និស្សិតសារព័ត៌មានយកបញ្ហាសង្គមមកបង្ហាញតាមរយៈខ្សែភាពយន្តខ្លីចំនួន៨

ភាពយន្តឯកសារខ្លីចំនួន៨ (FB: Project 3)

ក្រុមនិស្សិតសារព័ត៌មាននៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ គ្រោង​​លាត​ត្រដាង​បញ្ហា​សង្គមបច្ចុប្បន្ន តាមរយៈការដាក់បញ្ជាំងខ្សែភាពយន្តខ្លីចំនួន៨ ដែលពួកគេជឿថា ខ្សែ​ភាពយន្ត​ទាំងនោះ នឹងជាផ្នែកមួយ ក្នុងការ​បោះ​ជំហាន​ទៅ​រក​ដំណោះ​ស្រាយ​ដ៏​សម​ស្រប ​ដើម្បីជា​ការវិវឌ្ឍ​ទៅ​មុខ ​ប្រកបដោយ​ភាព​សុខ​ដុម​រមនា​នៃ​កម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន ខ្សែភាពយន្តខ្លីចំនួន៨ ផ្តោតសំខាន់​ទៅ​លើ​កម្រង​សាច់​រឿង ​ដែល​​មិន​សូវ​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់ ដូចជា​ជីវិត​តស៊ូ និង​ក្តីសង្ឃឹមរបស់​បុគ្គល​មាន​ទេពកោសល្យ តំបន់ទេសចរណ៍ ដែលមិនទទួលបានការផ្តោតអារម្មណ៍ និងការចងចាំ​របស់​អ្នកនៅរស់រាន​មានជីវិតពីរបបខ្មែរក្រហម។

ខ្សែភាពយន្តនេះ ដែលជាផ្នែកមួយនៃគម្រោង Project 3 នឹង​​ត្រូវសម្ពោធដាក់បញ្ចាំ​ងជា​លើក​ដំបូង នៅរសៀល ថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៧នេះ នៅឯបរិវេណដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៍ នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

ភាពយន្តឯកសារខ្លីចំនួន៨ ត្រូវបានផលិតឡើង ដោយក្រុម​និស្សិតឆ្នាំទី៣ ​នៃដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៍ ដែលស្ថិតក្រោម​ការ​ឧបត្ថម្ភ​ពី​​ទីភ្នាក់ងារ​អភិវឌ្ឍ​អាល្លឺម៉ង់ ​(GIZ) និង​សេវាកម្ម​ស៊ីវិល​សន្តិភាព​អ៊ឺរ៉ុប (ZFD) ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។