សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២៨នាក់នៅការដ្ឋានបូមខ្សាច់តាមដងទន្លមេគង្គ

(Photo/Courtesy of National Police)

ជនជាតិវៀតណាមប្រុសស្រីចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ធ្វើការឃាត់ខ្លួននាថ្ងៃទី០១ខែឧសភានេះ ដោយរក​ឃើញថា​ពួកគេប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

យោងតាមការចុះផ្សាយរបស់គេហទំព័រនគបាលជាតិ ជនជាតិវៀតណាមទាំងនេះ ត្រូវបានឃាត់ខ្លួននៅ​ការដ្ឋានកប៉ាល់ បូមខ្សាច់មួយចំនួន នៅតាមដងទន្លេមេគង្គលើក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងមេគង្គក្រោមក្នុងស្រុកល្វាឯមខេត្ត​កណ្ដាល។ ប្រភពដដែលឲ្យដឹងថា ជនជាតិវៀតណាមទាំង២៨នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់​ការតាមនិតីវិធីច្បាប់។

ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម​ Vietnam News កាលពីថ្ងៃទី២៣ខែមេសា រដ្ឋា​ភិបាលវៀតណាម បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យភាគីកម្ពុជាជួយសម្រួលនិតីវិធីឲ្យជ​នជាតិរៀតណាម​ជាង១៧ម៉ឺននាក់ដែល កំពុង​រស់​នៅ​កម្ពុជា​ បានរស់នៅដោយស្របច្បាប់នៅកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ