មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​កម្ពុជា​កាន់​តែ​ច្រើន​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីពេលកន្លងទៅ

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ថ្មីៗ​នេះ បាន​និយាយ​ថា កុមារ​កម្ពុជា​ជាង ១៥​ម៉ឺន ៥​ពាន់​នាក់ បាន​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយនេះ នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ ដែល​បង្ហាញ​ឲ្យ​ពី​កំណើន​តែ​ខ្ពស់​នៃ​ចំនួន​កុមារ​កម្ពុជា​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់ធ្ងរ​នានា។

របាយការណ៍​ចេញ​ផ្សាយ​ដោយ​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត បេអាត រិចឆ្ន័រ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​បង្ហាញ​ថា កុមារ​កម្ពុជា​ជិត ៨៥​ម៉ឺន​នាក់ ត្រូវ​បាន​នាំ​ទៅ​ពិនិត្យ​ និង​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ ក្នុង​នោះ​មន្ទីរ​ពេទ្យ​រក​ឃើញ​ថា កុមារ​ជាង ១៥​ម៉ឺន ៥​ពាន់ បាន​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងន់​នានា ដូចជា ជំងឺ​បេះដូង ជំងឺ​គ្រុន​ឈាម ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល និង​ជំងឺ​របេង​ជាដើម។

របាយការណ៍​នេះ ក៏​បាន​​បង្ហាញ​ថា អត្រា​កុមារ​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ នៅ​ក្នុង​ឆ្នាំ​២០១៦ បាន​កើន​ឡើង ១៣​ភាគរយ បើធៀប​នឹង​តួលេខ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក។

ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក បេអាត រិចឆ្ន័រ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន បាន​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​សេវាកម្ម​សុខាភិបាល​ដ៏​ទន់​ខ្សោយ​នៅ​គ្លីនិក​ឯកជន​នានា បន្ទាប់​ពី​កុមារ​រាប់​រយន​​នាក់ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ក្រោយ​ពី​ពុំ​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​តាម​មន្ទីរ​ពេទ្យ​ឯកជន​នានា។

មួយ​សប្ដាហ៍​ក្រោយ​ផ្ទុះ​ករណី​នេះ​មក រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កាត់​ថវិកា​ចំនួន ២​ដុល្លារ ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ