មេដឹកនាំ​សិង្ហបុរី​គ្រោង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ចុង​សប្ដាហ៍​នេះ

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា មេដឹកនាំ​សិង្ហបុរី គ្រោង​នឹងធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​ នៅ​ក្នុង​ប្រទេសកម្ពុជា ចាប់​ពី​ចុង​សប្ដាហ៍នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា ប្រធានាធិបតី​សិង្ហបុរី លោក តូនី តាន់ កេងយ៉ាំ គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​មករា​នេះ។

ក្រសួង​ការបរទេស​កម្ពុជា​បន្ថែម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​សិង្ហបុរី​រូប​នេះ គ្រោង​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី មុន​នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន សែន។

ឯកសារ​នៃ​កិច្ច​ព្រម​ព្រៀង​ចំនួន​ពីរ ត្រូវ​បាន​ក្រសួង​ការបរទេស​បញ្ជាក់​ថា នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ