ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង នៅព្រឹកនេះ គោឧសភរាជ បរិភោគស្រូវនិងពោត បានប្រមាណ៩៥ភាគរយ ខណៈសណ្ដែកបានប្រមាណ៨០ភាគរយ នេះបើតាមការផ្សងប្រផ្នូលពីភោគផលកសិកកម្មនៅឆ្នាំនេះ។
ប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ ដើម្បីប្រាប់ពលរដ្ឋឲ្យបានដឹងថា រដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។
ជាការកត់សំគាល់ ផលិតផលកសិកម្មចំនួន៧មុខ ត្រូវដាក់រៀបចំឲ្យគោឧសភរាជ បរិភោគជាអាហារ រួមមាន ស្រូវ ពោត សណ្ដែក ល្ង និង ស្មៅ ជាដើម ដើម្បីជាការផ្សងប្រផ្នូលពីភោគផលកសិកម្ម៕