លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីមួយចំនួន ដែលបានគ្រោងទុក ដោយសារបញ្ហាសុខភាព ហើយបានលោកបានទៅសម្រាកនៅមន្ទីរពេទ្យមួយនៅក្នុងប្រទេសសិង្ហបុរី។
លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា លោកមានការហត់នឿយខ្លាំង ទើបធ្លាក់ខ្លួនឈឺ ហើយត្រូវការសម្រាកនៅពេទ្យ។ លោកសរសេរថា៖ សុំការយោគយល់ពីមិត្តភ័ក្តបរទេស ពិសេស ជប៉ុន ឥណ្ឌាបារាំង ដែលកម្មវិធីគ្រោងទុកសំរាប់ការជួប ត្រូវបានលុបចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យនិងព្យាបាល។
លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា លោកទៅដល់មន្ទីរពេទ្យនៅប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃពុធម្សិលមិញ ហើយលោកគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃអាទិត្យទី៧ខែសឧសភាខាងមុខ៕