ក្រសួងសុខាភិបាលបានណែនាំឲ្យមន្ត្រីជំនាញរបស់ខ្លួនត្រៀមលក្ខណៈការពារសុខភាពដល់កីឡាករ កីឡាការនី និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយភាពរស់រាយនិងថ្លែថ្នូរ មិនត្រូវប្រកាន់អ្នកមានឬអ្នកក្រទេ។
លិខិតរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលាបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលចាត់មន្ត្រីពេទ្យត្រៀមចាំជួយការពារសុខភាពរបស់កីឡាករ-កីឡាការនី។
លិខិតមួយទៀតរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃដដែលនោះ ក៏បានណែនាំឲ្យដល់មន្ទីរពេទ្យនិង មណ្ឌលសុខភាពទាំងអស់ ពិសេសមន្ទីរឬមណ្ឌលដែលនៅជិតផ្លូវដែលពលរដ្ឋធ្វើដំណើរច្រើនទៅមកក្នុងថ្ងៃបុណ្យអុំទូក ឲ្យត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋពេលមានបញ្ហាសុខភាពឬគ្រោះថ្នាក់ចរាចរណ៍។ ក្រសួងក៏បានណែនាំឲ្យមន្ត្រីរបស់ខ្លួនយកចិត្តទុកដាក់ព្យាបាលឲ្យពលរដ្ឋដោយសេចក្តីថ្លៃថ្នូរ មិនរើសរើងគិតអ្នកមានឬ អ្នកក្រ។
ពិធីបុណ្យអុំទូកនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ គឺមានរយៈពេល៣ថ្ងៃ៕