ទីតាំង២ដែលលោកត្រាំពិចារណាសម្រាប់ជួបលោកគីម

លោក ត្រាំ (ស្តាំ) និង លោក គឺម (Photo/Courtesy Reuters)

ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែពិចារណាទីតាំងចំនួនពីរ សម្រាប់ធ្វើជាកន្លែងលោក ជូបជាមួយ​លោក គីម ជុងអ៊ុននៅដើមខែមិថុនាខាងមុខនេះ។​

តាមបណ្តាញសង្គម Twitter របស់លោក ត្រាំ ឲ្យដឹងថា ទីតាំងពីរនោះ គឺប្រទេសសិង្ហបុរី និង​នៅតំបន់គ្មានយោធា ឬហៅផ្ទះសន្តិភាពនៅចន្លោះព្រំដែននៃប្រទេសកូរ៉េទាំងពីរ។​

លោកត្រាំ គ្រាន់តែបង្ហើបឡើងដោយមិនសម្រេចយកទីតាំងណាមួយនៅឡើយ ប៉ុន្តែលោក ហាក់មានការផ្តោត​ច្រើនលើទីតាំងតំបន់គ្មានយោធានៃប្រទេសកូរ៉េ។​

បើនិយាយពីប្រទេសសិង្ហបុរីវិញ លោកលី សៀន ឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីថ្លែងថា រហូត ដល់ពេលនេះ រដ្ឋាភិបាលរបស់លោក មិនទាន់ទទួលបានសំណើជាផ្លូវការណាមួយពីដ្ឋាភិបាលកូរ៉េខាងជើង ឬ រដ្ឋាភិបាលអាមេរិកនោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ