីស បានអះអាងថាកូនស្រីរបស់លោកគឺជានារីមិនណយតាំងពីនៅរស់នៅជាមួយលោកនោះម្ល៉េះ។ លោកនិយាយថា៖ “មុនពេលអាចំរ៉ុងវាមកពាក់ព័ន្ធខ្ញុំប្រាប់ហើយតើថាដាលីសមិនណយទេ ប៉ុន្តែរឿងហ្នឹងបើវាធ្វើជាប្ដីល្អ កូនខ្ញុំវាមិនដែលទៅជ្រះឆ្អេះឲ្យទេ ប៉ុន្តែខ្ញុំឮថារាល់ថ្ងៃកូនខ្ញុំប្រឹងថត ប្រឹងលក់ស្អីៗ(កញ្ចក់ភ្នែក)តាមអនឡាញ យកលុយមកចិញ្ចឹមខ្លួននិងមកបង់ថ្លៃផ្ទះជួលតែម្នាក់ឯងហ្នឹង”។ លោកថាក្រោយចុះអេតាស៊ីវិលធ្វើជាប្ដីប្រពន្ធស្របច្បាប់ ភិន សុដាលីស និងប៉ែន ចំរ៉ុង បានជួលផ្ទះមួយរស់នៅ ដោយមានអ្នកធ្វើការផ្ទះម្នាក់រស់នៅជាមួយ ប៉ុន្តែលោកមិនបានដឹងថាផ្ទះជួលនោះស្ថិតនៅឯណា ដោយភរិយានិងម្ដាយរបស់លោកទើបជាអ្នកចេញចូល។ លោកមានប្រសាសន៍ថា៖ “រឿងពីរនាក់ហ្នឹងម្ដាយខ្ញុំ និងប្រពន្ធខ្ញុំពួកគាត់បានដឹងយូរហើយតែអត់ប្រាប់ខ្ញុំ និយាយរួមទៅទើបតែខ្ញុំដឹងថាចំរ៉ុងដាក់ពាក្យសុំលែងដាលីសហ្នឹងទេ ដែលពួកគាត់ប្រាប់ថាគឺអញ្ចឹងមែន ហើយបើតាមដឹងពីរនាក់ហ្នឹងចែកផ្លូវគ្នាតាំងពីមុនចូលឆ្នាំម្ល៉េះ ដោយសារតែដាលីសគាត់ខឹងហើយគាត់ដេញចំរ៉ុងចេញពីផ្ទះ(ផ្ទះជួល) ប៉ុន្តែចំរ៉ុងគាត់គួរតែដឹងហើយថាខ្លួនឯងជាប្ដីធ្វើអីខ្លះ បានដល់ថ្នាក់មនុស្សស្រីម្នាក់ដែលហ៊ានបោះបង់ឪពុកម្ដាយរត់ទៅនៅជាមួយដេញចេញ!”។

ឪពុករបស់ភិន សុដាលីស គឺលោក ភិន សុផល
ឪពុករបស់ភិន សុដាលីស គឺលោក អ៊ិន សុភិន

លោកថាត្រៀមខ្លួនទទួលភិន សុដាលីស ដៃដប់ ប៉ុន្តែសម្រាប់រឿងបណ្ដឹងរបស់លោក ប៉ែន ចំរ៉ុង លោកសុំមិនលូកដៃដើម្បីឲ្យឆាប់បានបញ្ចប់នោះទេ ដោយលោកបញ្ជាក់ថានឹងទុកសិទ្ធិឲ្យនាងសម្រុះសម្រួលឬលែងលះតាមការសម្រេចចិត្ត។ លោកបន្តថា៖ “ឥឡូវហ្នឹងកូនខ្ញុំវាអត់ព្រមលើកទូរស័ព្ទខ្ញុំសោះ! ទោះខ្ញុំឲ្យម្ដាយខ្ញុំ ឲ្យប្រពន្ធខ្ញុំទៅលួងលោមឲ្យត្រឡប់មកផ្ទះវិញក៏មិនព្រម ខ្ញុំដឹងថាវាខ្មាស ប៉ុន្តែខ្ញុំបានផ្ញើសារទៅដាលីសថាប៉ាអត់ខឹងកូនទេ  ប៉ាបើកទ្វារចាំទទួលកូន។ ប៉ុន្តែខ្ញុំប្រាប់គាត់ថារឿងកូនឯងលែងគ្នាជាមួយចំរ៉ុងប៉ាសុំអត់លូកដៃទេ ចាំទាល់តែកូនឯងដាច់ស្រេចពេលណាបានប៉ាចេញមុខតែម្ដង!”។

ប្រភពដែលបានទម្លាយចេញបានអះអាងថាលោកប៉ែន ចំរ៉ុង មានអ្នកទីបីជ្រៀតជ្រែក ស្របគ្នាដែល ភិន សុដាលីស ក៏បានប្រើពាក្យសម្ដីធ្វើឲ្យលោកប៉ែន ចំរ៉ុង អត់ទ្រាំមិនបាននោះផង ក៏ឈានដល់ការប្ដឹងលែង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។