ព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយសដល់សពលោក ប៉ែន សុវណ្ណ

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

ព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានព្រះរាជប្រទានគ្រឿងឥស្សរិយយសដល់ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះសពលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី ដែលបានទទួលមរណភាពកាលពីចុងខែតុលាកន្លងទៅនេះ។

នៅក្នុងព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គបានព្រះរាជទានគ្រឿងឥស្សរិយយស ដល់លោក ប៉ែន សុវណ្ណថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភា។

លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានក្នុងខេត្តតាកែវ។ សពត្រូវបានដង្ហែមកកាន់រាជធានីភ្នំពេញ ដើម្បីតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តនួនមុនីរាម ហៅវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមគម្រោងរបស់គណៈកម្មការបុណ្យសពរបស់លោក ប៉ែន សុវណ្ណ នឹងបូជា នៅវត្តឫស្សីសាញ់ ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ