បក្សប្រឆាំងថា ស្ថានការណ៍នយោបាយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្រោយចាប់ខ្លួនមេដឹកនាំពួកគេ

លោកស្រី មូរ សុខហួរ កាលពីពេលកន្លងទៅ។

មេដឹកនាំគណបក្សប្រឆាំង លោកស្រី មួរ សុខហួរ បានហៅការចាប់ខ្លួនលោក កឹម សុខា ថា ដៃគូប្រកួត​បា​ន​​​រុញស្ថានការណ៍នយោបាយ ឲ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មុនការបោះឆ្នោតមកដល់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននៅ​ម៉ោង ១២ និង​ ៣៥​នាទី រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា នៅ​ឯ​គេហដ្ឋាន​របស់​លោក ទាំងមិនបង្ហាញដីកាបង្គាប់ពីតុលាការ។

រដ្ឋាភិបាល​​បាន​ចោទ​លោក កឹម សុខា ថា បាន​ឃុប​ឃិត​ជា​មួយ​អាមេរិក​ រៀបចំ​ផែនការ​សម្ងាត់ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​ចាត់​ទុកទំនាក់ទំនងនេះ​ថា ​ជា​អំពើ«​ក្បត់​ជាតិ »ល្មើស​នឹង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

ប៉ុន្តែ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោកស្រី មួរ សុខហួរ ​ប្រាប់​អ្នក​សារព័ត៌មាន​​ថ្ងៃទី​៣ ខែ​​វិច្ឆិកា​នេះ​​ថា​ ស្ថានការណ៍​នយោបាយ​ នៅ​ពេល​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ មុន​កា​រ​បោះឆ្នោ​ត​ជា​តិ​មក​ដល់​។

ទោះជាយ៉ាងណា លោកស្រី មួរ សុខហួរ នៅតែអំពាវនាវឲ្យដៃគូប្រកួតងាកមកចាប់ដៃគ្នាឡើងវិញ ដោយថា ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ដំណើរការទៅដោយសេរី ត្រឹ​មត្រូ​​​​វ និងយុត្តិធម៌។

លោកស្រីថា៖ «ជំហរបស់យើងច្បាស់ណាស់ សុំឲ្យមានការបោះឆ្នោត​ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយរឿងនេះភាគីណាដែលទទួលខុសត្រូវ ភាគីនោះត្រូវតែទទួលខុសត្រូវ រួមកម្លាំងជា​មួយគ្នាធ្វើឲ្យ​មានកា​របោះ​ឆ្នោតដ៏ត្រឹមត្រូវ សេរី និងយុត្តិធម៌»

បើទោះបីរដ្ឋាភិបាលអះអាងថា ការចាប់ខ្លួនលោក កឹម សុខា ជាការអនុវត្តច្បាប់​របស់កម្ពុជាក៏ដោយ ប៉ុន្តែ​ អ​ង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ​ Human Rights Watch ​ចាត់ទុក​ការ​ចាប់​ខ្លួន​ លោក កឹ​ម សុខា ថា ជា​បរាជ័យ​ដ៏​ធំ​ធេង​សម្រាប់​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និងថា ជា​ការ​ប្រើ​​​ប្រា​ស់​​​​​ប្រ​ព័ន្ធ​ច្បាប់​​​មិន​ត្រឹម​ត្រូវ ​គំរាម​កំហែង​ដល់​ក្រុម​អ្នក​រិះគន់ និង​គូ​ប្រជែង​នយោបាយ។

Human Rights Watch ​បាន​អំពាវ​នាវ​ទៅ​​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​​​របស់កម្ពុជា និង​ម្ចាស់​ជំនួយ គួរ​តែ​ថ្កោល​ទោស​រដ្ឋា​ភិ​​បា​​លកម្ពុជា និង​ជំរុញឲ្យ​កោះ​ហៅ​អគ្គរាជ​ទូត​កម្ពុជា​នៅ​​បរទេស ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ