សាលាឧទ្ធរណ៍​លើកពេល​សវនាការលើសំណើបន្ថយទោស​ ជួប សំលាប់

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

ចៅក្រមសាលា​ឧទ្ធរណ៍​នៅថ្ងៃអង្គារនេះ​ សម្រេចលើកពេលសវនាការលើបណ្តឹងសុំឲ្យបន្ធូរបន្ថយទោសឈ្មោះ អឿត អាង ហៅជួបសម្លាប់ដោយហេតុផលថា អវត្តមានជនជាប់ចោទ។​

តាមគម្រោង​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ទៅ​លើ​បណ្តឹង​ជំទាស់​សាល​ក្រម​សាលា​ដំបូង​ដែល​បាន​សម្រេច​ឲ្យ​ ជួប​ សំលាប់ មេធាវី​ជួបសម្លាប់ គឺ​លោក ឡោ គឹមហ្គិច បាន​ឲ្យ​វី​អូ​ឌី​ដឹងនៅរសៀល​នេះ​ថា បណ្តឹង​ជំទាស់​ទៅ​នឹង​សាលក្រម​សាលា​ដំបូង​នេះ​ត្រូវ​បាន​តុលាការ​សម្រេចលើពេលទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិនទាន់​កំណត់​រយៈពេល​ដោយសារ​អវត្ត​មាន​លោក​​ជួប សម្លាប់​ក្នុង​សវនាការ។

កាលពីចុង​ខែ​ មីនា ឆ្នាំ​២០១៧ សាលាដំបូង​រាជ​ធានីភ្នំពេញ​បានសម្រេច​ចោទប្រកាន់​លោក អឿត អាង​ហៅ​ជួប​ សម្លាប់​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជិវិត​ពី​បទ​មនុស្ស​ឃាត​ ទៅ​លើអ្នក​វិភាគ​បញ្ហា​សង្គម​លោក​កែម ឡី កាលពីខែ​កក្កដាឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ