វៀតណាមបន្តឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់យោធា២រូបករណីពុករលួយ

Google/Courtesy Photo

មន្ត្រីជាន់ខ្ពស់យោធាវៀតណាមចំនួនពីររូបបន្ថែមទៀត​ ត្រូវបានចោទប្រកាន់ ហើយឃុំខ្លួន នៅក្នុង​ផ្ទះ​ដោយ​សង្ស័យថា ជាប់ពាក់ព័ន្ធអំពើពុករលួយ និងការរំលោភបំពានអំណាចរដ្ឋ។

ឧត្តមសេនីយ៍ Bui Van Tiep អតីតមេបញ្ជាការនៅកងទ័ពអាកាស ត្រូវបានតុលាការដាក់ឲ្យ ស្ថិតនៅ​ក្រោម​​ការឃុំខ្លួននៅក្នុងផ្ទះ ដើម្បីស៊ើបអង្កេតករណីពុករលួយនិង រំលោភអំណាច ដែលកំហុសនេះ​កើត​មាន​នៅក្នុងក្រុមហ៊ុនមួយរបស់រដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។​

ចំណែកមន្ត្រីជាន់ខ្ពស់ផ្នែកយោធាមួយទៀតលោកឧត្តមសេនីយ៍ Phung Danh Tham ជាអ្នកគ្រប់​គ្រង​ក្រុមហ៊ុន Thai Son Group ត្រូវបានចោទប្រកាន់ពីការធ្វេសប្រហែសក្នុងតួនាទី និងការ​បំពាន​ជាញឹក​ញាប់​​​នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ។

ទោះយ៉ាងណា កំហុសនៃការចោទប្រកាន់នេះ អាជ្ញាធរវៀតណាមមិនបានផ្សព្វផ្សាយជា សាធារណៈនោះ​ទេ។​ មួយរយៈនេះ ទាំងមន្ត្រីស៊ីវិល និងមន្ត្រីយោធាផងនោះ ត្រូវបានចោទ ប្រកាន់ជាបន្តបន្ទាប់ថា ពាក់​ព័ន្ធពុករលួយ​និងរំលោភអំណាចរដ្ឋ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ